EP2: ជីវិតយូរអង្វែង

161 35 18
                                    

🚨សូមមេត្តាអភ័យទោសចំពោះពាក្យពេចន៍មិនសមរម្យដែលប្រើប្រាស់នៅក្នុងរឿងមួយនេះ🚨


ប្រទេសជប៉ុនឆ្នាំ 1980

ស្ថិតនៅពីក្រោមផ្ទៃមេឃពណ៌ផ្កាឈូកព្រឿងៗ ដែលមើលចេញទៅ ពីខាងលើដំបូលអាគារនៃមន្ទីរពេទ្យ។

លោកយ៉ាម៉ាដាស់ឈរកំដរកូនប្រុសរបស់ខ្លួន អង្គុយសម្លឹងមើលទៅផ្ទៃមេឃដ៏ធំល្វឹងល្វើយ ស្របពេលនៅក្នុងចិត្តរបស់ខ្លួន កំពុងតែមាននូវរឿងរ៉ាវជាច្រើនដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។

" ប៉ា ខ្ញុំអាចកើតអីដែរទេ? " កំលោះវ័យក្មេងនីគីដែលមានអាយុត្រឹម24ឆ្នាំ អង្គុយនៅលើរទេះរុញ ស្រដីឡើងទាំងអស់សង្ឃឹម ស្របពេលខ្លួនកំពុងចោលភ្នែក សម្លឹងមើលទៅលំហរអាកាសដ៏ធំល្វឹងល្វើយមួយនោះ។

" មិនអីនោះទេ កូនកុំបារម្ភអី កូននឹងអាចជាពីជំងឺមួយនេះ ប៉ាសន្យា " អ្នកដែលជាឪពុកអង្គុយចុះនៅពីខាងមុខកូនរបស់ខ្លួន យកដៃទៅស្រវាក្ដោបចាប់ដៃទាំងគូររបស់គេ រួចស្រដីឡើងទាំងមានសង្ឃឹម ទៅនឹងការព្យាបាលរបស់កូនខ្លួន ដែលនឹងត្រូវទទួលនៅពេលខាងមុខនេះ។

" កូនមិនទាន់ចង់ស្លាប់នោះទេ ពិភពលោកមួយនេះ នៅមានរឿងល្អៗច្រើនណាស់ ដែលកូនមិនទាន់បានឆ្លងកាត់ "

" កូនធ្វើចិត្តឱ្យធូរស្រាលទៅ រឿងអាក្រក់និងមិនកើតឡើងដាច់ខាត ទៅលើរូបកូន "

" អរគុណប៉ាហើយ ដែលមើលថែកូន តាំងពីដើមឡើយមក "

" ម៉េចក៏កូនមកនិយាយអរគុណប៉ាទៅវិញ? នេះគឺជាតួនាទីរបស់ឪពុកម្ដាយគ្រប់រូបដែលត្រូវធ្វើចំពោះកូនខ្លួន។ ដូច្នេះហើយ កូនកុំយល់ថាខ្លួនឯងជាបន្ទុករបស់បា៉អោយសោះ ដឹងទេ? "

" បាទ កូនដឹងហើយ "

" បានហើយ ពួកយើងចេញមកខាងក្រៅយូរពេកហើយ ពេលនេះកូនដល់ពេលដែលត្រូវសម្រាកហើយ " លោកយ៉ាម៉ាដាស់ប្រញាប់ងើបឡើង រួចរុញនីគីតាមរទេះរុញចូលទៅខាងក្នុងបន្ទប់សម្រាកវិញ ក៏ព្រោះតែថ្ងៃស្អែកនេះ ការព្យាបាលដ៏ធំសម្រាប់គេ គឺនឹងត្រូវបានចាប់ផ្ដើមហើយ។

You've reached the end of published parts.

⏰ Last updated: Oct 24 ⏰

Add this story to your Library to get notified about new parts!

💥 THE TARGET 🎯 [បំណែកដែលសេសសល់ចុងក្រោយ]Where stories live. Discover now