"ស្ងៀមទៅមើល"ហុីសុឹង ក៏នៅតែលីកាយតូចដាក់លើស្មារដើទៅណាក៏មិនដឹង
"ន៎ែ..លែងអញអាបែកថ្នាំ"ជេយ៉ុន នៅតែលើកដៃគក់នាយនឹងរើកញ្ជ្រោលនៅមិនស្ងៀមធ្វើអោយអ្នកម្ខាងទៀតពិបាកក្នុងការលីគេ
"ប្រាប់ថាអោយស្ងៀម..តិចយើងទម្លាក់បាក់ចង្កេះ"ហុីសុឹង ក៏ច្រលោគេទើបអ្នកម្ខាងទៀតប្រឹងនៅស្ងៀមតែនេះមិនមែនស្ងៀមធម្មតាទេគឺថាដៃក្ដិចនាយមិនឈប់ឈរឡើយនាយឈឺតែក៏សុខចិត្តខាំមាត់ទ្រាំ
"លោកឯងលីខ្ញុំទៅណា..ខ្ញុំត្រូវទៅផ្ទះ"ជេយ៉ុន សួរនាយទាំងសម្លក់មុខនាយមិនលែងសឹងតែជ្រុះគ្រាប់ភ្នែកមកទាំងគូរនៅលើដី
"យកឯងទៅរំលោភនឹងហើយ"ហុីសុឹង ក៏ដាក់គេទៅលើបង់មួយទំហឹងមិនថ្នមដៃ
"អួយ..ទម្លាក់តិចៗវាងាប់មែនទេ"ជេយ៉ុន ក៏ស្រែកស្ដីអោយនាយទាំងដៃទប់ចង្កេះជាប់ព្រោះតែឈឺកន្លែងដែលនាយទម្លាក់ប៉ះនឹងបង់អម្បាញ់មិញទាំងខាំមាត់
"មិនគួរណាអាហ៊ុនមានប្រពន្ធឆ្នាស់អញ្ចឹងសោះ"ហុីសុឹង ក៏ឈរក្រព័ទ្ធដៃជាប់នឹងទ្រូងសម្លឹងមើលលើមើលក្រោមគេមិនដាក់ភ្នែក
"នែ៎..និយាយប៉ុន្មានដងហើយថាខ្ញុំមិនមែនប្រពន្ធគាត់នោះទេមានបើកត្រចៀកស្ដាប់អត់នឹងលោក"ជេយ៉ុន ក៏សម្លក់នាយ មនុស្សស្អីនិយាយមិនចេះស្ដាប់គ្នាសោះចឹងបានតែវាយអោយបែកមុខសង្ហារនឹងតើ
"វាអោយយើងមើលរូបច្បាស់ណាស់គឺមុខនឹងហើយ"ហុីសុឹង នៅតែប្រកែកដាច់អហង្ការចំណែកនាយតូចឃើញហើយក៏ខាំមាត់សម្លក់នាយ
"និយាយសុាំតាប៉ែណាស់"ជេយ៉ុន បម្រុងនឹងងើបដើរចេញតែក៏ត្រូវនាយទាញទម្លាក់អោយអង្គុយចុះវិញទាំងទឹកមុខក្រម៉ូវបែបមិនសុខចិត្ត
"ចង់ទៅណាយើងនិយាយមិនទាន់អស់រឿងទេ"ហុីសុឹង ក៏សម្លក់មុខគេ
"ឆាប់និយាយមកអាងខ្ញុំនេះបានទៅផ្ទះវិញ"ជេយ៉ុន ក៏ព្រមអង្គុយស្ដាប់នាយទាំងទឹកមុខធុញទ្រាន់នឹងនាយពន់ពេកអាមនុស្សមិនដែលស្គាល់គ្នាផងមកចាប់សួរចម្លើយធ្វើដូចនាយជាប៉ូលីសហើយគេជាអ្នកទោសយ៉ាងចឹង៕
YOU ARE READING
💙ជម្នះចិត្តបុរសបេះដូងថ្ម🎀
Short Storyគ្មាននរណាកែប្រែចិត្តបងបានឡើយតែអូនជាមនុស្សដំបូងដែលអាចកែប្រែបងបាន💙☁️