part 3 អស្ចារ្យណាស់ណាបានជាពេញ...

248 41 2
                                    


  កាត់មកដល់ពេលព្រឹកបក្សាបក្សីហើរត្រដែរតលើអាកាសយំស្រែកពញ្ញាក់អារម្មណ៍មនុស្សលោកកំពុងតែគេងលង់លក់អោយភ្ញាក់ពីរដំណេករូតរះទៅធ្វើកាតព្វកិច្ចរបស់ពួកគេរាងៗខ្លួន។

*ភូមិគ្រិះសុីម*

"អ្នកម៉ាក់ហៅកូនមកមានការអីមែនទេ"ជេគ ដែលជាកូនច្បងក្នុងគ្រួសារក៏ដើរពីរផ្ទះបាយមករកអ្នកម៉ាក់ដែលកំពុងតែអង្គុយលើសាឡុងចាំគេជាស្រេច

"ម៉ាក់ហៅមកនិយាយរឿងសំខាន់របស់កូន"លោកស្រីសុីម ក៏ញញឹមសម្លឹងទៅមុខរាងតូចបន្តិចទើបចាប់ផ្ដើមនិយាយ

"មានរឿងអ្វីមែនទេម៉ាក់ចំពោះបងជេគ"ជេយ៉ុន ក៏ដើរមកអង្គុយជិតបងរបស់គេព្រមទាំងសួរទៅម៉ាក់

"ច៎ាស...គឺមាន"លោកស្រីសុីម ក៏ងក់ក្បាលទើបកេះលោកសុីមអោយគាត់និយាយ

"ចឹងជេគកូនត្រូវត្រៀមចិត្តអោយរួចរាល់មុននឹងស្ដាប់ចម្លើយចេញពីរមាត់ប៉ា"លោកសុីម ក៏ទម្លាក់កែវតែចុះទើបសម្លឹងមុខកូនប្រុសច្បង

"អូយ...ប៉ានិយាយអោយលឿនទៅមើលខ្ញុំចាំស្ដាប់ឡើងស្កកហើយ"ជេយ៉ុន ក៏រហ័សកាត់ព្រោះតែប៉ារបស់គេនៅសម្លឹងមុខបងរបស់គេមិនព្រមនិយាយទេ

"ប៉ានិងម៉ាក់បាននិយាយជាមួយគ្រួសារផាករួចរាល់ហើយ"លោកសុីម ចំណែកកាយតូចទាំងពីរបានត្រឹមតែអង្គុយចាំស្ដាប់បន្តទាំងមិនហ៊ានមាត់

"និ...និយាយរឿងអ្វីដែលលោកប៉ា"ជេគ ដោយស្ងាត់ជាយូរក៏ព្រមហាមាត់សួរគាត់ចំណែកលោកសុីមនឹងលោកស្រីសុីមក៏ញញឹម

"ប៉ានិងម៉ាក់អោយកូនរៀបការជាមួយនឹងកូនប្រុសទោលរបស់គេ"លោកសុីម ចំណែកពីរនាក់បងប្អូនឯណេះវិញបានត្រឹមតែគាំងរកពាក្យនិយាយគ្មានរៀបការមែនទេ ហើយមុខគេមិនដែលស្គាល់ផងអោយទៅរៀបការយ៉ាងមិចកើតទៅ

"ម៉ាក់ប៉ាមិចក៏អោយបងជេគរៀបការចឹង"ជេយ៉ុន ក៏សួរពួកគាត់ទាំងមិនសុខចិត្តមិចក៏អោយបងប្រុសជាទីស្រឡាញ់របស់គេរៀបការជាមួយអាគាត់ឆ្កួតនោះចឹងដូចយកមាសទៅប្រលែងភ្លើងចឹង។

  ចំពោះរឿងរាងក្រាស់យ៉ាងមិចគឺរាងតូចជេយ៉ុនគេដឹងសឹងទាំងអស់ព្រោះតែគេតាមដានព័ត៌មានរបស់រាងក្រាស់ជាញឹកញាប់តែចំពោះរាងតូចជេគគេមិនដឹងអ្វីពីររាងក្រាស់ទេសូម្បីតែឈ្មោះនឹងមុខក៏គេមិនស្គាល់ដែរ។

💙ជម្នះចិត្តបុរសបេះដូងថ្ម🎀Where stories live. Discover now