ថ្ងៃថ្មីឈានចូលមកដល់ដោយព្រះអាទិត្យបំភ្លឺសញ្ចាចដោយពន្លឺពណ៌មានស្រគុំនាំភាពត្រចេះត្រចង់ដល់មនុស្សគ្រប់គ្នាមិនគិតពីរស្រទាប់វណ្ណះអ្វីឡើយ។មនុស្សគ្រប់គ្នាភ្ញាក់ឡើងដោយភ្ជាប់មកនូវស្នាមញញឹមនាពេលព្រឹកព្រលឹមធ្វើអោយមានសេរីសួស្ដីចូលមករកពួកគេខុសប្លែកទាំងរាងសង្ហារកម្ពស់ខ្ពស់សម្បុរស.ក្បុសឯណេះវិញមិនបានរីករាយដូចអ្នកគ្រប់គ្នាទេគឺងើបមកភ្ជាប់ជាមួយនឹងទឹកមុខធុញទ្រាន់ព្រោះតែថ្ងៃនាយទៅជួបមុខអនាគតប្រពន្ធដែលជាការផ្សំផ្គុំរបស់ចាស់ៗគិតទៅនាយធុញខ្លាំងណាស់មិនដឹងជារៀបការអ្វីទេព្រោះថានាយមិនទាន់នឹងអស់ភាពសប្បាយហុឺហានៅឡើយទេបែរជាមកយកប្រពន្ធអោយទើសដៃទើសជើងទៅវិញ។
"ឈីងឯងទៅដាស់លោកប្រុសឯងទៅមើលនេះប្រុងគេងដល់ពេលណាទៀត"លោកស្រីផាក ដែលអង្គុយលើសាឡុងក្បែរស្វាមីក៏ប្រញាប់ហៅកូនចៅក្រោមបង្គាប់អោយទៅហៅកូនប្រុសមហាសែនយ៉ាប់របស់គាត់អោយជួបមុខអនាគតកូនប្រសាររបស់គាត់
"ច៎ាស..លោកស្រី"ឈីង ដែលជាជំនិតលោកស្រីក៏បម្រុងនឹងឡើងទៅហៅហើយតែក៏ឃើញអ្នកប្រុសរបស់នាងចុះមកទាំងមុខដូចគេចងបាញ់
<មុខនឹងដាក់មួយដៃទៅអោយសម😒💅🏻>
"ចុះមកហើយស្ដេចដង្គល់លើត្បូង"លោកផាក ឃើញឃើញក៏ប្រញាប់ស្រដីឡើង
"ហូយ...ធុញណាស់"សុងហ៊ុន ដើរមកទាំងស្រែកធុញៗមិនចេះហត់
"ស្អីឯង...គ្រាន់អោយយកប្រពន្ធក៏ពិបាកមេស"លោកផាក សួរទាំងម៉ួម៉ៅគ្រាន់តែអោយយកប្រពន្ធសោះក៏វេទនាធ្វើមើលអោយទៅរាវម្ជុលនៅបាតសមុទ្រហើយ
"ពិបាកនឹងហើយព្រោះវាទើសដៃទើសជើង"សុងហ៊ុន
"បានហើយប្រញាប់ឡើងខ្លាចខាងនោះចាំយូរ"លោកស្រីផាក ក៏ប្រញាប់ដើរចេញទៅរកឡានចំណែកលោកផាកនឹងរាងក្រាស់ក៏ដើរចេញទៅតាមក្រោយរួចក៏នាំគ្នាចាកចេញទៅភូមិគ្រិះសុីម។
*ភូមិគ្រឹះសុីម*
ងុឺត....សំឡេងឡានសេរីទំនើបបានបើលូនចូលមកកាន់ចំណតនៅក្នុងភូមិគ្រិះសុីមទើបពួកគាត់ប្រញាប់នាំគ្នាចេញមកទទួលភ្ញៀវពិសេសរបស់ពួកគាត់ទើបនាំគ្នាអោនគោរពអ្នកដែលទើបនឹងចេញពីរឡាន។
YOU ARE READING
💙ជម្នះចិត្តបុរសបេះដូងថ្ម🎀
Nouvellesគ្មាននរណាកែប្រែចិត្តបងបានឡើយតែអូនជាមនុស្សដំបូងដែលអាចកែប្រែបងបាន💙☁️