ភាគ៤:កំណាន់ចិត្តម៉ាហ្វៀ🔞

369 34 8
                                    


រំលង ទៅអស់ពេលមួយសប្ដាហ៍ Daouពេលនេះក៏បានពត៌មាន លម្អិតជាច្រើនរបស់offroad ហើយនាយថែមទាំងបានដឹងទៀតថា ពេលនេះ offroad បានឈប់រៀនហើយព្រោះតែយាយរបស់គេបានធ្លាក់ខ្លួនឈឺធ្ងន់ គ្មានអ្នកចាំមើលថែ ពេលនេះលោកយាយរបស់offroad កំពុងសម្រាកព្យាបាល នៅបន្ទីពេទ្យមួយកន្លែង នៅបាងកក។

មន្ទីពេទ្យ-

«ហឹកៗ... លោកយាយកកុំកើតអីណា» សម្លេងយំក្ដុកក្ដួល ដៃទាំងគូកំពុងតែអោបក្រសោបដៃ មនុស្សចាស់ដែលគេងស្ដូកស្ដឹងនៅលើគ្រែនោះជាប់មិនប្រលែង
នាយតូច យំឡើងហើមភ្នែក ថ្ពាល់រលោងស្អាតក៏ដាមដោយស្នាមទឹកភ្នែករយលានដំណក់

«ឆាប់ដឹងខ្លួនណា តូៗនៅទីនេះចាំមើលលោកយាយរហូត មិនទៅណាទេ » និយាយបណ្ដើរ យំបណ្ដើរ យំរហូតទល់តែគេងលក់ទាំងដៃនៅកាន់ដៃរបស់លោកយាយជាប់

ហើយគ្រប់សកម្មភាព របស់offroad គឺស្ថិតនៅក្រោម ក្រសែភ្នែកនាយសុីងទាំងអស់មិនថា offered ចង់ធ្វើរឿងអ្វីនោះទេ គឺគេចមិនផុតពីក្រសែភ្នែក ជំនិតនាយម៉ាហ្វៀម្នាក់នេះជាដាច់ខាត

សុីងបន្ទាប់ពីបាន ដឹងអំពីហេតុការអស់ទាំងនេះនាយក៏ប្រញាប់ចាកចេញដើម្បីផ្ដល់ដំណឹងនេះទៅកាន់ ចៅហ្វាយនាយភ្លាម

Skip ⏭️

នៅក្នុងទីឃ្លាដ៏ធំទូលាយដែលមានភូមិគ្រឹះ មួយនៅកណ្ដាលនៃទីឃ្លា អមដោយសម្រស់ផ្កានឹងរសជាតិ បៃតងដែលបានដាំដុះឡើង ដើម្បីលម្អភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះ បើមើលពីការរៀបចំគឺពិតជាប្រណិត ខុសប្លែកពីភូមិគ្រឹះដទៃទៀត ព្រោះគ្រប់គ្រឿងសង្ហារឹមនៅក្នុងផ្ទះមួយនេះ គឺសុទ្ធតែជាវត្ថុបុណ្យ ដែលមានតម្លៃរប់រយលានដុល្លារ

ហើយភូមិគ្រឹះមួយនេះ គឺរបស់នាយម៉ាហ្វៀរូបសង្ហារDaou Pittaya នឹងឯង នាយគ្រងនៅក្នុងសម្លៀកបំពាក់ឈុតពណ៍ ខ្មៅ ចំណែកឯដៃទាំងគូកំពុងជ្រែងហោប៉ៅ សម្លឹងមើលទេសភាពនៅខាងក្រៅយ៉ាងស្ងប់ស្ងាត់

តុកៗ

សម្លេងគោះទ្វាបានបន្លឺឡើងដាស់អារម្មណ៍អ្នកដែលឈរមើលទេសភាព ឲងាកមុខសម្លឹងទៅទ្វាមុននឹងស្ដី

កំណាន់ចិត្តម៉ាហ្វៀ🔞Where stories live. Discover now