ភាគ៨:កំណាន់ចិត្តម៉ាហ្វៀ🔞

350 31 9
                                    



«ហ្ហើយ!! ជាសំណាងឯងមែនទេ offroad ?ដែលបានជួបនឹងរាជបុត្រម្នាក់នេះ»គេផ្ដេកខ្លួនគេងនៅលើពូក និយាយបណ្ដើរញញឹមបណ្ដើរ នេះមិនដឹងថាអារម្មណ៍ខ្លួនឯងពេលនេះ ស្ថិតទៅដល់ទីណាទេ ដឹងត្រឹមថាពេលនេះ គឺសប្បាយចិត្ត សប្បាយខ្លាំងណាស់ រហូតនិយាយអ្វីមិនត្រូវហើយ

ខ្ចិលគិតខ្វល់ខ្វាយយូ ជើងស្រឡូនទម្លាក់មកលើឥដ្ធការ៉ូ ជំហ៊ានជើងបោះមួយៗសំដៅទៅទូទុកសម្លៀកបំពាក់

ក្រាក!!

ទ្វាទូសម្លៀកបំពាក់ ត្រូវបើកឡើងដោយដៃស្រឡូន រាងតូចឈរគាំង បន្តិចដៃស្រឡូន ទាំងគូក៏ខាំប្រឹងទាញ ខោអាវដែលនៅក្នុងទូមើល

«នេះ ហេតុអីមានសុទ្ធតែ ខោអាវពេញទូចឹង ខ្ញុំដាក់ខោអាវខ្ញុំដោយរបៀបណាទៅ»
ដោយអត់នឹងឆ្ងល់មិនបាន ក្រែងបន្ទប់នឹងរបស់Daou ឲខ្លួនស្នាក់នៅហេស៎? ម៉េចបានមានខោអាវ នៅពេញទូចឹង?

«ឯងឆ្ងល់អី?» សម្លេងមាំបានបន្លឺឡើង ធ្វើឲរាងតូចភ័យមិនស្ទើទេ នេះជាខ្មោចឬមនុស្សបានជាមកស្ងាត់ៗមិនឲដំណឹងមុនសោះចឹង សុខៗក៏មកនិយាយបែបនឹង បើប្រលឹងគេតិច ប្រហែលគាំងបេះដូងស្លាប់បាត់ហើយទេដឹង

«មកស្ងាត់ៗ បែបនេះខ្ញុំភ័យណា ប្រលឹងហោះសុីប្រលិត នៅវាលស្រែអស់ហើយ»
Offroad និយាយទាំងធ្វើមុខកាយវិការមុខក្រម៉ូវ គេមិនដឹងទេថាមុខក្រម៉ូវនឹងថ្ពាល់ប៉ោងៗរបស់គេធ្វើឲបេះដូងអ្នកនៅចឱពោះមុខ កំពុងតែញាប់ញ័រខ្លាំងប៉ុណ្ណា

«ស្រែស្រុកឯង ដុះប្រលិត ហេះ?» នាយនិយាយដោយមានស្នាមញញឹមចុងមាត់ ចិញ្ចើមក្រាស់ទាំងគូ កំពុងតែលើកឌឺដងទៅកាន់ក្មេងនៅចំពោះមុខ ឮសម្ដីរាងក្រាស់ហើយ offroad បែមកសម្លក់នាយទាំងក្ដីគ្រឺតខ្នាញ់ ទោះមិនប្រាប់ក៏ដឹងហើយថាសួឌឺច្បាស់ណាស់ មើលតែមុខទៅគឺដឹងហើយ

«បាទ ពិតមែនហើយ ចង់ឃើញដែទេ?»
មានប្រលិតឯណាទៅដុះក្នុងស្រែ មានតែប្រលិតដុះក្នុងបឹង ប៉ុន្តែហេតុតែក្មេងចង់ឈ្នះ គឺត្រូវតែនិយាយធ្វើម៉េចឲតែបានឈ្នះនឹងហើយ

«ចង់តាស៎ ឯងជួយបង្ហាញបន្តិចទៅ»រាងក្រាស់បោះជំហ៊ានទៅមុខ ម្ដងមួយជំហ៊ាន ស្របពេលដែលជើងស្រឡូន ក៏ថយម្ដងមួយជំហ៊ានដូចគ្នា

កំណាន់ចិត្តម៉ាហ្វៀ🔞Where stories live. Discover now