ភាគ៩:កំណាន់ចិត្តម៉ាហ្វៀ🔞

282 28 2
                                    


«កុំ..ម៉ាក់..ម៉ាក់...» សម្លេងនៅក្នុងភាពភ័យខ្លាច នាយព្យាយាមស្រែកហៅអ្នកដែលជាម្ដាយម្ដងហើយ ម្ដងទៀត រហូតដល់កន្ត្រាក់ដឹងខ្លួន

ហ្ហើយ!!ៗ..សម្លេងញ័រប្រឹងដកដង្ហើមញាប់ស្អេក ដោយអារម្មណ៍មិននឹងនរ

«យល់សប្ដិអាក្រក់ទៀតហើយ» ជើងមាំដាក់ចុះពីគ្រែគេង សំដៅទៅតុកធ្វើការ នាយបើកថតតុក ទាញរូបមួយសន្លឹក មកមើលដោយ មានទឹកមុខក្រៀមក្រំ

«ម៉ាក់ ច្រើនឆ្នាំហើយ ប៉ុន្តែខ្ញុំនៅតែមិនអាច វែករកមុខឃាតករ ដែលធ្វើឲម៉ាក់ស្លាប់បាននៅឡើយ កូនអត់បានការណាស់» នាយនិយាយទាំងសើច ចម្អកឲខ្លួនឯង នាយតែងតែបន្ទោសខ្លួនឯងរាល់ពេលដែលគិតអំពីរឿងនេះ

ជាច្រើនឆ្នាំដែលនាយខំស្វែងរកមុខឃាតករដែលសម្លាប់ម្ដាយរបស់ខ្លួន ប៉ុន្តែវាមិនងាយស្រួលនោះទេ បើទោះបីជាគេមានលុយមានអំណាច ប៉ុន្តែរឿងក្ដីឃាតកម្ម15ឆ្នាំមុន វាបានបិទបាត់ទៅហើយ តែនាយនៅតែមិនអស់ចិត្ត ចង់ស្វែងរកមុខឃាតករនោះដោយខ្លួននាយផ្ទាល់

«Morning 🌞

ស្បៃរាត្រីកន្លងផុតយ៉ាងរហ័ស ជំនួសដោយពន្លឺព្រះអាទិត្យរះយ៉ាងត្រចេះត្រចង់

រាងកាយមាំសុទ្ធតែសាច់ដុំ កំពុងឈរងូតទឹកនៅក្រោមផ្កាឈូក ដំណក់ទឹកធ្លាក់ ហូកាត់រាងកាយដ៏ទាក់ទាញ ដែលគ្រប់គ្នាប៉ងប្រាថ្នា ចង់ក្លាយជាម្ចាស់នៃរាងកាយមួយនេះ

បន្ទាប់ពីងូតទឹករួចរាល់ នាយក៏ស្លៀកពាក់ ថ្ងៃនេះខុសពីរាល់ដងបន្តិចហើយ នាយពាក់អាវរាងពណ៍សរ បត់ដៃឡើងត្រឹមក'ដៃ ជំហរឡេវមួយគ្រាប់ខាងលើ បង្ហាញទ្រូងហាប់ណែន ជាមួយខោសាច់ក្រណាត់ពណ៍ខ្មៅជើងជំទើរ បង្ហាញរូបរាងខ្ពស់ស្រឡះយ៉ាងស្រស់សង្ហារ ទាញទឹកអប់ជាក្លិនសំណព្វចិត្តមកបាញ់បន្តិច  ឆ្លុះកញ្ចក់មើលថារៀបរយ ទើបចេញពីបន្ទប់

__^__

តុកអាហារពេលព្រឹក បានរៀបចំឡើងសម្រាប់មនុស្សពីនាក់ វាមិនចម្លែកនោះទេ ព្រោះមានក្មេងថ្មីមកនៅជាមួយ ប៉ុន្តែក្រែងមកធ្វើការ ហេតុអីមានសិទ្ធិញាំបាយ ជាមួយម្ចាស់ផ្ទះ?

កំណាន់ចិត្តម៉ាហ្វៀ🔞Where stories live. Discover now