Rinaបានជិះtaxiមកដល់ទីតាំងកម្មវិធីកំពុងចាប់ផ្ដើម ដៃតូចអោបប្រអប់កាដូរដើរចូលក្នុងកម្មវិធីឃើញមានភ្ញៀវច្រើន អ្វីដែរចាប់អារម្មណ៍ជាងគេនោះគឺមានរបស់ញាំដាក់លើតុយ៉ាងវែង កន្លែងថតរូប អាងហែលទឹក នឹងឃើញមានប្រអប់កាដូរជាច្រើនប្រអប់ ។
« wow ! Sarahអ្នកមានមិនធម្មតាទេ » ។« Hi Rinaសូមអោបមួយ នឹកឯងខ្លាំងណាស់ សូមទោសផងដែរមិនបានទទួលឯងអោយលឿនជាងនេះ ព្រោះភ្ញៀវច្រើនពេក គ្នាទទួលចង់វិលមុខទៅហើយ » ។
« មិនអីទេSarah នេះកាដូរ រីករាយថ្ងៃកំណើតណា សូមសំណាងល្អ រៀនពូកែ សម្រស់កាន់តែស្អាត តែនៅបារាំងពីរឆ្នាំ ឥឡូវឯងដូចកូនកាត់ចឹង ស្អាតខ្លាំងណាស់ » ។
« អរគុណច្រើន តែឯងស្អាតជាង នរណាមិនស្គាល់Rina មនុស្សស្រីដែរស្អាតដូចទេពធីតា » ។
« បានហើយ កុំនិយាយលើកពេក គ្មានលុយអោយទេ » ។
« ហាស ហាស មោះចូលមកខាងក្នុងជាន់លើទី2 ជួបជុំមិត្តភក្ដិស្រីៗដែរធ្លាប់រៀនជាមួយគ្នាពីមុន , អុស បងNick បំភ័យខ្ញុំស្លាប់ហើយ សុខៗលិចមុខឡើងបែបនេះ មុខដូចខឹងនរណាមកចឹង ! Rina នេះបងប្រុសបង្កើតរបស់ខ្ញុំ គាត់ឈ្មោះ Nick » ។ Sarahនិយាយណែនាំ តែRinaឈរស្ងៀមមុខស្លេកមិនដឹងនិយាយបកស្រាយប្រាប់រាងក្រាស់ថាម៉េចទេ ! ។ < ពេលជួបគាត់បែបនេះ មើលទៅគាត់ដូចជាCeoក្នុងរឿងចឹង ជាតួកាច គួរឱ្យស្អប់ មុខមាំមិនចេះញញឹម ឆាប់ឆេឆាវ តែងតែខឹងថាស្ដីអោយបុគ្គលិក ! > ។
« មិនបាច់ណែនាំទេ Sarah , Rinaជាសង្សាររបស់បង » ។
« aww អ្នកទាំងពីរសមគ្នាណាស់ » ។Sarahនិយាយដោយញញឹមដាក់បងប្រុស តែនាងឱនខ្សឹបដាក់ត្រចៀកRina ដោយសំឡេងតិចៗ !។ « Rina សំណាងល្អណាមិត្តសំឡាញ់ ទាក់ទងបងប្រុសគ្នា រាងពិបាកតិចហើយ គាត់ជាមនុស្សយល់តែពីចិត្តខ្លួនឯង គាត់អាត្មានិយមណាស់ ឯងធ្លាប់ឮក្មេងដែរក្បាលខូចហើយចង់បានអីបានហ្នឹងទេ? គឺបងប្រុសគ្នាហ្នឹងហើយ » ។
« នេះខ្សឹបរឿងអី? , Sarah បងមានរឿងចង់និយាយជាមួយRinaបន្តិច » ។
« ចាស៎ .. , Rinaគ្នាទៅទទួលភ្ញៀវបន្តសិនហើយ ចាំជួបគ្នាខាងលើជាន់ទី2ណា~ » ។
YOU ARE READING
«🚩‼️កម្មសិទ្ធគ្រប់យ៉ាង🚫🚩»
Romanceដោយសារស្រឡាញ់ខ្លាំងពេក ! គេចង់គ្រប់គ្រង់ជីវិតរបស់សង្សារ ប៉ុនែ្តសង្សារមិនព្រមនឹងមិនអាចទទួលយកចរិតរបស់គេបាន , តើគេគួរធ្វើបែបណា? Create By #cubifina