Part1

318 31 6
                                    

[.....]រឿងរ៉ាវស្នេហាមនោសញ្ចេតនា អារម្មណ៍ដែលមានទៅឱ្យនរណាម្នាក់មិនអាចហាមឃាត់បាននោះទេ ដូចគ្នានឹងនេះការស្រឡាញ់គេតែម្ខាងក៏មិនបានជាប់ឈ្មោះថាជាជនទុច្ចរិតដែរ កុំឱ្យតែយើងរំលងបន្ទាត់ជ្រុលហួសក្លាយទៅជាមនុស្សដែលងប់ងល់ ធ្វើរឿងមិនគប្បីដាក់មនុស្សដែលខ្លួនលួចស្រឡាញ់ ម្យ៉ាងទៀតការលួចស្រឡាញ់មិត្តភក្តិក៏គ្មានអ្វីដែលគួរស្អប់ខ្ពើមដែរ ទាស់តែម្យ៉ាងគឺគ្រាំគ្រាចិត្តស្អិតទ្រូងតែបុិនហ្នឹងឯង ព្រោះបើចង់សារភាពក៏មានចិត្តរារែក ចិត្តមួយចង់រក្សាមិត្តភាព ចិត្តមួយទៀតចង់បង្កើនតំបន់ តែត្រូវចាំថាមិនមែនសុទ្ធតែការសារភាពបញ្ចប់ទៅដោយស្នាមញញឹមឡើយ ជួនកាលគឺអាចបញ្ចប់ដោយទឹកភ្នែក ពេលខ្លះក៏ឈានទៅការបាត់បង់មិត្តភាពថែមទៀត ចំណែកខ្ញុំកាង ហេរីន ក្មេងស្រីធម្មតាៗ មានអាយុ 19ឆ្នាំ ជានិស្សិតឆ្នាំទី2 ផ្នែកច្បាប់  ខ្ញុំជាមនុស្សមិនសូវចេះមាត់ក ស្ងាត់ស្ងៀតតែក៏មិនស្លូតបូត  មានមនុស្សជាច្រើនណាស់ដែលសារភាពមកខ្ញុំ ប៉ុន្តែខ្ញុំតែងតែបដិសេធ មនុស្សគ្រប់គ្នាតែងតែហៅខ្ញុំថានារីបេះដូងថ្ម ផ្ទុយពួកគេមិនដឹងទេថានៅពីក្រោយបេះដូងដែលមានរូបរាងថ្មនេះវាពពេញទៅដោយស្លាកស្នាមជាច្រើនដែលបន្សល់ទុក ព្រោះទទួលបានមកពីការឈឺចិត្តដោយសារឃើញcrushរបស់ខ្ញុំមានសង្សាចោលហ្នឹងហើយ(‾⁠▿⁠‾)

«ឯងជួយមើលយើងបន្តិចមើសគួរតែទៅញុាំអីនៅកន្លែងណា»ក្មេងស្រីដែលមានវ័យស្របារនឹងខ្ញុំ ទទូចសុំឱ្យខ្ញុំជួយរើសកន្លែងញុាំអាហារឱ្យ ព្រោះនាងត្រូវមានdateជាមួយមិត្តប្រុសរបស់នាង ខ្ញុំអង្គុយឆ្ងក់សម្លឹងមុខនាងភ្លឹៗព្រោះគ្មានគំនិតចង់ជួយរើសឱ្យទេ ដោយហេតុថានាងនេះហើយគឺជាcrushរបស់ខ្ញុំក៏ដូចជាមិត្តជិតស្និទ្ធខ្ញុំម្នាក់ដែរ ពួកយើងស្គាល់គ្នាតាំងតែពីរៀននៅអនុវិទ្យាល័យមកម្លេះ  នាងមានរូបរាងតូចច្រឡឹង កម្ពស់មិនសូវបានតែcuteញាក់ មុខមាត់វិញស្អាតដូចតារាអ្នកណាៗឃើញក៏បាក់ស្រឹបៗ កែវភ្នែកនាងមូលក្រឡង់ដូចគ្រាប់ល្មើ បបូរមាត់ពណ៌សុីជម្ពូស្តើងមិនជាក្រាស់ណាស់ណាទេ ចិញ្ចើមស្អាតប្រៀបដូចគំនូរ ចរឹកវិញឆ្នាស់ឆ្នើមតែជួនកាលក៏សុភាពទៅតាមកាលៈទេសៈដែរ នាងមានឈ្មោះថាផាម ហាននី វ័យ20ឆ្នាំ ជានិស្សិតឆ្នាំទីពីរ ផ្នែកគណនេយ្យ

តំបន់មិត្តភក្តិ-Freindzone(kittyz)Where stories live. Discover now