[.....] ស្បៃរាត្រីកាលឈានចូលមកដល់ នៅលើវេហាស៍ពពេញត្រាតត្រាទៅដោយដោយដួងតារាជាច្រើនសន្លឹម ខ្ញុំអង្គុយនៅឯតុរៀនក្បែរបង្អួចដែលអាចឱ្យមើលឃើញព្រះច័ន្ទមួយជំនិតដែលកំពុងបញ្ចេញរស្មីនោះបាន ដៃរបស់ខ្ញុំកាន់ប៊ិចជាប់ព្រោះកំពុងតែចាំកត់ចំណាំនូវទ្រឹស្តីមួយចំនួនដែលបានមកពីក្នុងវីដេអូដែលខ្ញុំកំពុងមើលនោះ ចំណែកហាននីគឺដូចរាល់ដង គេងលេងទូរស័ព្ទនៅលើគ្រែរបស់ខ្ញុំធ្វើមិនដឹង
« ពេលណាទើបអូសខ្លួនទៅងូតទឹកបានអ្នកស្រី » ខ្ញុំអត់មិនបានដោះកាស់ចេញពីត្រចៀកងាកក្បាលដោយទាំងខ្លួនទៅសួរនាំនាង នេះប្រុងគិតមិនងូតទឹកគេងទេអ្ហី?
« ចាំបន្តិចទៀតយើងតបឆាតសង្សាយើងសិន » នាងមិនខ្វល់នឹងសម្តីខ្ញុំ ប្រាប់ហេតុផលឱ្យខ្ញុំបានតែប៉ុន្មានម៉ាត់ ក៏ទៅផ្តោតលើការលេងឆាតរបស់សារជាថ្មី ខ្ញុំមិនមាត់ក្រោកដើរចេញពីកៅអីសម្តៅទៅរករាងកាយតូចដែលកំពុងសណ្តូកជើងនោះ រួចក៏កញ្ឆក់ទូរស័ព្ទចេញពីដៃនាងតែម្តង
« សន្យាហើយថាមិនលេងឆាតជាមួយគេទេ! » ខ្ញុំរំលឹកពាក្យសន្យាកាលពីថ្ងៃ នេះគិតសន្យារួចក៏មិនព្រមធ្វើតាមឬ?
« សន្យាថាមិនខលសោះ មិនបានសន្យាថាមិនឱ្យលេងឆាតជាមួយឯណា » នាងក្រោកអង្គុយនិយាយទាំងមិនសុខចិត្ត នៅចង់ដណ្តើមទូរស័ព្ទចេញពីខ្ញុំទៀត ប៉ុន្តែខ្ញុំមិនបានឱ្យទេ
« គឺបន្ថែមល័ក្ខខ័ណ្ឌ មិនឱ្យលេងឆាត មិនឱ្យខលអីទាំងអស់! »
« អើយស្អីឯងហ្នឹង? ហាមច្រើនម្លេះធ្វើមើលតែជាម៉ាក់យើង »
« កុំភ្លេចណា៎ថាទីនេះជាផ្ទះយើង ប្រយ័ត្នតែដេញចេញមែនទែនដូចមាត់យើងថាទៅ » ខ្នាញ់ណាស់រឿងហាមមិនស្តាប់ប្រាប់មិនតាម ម្តងៗខ្ញុំសែនក្រពុលមុខនឹងចរឹកឡិឡក់របស់នាងមិនស្ទើរទេ
« ឆឺស...! មិនលេងក៏បាន តែឱ្យទូរស័ព្ទយើងវិញមោ៎ ខ្លាចខ្មោចត្រូវដាក់ចម្រៀងស្តាប់ » នាងក្រោកឈរមកទន្ទឹមនឹងមុខខ្ញុំ ទាមទារយកទូរស័ព្ទទៅវិញ ដៃម្រាមខ្លីដូចកូនក្មេងនោះលារួចជាស្រេចដើម្បីទទួលយក
YOU ARE READING
តំបន់មិត្តភក្តិ-Freindzone(kittyz)
Romance«យើងដើហួសតំបន់មិត្តប៉ុន្តែមិនដល់ព្រហ្មដែនស្នេហា ទំនាក់ទំនងពួកយើងលើសពីមិត្តភាពតែក៏មិនមែនជាគូរសង្សា អ្វីដែលយើងកំពុងស្ថិតនៅយ៉ាងពិតប្រាកដគឺខ្សែខ័ណ្ឌ Freindzone» «ចុងបញ្ចប់នៃsituationមួយនេះ ពួកយើងគ្រាន់តែជាអ្នកដទៃដែលធ្លាប់តែមានអារម្មណ៍រីករាយនិងអានុស្សាវរ...