« អេ! Okayសម្រេចថាមិននិយាយរឿងហ្នឹងទេ » ស្របពេលដែលហេរីនបម្រុងនឹងបកខ្លួនដើរចាកចេញ មីនជីក៏រហ័សចាប់ដៃនាងជាប់បង្អាក់ដំណើរមួយនោះ
« បើអញ្ចឹងឯងក៏ទៅវិញបានហើយ យើងមានរវល់ ជាប់រៀនអត់ទំនេរដូចឯងទេ »
« បែកគ្នាយូរហើយគួរតែនិយាយគ្នារឿងសប្បាយៗខ្លះក៏ល្អដែរ » មីនជីមិនប្រលែងដៃ ស្នើរសុំឱ្យមិត្តទៅនិយាយលេងជាមួយខ្លួនបានមួយម៉ាត់ពីរ ព្រោះពួកគេបែកគ្នាយូរហើយ ឯហេរីនក៏មិនដែលផ្ញើរសាទៅលេងគេម្តងណាសោះ សឹងតែនាងផ្ញើរទៅហើយមិនតបទៀត
« okayក៏បាន! » ទីបំផុតហេរីនក៏ព្រមស្របតាមមិត្ត មុននឹងដឹកដៃនាងឯទៅកាន់ឯសួនសាធារណៈមួយដែលនៅមិនឆ្ងាយពីទីនេះ ម្យ៉ាងទីនោះក៏ជាកន្លែងសំណព្វចិត្តរបស់នាង ពេលណាដែលមានអារម្មណ៍ថាធុញថប់ឬមិនសប្បាយចិត្ត នាងតែងតែចេញមកស្រូបខ្យល់អាកាសបរិសុទ្ធនៅឯសួននេះជានិច្ចព្រោះវាអាចព្យាបាលរបួសផ្លូវចិត្តរបស់នាងឱ្យធូរស្រាកបានមួយកម្រិតផងដែរ
.......គ្រលែកមកមើលហាននីវិញ កំពុងតែដើរទៅវិញទៅមកឆ្លេឆ្លាដូចមាន់រកពងនៅឯខាងមុខសកលវិទ្យាល័យដែលហេរីនកំពុងរៀនមិនដឹងថាមានរឿងអ្វីសោះ ដៃម្រាមចង្អុរលើកមកខាំត្រដុសថើរៗរបៀបជាមនុស្សដែលកំពុងតែមានអាសន្នតែរកដំណោះស្រាយមិនចេញ
« ហាននីឯងមកធ្វើអីនៅម្តុំនេះ? ដូចទ្រង់ស្លន់មេះហ្នឹង? » ស៊ូមីនដំបូងគឺដើរជាមួយមិត្តធម្មតាតែពេលឃើញហាននីភ្លាម ប្រញាប់ឈានជើងមករកអ្នកជាមិត្តភ្លេត ដោយហេតុយល់ថានាងដូចកំពុងតែទន្ទឹងចាំនរណាម្នាក់យ៉ាងអញ្ចឹង
« ឯណាហេរីន? » ម្ចាស់ដើមសំណួរមិនឆ្លើយ គ្រលេកភ្នែកមើលជុំវិញស្វែងរកវត្តមានហេរីនតែមិនឃើញមកជាមួយទើបសួរឡើង
« មិននៅទេ! ទៅណាជាមួយមិត្តគេម្នាក់ទៀតបាត់ហើយ »
« មិត្តមួយណា? មិត្តចាស់ឬមិត្តថ្មី ហើយមានប្រាប់ថាទៅណាអត់? » គ្រាន់តែលឺថាទៅជាមួយមិត្តផ្សេង នាងតូចនេះសួរជីកកាយជ្រៅដូចជីកទឹកអណ្តូង មានជម្រៅដប់ប្រាំកង់អុីចឹង ព្រោះហេរីនមិនសូវមានមិត្តប៉ុន្មានទេ យ៉ាងច្រើនចាត់ទុកត្រឹមអ្នកស្គាល់គ្នា4-10នាក់អស់ធំផុតលេខហើយ
YOU ARE READING
តំបន់មិត្តភក្តិ-Freindzone(kittyz)
Romance«យើងដើហួសតំបន់មិត្តប៉ុន្តែមិនដល់ព្រហ្មដែនស្នេហា ទំនាក់ទំនងពួកយើងលើសពីមិត្តភាពតែក៏មិនមែនជាគូរសង្សា អ្វីដែលយើងកំពុងស្ថិតនៅយ៉ាងពិតប្រាកដគឺខ្សែខ័ណ្ឌ Freindzone» «ចុងបញ្ចប់នៃsituationមួយនេះ ពួកយើងគ្រាន់តែជាអ្នកដទៃដែលធ្លាប់តែមានអារម្មណ៍រីករាយនិងអានុស្សាវរ...