« និយាយអីមានដឹងខ្លួនទេហ្នឹង? » ហេរីនសួរឡើងទាំងយកសំណើចតិចៗមកបន្លប់ តែបើមើលទៅកាន់ទឹកមុខហាននីវិញស្ងួតចេស
« ដឹងតើសកំពុងនិយាយថាចង់បែកគ្នាជាមួយមីនស៊ុន » សម្តីនាងហីៗបែបមិនខ្វល់ច្រើន ទឹកមុខវិញមួយបេន ធ្វើដូចគ្មានស្តាយស្រណោះស្នេហា2ឆ្នាំរបស់ខ្លួនសោះហ្មង
« អើយឆ្គួតយោគ្នាហើយ ចេញទៅងូតទឹកឱ្យបាត់ទៅអ៎ាលនឹងបានញុាំបាយចាំយើងកម្មង់ម្ហូបឱ្យ »មាត់ដេញនិយាយស្តីដូចមិនពេញចិត្តនឹងពាក្យមុននេះ បើគិតក្នុងចិត្តអំភើបចង់ហោះ តែមនុស្សហ្នឹងមុខរឹងមិនព្រមបង្ហាញអារម្មណ៍ទេ បានត្រឹមលួចញញឹមតិចៗម្នាក់ឯងដូចមនុស្សខ្វះសតិ。◕‿◕。
« ចុះឯងមិនគិតគូរមកងូតទឹកដែរទេអ្ហី? »
« បន្ទប់ទឹកនៅខាងក្រោមនេះមានមួយដែរតើ ឯងគិតប្រុងឱ្យយើងទៅងូតទឹកបន្ទប់តែមួយជាមួយឯងឬ? »
« បើមែនឯងមកទេ? »ហាននីសើចកិលសួរទាំងទឹកមុខញោះមិត្ត ចំណែកហេរីនវិញចាប់ផ្តើមចេញចំហាយក្តៅភាយៗពីថ្ពាល់ទន់ៗរបស់ខ្លួន ភ្នែករ៎េទិសដៅគេចពីរាងស្តើងមិនហ៊ានសូម្បីសម្លឹងចំ
« ហុឺយ!អាចម្កួតហាន...បើមិនទៅទៀតផ្តាសាយយើងមិនទទួលខុសត្រូវទេ! »
« អ្ហា៎okay okayទៅក៏បាន គ្រាន់ចង់ប្រាប់ថារៀងខ្លាចៗដែរព្រោះមិនធ្លាប់ចូលងូតទឹកផ្ទះនរណាពីមុនមកផង »នាងតូចធ្វើជាបង្ហាញទឹកមុខខ្លាចៗធ្វើមើលតែគេមិនដឹងថាខ្លួនកំពុងពុតត្បុត
« ទៅឱ្យលឿនកុំមកដ្រាម៉ាពេក សម្តែងរឹកដូចខ្លួនឯងមិនធ្លាប់មកងូតទឹកផ្ទះយើង »
« អឺ...លលេងតិចតួចមិនបានភឺយ~ » និយាយចប់នាងក៏ដើរឡើងទៅងូតទឹកនៅជាន់ខាងលើផ្ទះទាំងទឹកមុខស្អុយប៉ែស មានមិត្តមួយសែនអត់មនោសញ្ចេតនាមុខវិញស្មឹងស្មើដូចចម្លាក់ថ្ម ណ្ហើយចេះតែទ្រាំៗទៅធ្វើម៉េចបើយើងអ្នករើស។
____កន្លងអស់រយៈពេល20នាទី ហាននីក៏នាំខ្លួនចុះមកជាន់ខាងក្រោមវិញទាំងដៃកំពុងរវល់កាន់កន្សែងជូតសក់ដែលសើម ខោអាវដែលនៅនឹងដងខ្លួនសុទ្ធសឹងតែរបស់មិត្តទាំងអស់ អាវយឺតដៃវែងពណ៍ស្លែ បូករួមនឹងខោខ្មៅខ្លីត្រឹមភ្លៅ ត្បិតថាខុសខ្នាតបន្តិចប៉ុន្តែពេលដែលពាក់នៅលើខ្លួនតូចមួយនោះស្អាតប្លែក កែវភ្នែកមូលក្រឡង់ងាកសម្លឹងទៅជ្រុងម្ខាងនៃផ្ទះបាយឃើញវត្តមានហេរីនកំពុងតែឈរឆុងទឹកតែទាំងសក់នៅសើមដូចគ្នា ហាននីសសៀៗដើរទៅជិតមិត្ត ចៃដន្យម្នាក់ទៀតក៏បង្វែរខ្លួនមកឃើញល្មម នាងក្រមុំសម្លឹងស្កេនរូបរាងកាយតូចពីក្បាលចុងជើងមិនដាក់ភ្នែក
YOU ARE READING
តំបន់មិត្តភក្តិ-Freindzone(kittyz)
Romance«យើងដើហួសតំបន់មិត្តប៉ុន្តែមិនដល់ព្រហ្មដែនស្នេហា ទំនាក់ទំនងពួកយើងលើសពីមិត្តភាពតែក៏មិនមែនជាគូរសង្សា អ្វីដែលយើងកំពុងស្ថិតនៅយ៉ាងពិតប្រាកដគឺខ្សែខ័ណ្ឌ Freindzone» «ចុងបញ្ចប់នៃsituationមួយនេះ ពួកយើងគ្រាន់តែជាអ្នកដទៃដែលធ្លាប់តែមានអារម្មណ៍រីករាយនិងអានុស្សាវរ...