ក្រោយពីកម្មវិធីរៀបការចប់ពួកគេក៏បំបែកគ្នាទៅដេកហើយភ្ញៀវក៏ទៅផ្ទះរាងខ្លួន ស៊ុងហ៊ុនដោយមិនចង់ឲលោកគីមសង្ស័យក៏ឲស៊ូនូដេកជាមួយពីយប់ហើយតែស៊ូនូដេកលើសាឡុងហើយស៊ុងហ៊ុនដេកលើគ្រែព្រឹកឡើងក៏មកដល់លោកគីមក៏រៀបចំទៅផ្ទះគាត់វិញក្រោយប៉ាម៉ាក់ស៊ូនូចេញទៅមុខស៊ុងហ៊ុនផ្លាសប្ដូ180°។
" ឆាប់រៀបចំខោអាវឯងមកយើងនាំឯងទៅកន្លែងមួយ"ស៊ុងហ៊ុននិយាយហើយដើរទៅក្នុងបាត់។
" ទៅណាចេះ"ស៊ូនូឆ្ងល់ដែរតែមិនហ៊ានសួព្រោះគ្រាន់តែឃើញទឹកមុខស៊ុងហ៊ុនខ្លាចបាត់ទៅហើយ មួយសន្ទុះក្រោយមកស៊ូនូក៏រៀបចំខោអាវហើយបន្ទប់មកស៊ុងហ៊ុនក៏ឲលើកដាក់លើឡានហើយក៏បើកមកដល់កន្លែងមួយដែរសុទ្ធតែជាតែព្រោះជាចម្ការស្លឹកតែរបស់ស៊ុងហ៊ុន គ្រាន់តែឡានឈប់ភ្លាមកម្មករដែរធ្វើការនៅទីនោះនាំគ្នាដើរមកគោរពភ្លាម។
" ឆាប់ចុះឲលឿនមក ព្រុស " ស៊ុងហ៊ុននិយាយហើយចាប់ទាញស៊ូនូក្រវែងឲដួលទៅលើដី។
" ហុឹក " ស៊ូនូដោយមិនបានត្រៀមខ្លួនហើយក៏រលាត់ដៃចេញឈាមរឹមៗគេក៏ចង់យំភ្លាមព្រោះម៉ាក់ប៉ាគេមិនដែរធ្វើចឹងដាក់គេទេទោះគាត់ក្រក៏ដោយ។
" អ្នកទាំងអស់គ្នាស្ដាប់ ម្នាក់នេះជាកម្មករថ្មីបើសិនជាវាមិនធ្វើការឬធ្វើការយឺតយ៉ាវ មិនបាច់ឲវាសុីបាយទេដឹងទេ បើអ្នកណាជំទាស់យើងនឹងសម្លាប់អ្នកនោះ"គេនិយាយដោយមុខងាប់ហើយសម្លក់ស៊ូនូថែមទៀត។
" ចាស/បាត " កម្មករគ្រប់គ្នាឆ្លើយព្រមគ្នា។
ស៊ុងហ៊ុនក៏បានយកខោអាវមកដែរហើយគេមកដេកមើលចម្ការបីបួនថ្ងៃនឹងចាំមើលស៊ូនូធ្វើបានអត់
ងាកមកមើលស៊ូនូវិញគេមិនដែរធ្វើការងារអស់នោះទេទើបមិនសូវចេះហើយក៏សួកម្មករម្នាក់ដែរនៅជិតគេ។" អេ លោកតើគេធ្វើយ៉ាងមិចទៅខ្ញុំ..ខ្ញុំមិនសូវចេះទេ "ស៊ូនូបានងាកទៅសួបុរសម្នក់ដែរមើលទៅវ័យប្រហែលនឹងខ្លួនដែរ។
" ស្អីគេកូនអ្នកមានឬយ៉ាងមិចបានជាបះស្លឹកតែប៉ុណ្ណឹងមិនចេះនោះចៅហ្វាយយកមនុស្សបែបនេះមកធ្វើការ"ម្នាក់ស្រីដែរឈរជិតបុរសម្នាក់នោះគ្រាន់តែឮស៊ូនូសួភ្លាមក្ដៅឆេវហ្មង។
YOU ARE READING
អាពាហ៍ពិពាហ៍ចងចិត្ត
Action" ចងគំនុំ សងសឹក ស្រឡាញ់ ស្អប់ " វាជាអារម្មណ៍របស់ park sunghoon ??ដែរធ្វើទៅលើក្មេងប្រុសមិនដឹងអីម្នាក់!!