ភាគ ៨ "សម្លាប់ខ្ញុំមក

79 18 15
                                    

នាយតូចស៊ូនូទោះឈឺជើងគម្រិតឆ្ងន់ធ្ងរក៏ចេញមកជួយការងារនៅខាងក្រៅទោះបីអ្នកបម្រើមិនឲធ្វើក៏ដោយពួកគេមិនអាចប្រកែកបានក្រោយឃើញសភាពអ្វរក៏ខ្លាចនាយក្រាសធ្វើបាបទៀត។

" អេ អាក្មេងនោះទៅជូនយើងដើរសបភីងបន្តិចទៅ"អារីយ៉ាបានហៅស៊ូនូឲជូននាងដើរសបភីងទាំងដែរអ្នកបម្រើមានច្រើនបែរជាច្រើសយកស៊ូនូវិញ។

" អ្នកនាងខ្ញុំមិនអាចទៅបានទេការងារខ្ញុំនៅច្រើន"ស៊ូនូដោយខ្លាចថាដើរមិនរួចហើយត្រូវកាន់ឥវ៉ាន់ឲគេទៀតរបួសនឹងមិនសាសឡើយ។

" អ្នកបម្រើក្នុងផ្ទះនេះអ្នកហ៊ានប្រឆាំងនឹងយើងយើងនឹងប្រាប់បងហ៊ុនមិនខាន"ដឹងថាគេគ្រប់គ្នាខ្លាចស៊ុងហ៊ុនក៏យកមកគំរាមតែម្ដង។

" តែអ្នកនាងអ្នកប្រុសស៊ូនូមិនមែនជាអ្នកបម្រើទេ"កាន់យ៉ានាងតូចមាឌល្អិតចេញមកតតាំងឲនាយតូចព្រោះកាលពីម្សិលនាយតូចហាលក្ដៅហាលភ្លៀងក៏បារម្ភតែនាងមិនដឹងនាំទុកដាក់ខ្លួនឡើយ។

" ផាច់!! ថ្ពាល់ក្រពុំរបស់នាងកាន់យ៉ាងាកទៅតាមកម្លាំងដៃរបស់នាងជាសង្សាស៊ុងហ៊ុនភ្លាម។

" ឯងត្រូវស្ដាប់បញ្ជាយើងមិនមែនវា វាគ្រាន់តែជាកញ្ជេះមួយរៀលៗដែរមករៀបការដើម្បីដោះបំណុលប៉ុណ្ណោះហើយវាថែមទាំងសម្លាប់ស៊ុងអាទៀតផង"នាងនិយាយចេញមកគ្រប់គ្នាបើកភ្នែកធំៗភ្ញាក់ផ្អើលឬក៏វាជាកាពិតព្រោះឃើញស៊ូនូលុតជង្គង់នៅមុខផ្នូស៊ុងអាពិតមែន។

" បើគាត់ជាអ្នកសម្លាប់អ្នកនាងតូចពិតមែនឯណាភ័សតាងកុំវិនិច្ឆ័យគេដោយរបៀបនេះអ្នកនាងក៏មិនមែនកូនអ្នកតូចទាបដែរ"នាងតូចថ្លើមធំនៅតែហ៊ានការពារស៊ូនូទាំងដែរមិនដឹងពីស៊ូនូច្បាស់នៅឡើយ។

" ៉ឯងនៅខាងវាឯងនឹងស្លាប់ជាមួយវាក្រោមដៃបងហ៊ុនមិនខាន..ហាហា"នាងនិយាយទាំងច្រានក្បាលមួយគំហឹង។

" ឯងស៊ូនូបើមិនដើរតាមយើងទេយើងនឹងប្រាប់បងហ៊ុនមិនខាន"ស៊ូនូដោយឃើញនាងតូចកាន់យ៉ានៅតែចង់តវ៉ាក៏ចាប់ដៃនាងនឹងនិយាយពាក្យថាគេមិនអីទេក៏ដើរតាមអារីយ៉ាខាងក្រៅបាត់។

អាពាហ៍ពិពាហ៍ចងចិត្តWhere stories live. Discover now