ភាគ 2:ជាអ្នកកំណត់វាសនាឯងហ្នឹងហើយ

111 33 5
                                    

"ចាសលោកប្រុសនីគី"ឮសម្ដីលោកប្រុសខ្លួនហើយក៏ប្រញាប់ទៅតាមអ្នកប្រុសពៅជាបន្ទាន់ អ្នកបញ្ជាក៏ទៅតាមដែរ។ក្រឡេកមកមើលសុនវូគេរត់មកដល់សួនច្បារមុខភូមិគ្រឹះហើយ ប៉ុន្តែមិនបាច់មើលគេទេរត់ឡើងចង់ធ្លាក់ថ្លើមហើយ តាំងពីក្នុងភូមិគ្រឹះមកដល់ក្រៅ អាថាក្នុងភូមិគ្រឹះវាធំអាមកដល់ក្រៅនេះវែងអន្លាយផ្លូវម៉ាអាវែង សុទ្ធតែសួរច្បារ ដោយសារតែរត់ហត់ពេកក៏ផ្អាករត់សិនសុំដកដង្ហើមចេញចូលឱ្យស្រួលសិន

"ចង្រៃយ៍ ផ្លូវអីក៏វែងម្ល៉េះជាងផ្លូវខ្នុរទៅទៀត រត់ឡើងចង់ដាច់ជើង"សុនវូ និយាយហើយក៏ធាក់ថូផ្កានៅជិតហ្នឹងបែកខ្ចាយពេញហ្នឹងព្រោះខឹងពេក ពូអ្នកថែសួនច្បារគាត់នៅម្ដុំហ្នឹងឮក៏ប្រញាប់មកមើលខ្លាចមានរឿងអី

"អៅ អ្នកប្រុសពៅម្ដេចក៏នៅទីហ្នឹង នេះអ្នកប្រុសពៅចេញមកហាលថ្ងៃបែបនេះប្រយ័ត្នឈឺណា"ពូឈុំជាអ្នកថែសួនច្បារគាត់សួរទៅកាន់សុនវូ សុនវូនេះក៏ងាកមកមើល

"......"សុនវូមិននិយាយក៏រត់បន្តទៀតធ្វើឲ្យពូឈុំឆ្ងល់ សុខៗក៏រត់បែបនេះ សុនវូគេក៏រត់មកដល់ខ្លោងទ្វារធ្វើឲ្យគេសប្បាយចិត្តកំពុងតែរត់សុខៗក៏មានឡានស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅបានបើកចូលមកប៉ុន្តែសុនវូគេមិនខ្វល់ទេគេនៅតែរត់ឲ្យផុតពីភូមិគ្រឹះមួយនេះ

"ឈប់សិន"សំឡេងបុរសម្នាក់បានបន្លឺឡើង ធ្វើឱ្យកូនចៅនៅខាងមុខឮហើយក៏ឈប់ឡានជាបន្ទាន់ បុរសសង្ហារគ្រោងឈុតអាវក្វាហ្សេតម្លៃថ្លៃកប់ពពកក៏ចុះពីលើឡាន ព្រោះបានឃើញប្អូនប្រុសខ្លួនជាមួយអ្នកបម្រើពីរបីនាក់បានរត់មកត្រហេបត្រហបមិនដឹងរឿងអី

"នីគីមានរឿងអី ហេតុអ្វីក៏រត់បែបនេះ?"

"ពួកនាងរត់ទៅតាមឱ្យលឿនទៅ ហើយប្រាប់អ្នកយាមនៅខាងមុខឲ្យជួយចាប់អ្នកប្រុសពៅត្រឡប់មកវិញភ្លាម"នីគី និយាយទាំងមុខកំណាចទៅកាន់ពួកនាង

"នីគី..."

"ពេលនេះបងកុំសួរទៅជួយរកប្អូនពៅរបស់បងបន្តិចទៅ ដឹងខ្លួនភ្លាមរត់ចោលភូមិគ្រឹះហើយនៀក"នីគី

"ហេតុអីបានទៅរកគេមិនមែនពាក់ព័ន្ធនឹងយើងឯណា បើឯងចង់ទៅក៏ទៅៗយើងមិនទៅទេ ចង់ទៅណាក៏ទៅៗយើងមិនខ្វល់ស្រាប់ហើយ"គេនិយាយហើយក៏បើកទ្វារឡានឡើងអង្គុយហើយក៏បញ្ជាកូនចៅឲ្យជិះទៅ នីគីក៏បន្តរត់ទៅតាមសុនវូ

🌹|•🏻🪼ស្រឡាញ់ខ្ញុំឬស្អប់ខ្ញុំ🫰🏻•|🥀Where stories live. Discover now