"ចង់ធ្វើស្អីហេស? ចង់ប្រដៅក្បាលនាងឯងហ្នឹង ឃើញយើងទន់ខ្សោយក៏ហៅបក្សពួកមកធ្វើបាបយើង ថ្ងៃនេះនាងឯងត្រៀមកក់ឡានពេទ្យឱ្យហើយទៅ"ស៊ុននូ និយាយទាំងដើរមកជិតនាងជាខ្លាំង ស៊ូគីនាងក៏ខំប្រឹងថយក្រោយទាំងខ្លួនញ័រទទ្រើក ព្រោះពេលនេះនាងដូចកំពុងតែខ្លាចស៊ុននូអ៊ីចឹង ឥឡូវនេះប៉ះអ្នកខ្លាំងយ៉ាងម៉េចដែរមីនាង
"ស៊ុននូ!!! ឯងចង់ធ្វើស្អីស៊ូគី?"
"អ្នកគ្រូជួយខ្ញុំផង គេចង់វាយខ្ញុំ"ស៊ូគីគ្រាន់តែឮសំឡេងអ្នកគ្រូភ្លាម នាងក៏ងាកទៅប្រាប់អ្នកគ្រូ ប៉ុន្តែមិនមែនអ្នកគ្រូមកតែម្នាក់ឯងទេក៏មានមិត្តទាំងពីររបស់នាងដែរ សង្ស័យពីរនាក់ហ្នឹងទៅប្រាប់អ្នកគ្រូហ្មង ស៊ុននូគេសម្លឹងមើលអ្នកគ្រូទាំងទឹកមុខធម្មតា ប៉ុន្តែពេលសម្លឹងមើលពីរនាក់នោះខ្សែភ្នែកពិឃាត ពីរនាក់នោះឃើញហើយក៏ទៅឈរក្រោយខ្នងអ្នកគ្រូព្រោះខ្លាច
"ស៊ុននូ ឆាប់ទៅការិយាល័យលោកគ្រូនាយកភ្លាម ពីរនាក់ឯងក៏ទៅដែរ ស៊ូគីមកតាមអ្នកគ្រូ"
_______
+ការិយាល័យនាយកសាលា"ហុឹក..ហុឹក លោកប៉ាវាទះកំផ្លៀងកូន ហុឹក..ឈឺណាស់លោកប៉ា"ស៊ូគី រៀបរាប់ប្រាប់ឪពុកខ្លួនទាំងទឹកភ្នែក ចំណែកមិត្តនាងក៏ឈរស្ងៀមមិនហ៊ាននិយាយ រីឯស៊ុននូគេអង្គុយធម្មតា គិតថាគេខ្លាចលោកគ្រូនាយកហ្នឹងមែន
"នេះឯងហ៊ានទះកំផ្លៀងកូនយើង ចង់ឱ្យយើងដេញចេញពីសាលាយើងមែន? ឆាប់មកសុំទោសកូនយើងភ្លាមបើមិនចង់មានរឿង"ថាកូនទៅឈ្លើយគ្មានការប្រដៅប៉ុន្តែមើលឪពុកក៏អញ្ចឹងទៀត ស៊ុននូឮហើយគេឡើងសើច ចង់ឲ្យគេសុំទោសកុំស្រមៃពេកគ្មានថ្ងៃហ្នឹងឡើយ
"ហឹស! សុំទោសឬ? លោកនាយកមុននឹងកាន់ជើងកូនស្រីមានសួរគេអត់ តើគេបានធ្វើស្អីមកលើខ្ញុំខ្លះ? មិនមែនសុខៗខ្ញុំទៅវាយគេទេ សូម្បីតែបក្សពួកនាងទាំងពីរក៏ដូចគ្នា"ស៊ុននូ គេនិយាយទាំងទឹកមុខមាំមិនបានលេងសើច មើលតែទឹកមុខគេក៏យើងដឹងច្បាស់ លោកនាយកក៏ងាកទៅមើលកូនស្រី
"ស៊ូគី និយាយប្រាប់ប៉ាមកកូនបានទៅធ្វើស្អីគេខ្លះ?"លោកនាយក ក៏សួរទៅកាន់កូនស្រីបណ្ដូលចិត្ត ស៊ូគីនាងនៅស្ងៀមមិនហ៊ាននិយាយ លោកនាយកក៏ងាកទៅមើលមិត្តទាំងពីររបស់នាង ពួកគេបានតែឱនមុខចុះមិនហ៊ាននិយាយដែរ
YOU ARE READING
🌹|•🏻🪼ស្រឡាញ់ខ្ញុំឬស្អប់ខ្ញុំ🫰🏻•|🥀
Fantasy|•seonwoo x sunoo•| ផ្ដើមសរសេរ: 13.10.2024 បញ្ចប់:.....? Author: ya da 🍃 Nickname: 𝙲𝚑𝚎𝚗𝚍𝚊🌷