ភាគ 3:ចង់ធ្វើស្អីហេស?

99 25 9
                                    

ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ គីមសុនវូនិងក្លាយជាស៊ុននូត្រាស៊ីហ្វីលី adminហ្នឹងហៅសុនវូជាស៊ុននូវិញដើម្បីឲ្យស៊ីសាច់រឿង ស៊ុននូពេលនេះគេកំពុងតែគិតថាត្រូវចាប់ផ្ដើមពីណាមុនទើបល្អ ព្រោះគេចង់ត្រឡប់ទៅផ្ទះវិញណាស់ទៅជួបប៉ាម៉ាក់ទៅជួបបងស្រីហើយនិងមិត្តរបស់គេម្នាក់ទៀត ពេលនេះរឿងដែលគេត្រូវធ្វើមុនគេត្រូវស្វែងរកអាសាគូរ៉ាចូសិន ទើបតម្រូវឲ្យគេធ្វើមួយដំណាក់កាលទៀត

"នឹកឃើញហើយ សាកចេញទៅក្រៅមើលអាចនឹងជួបគេក៏ថាបាន អេ! ប៉ុន្តែមិនដឹងថាគេនៅប្រទេសកូរ៉េអត់ផង ហ្អើយ! ដើម្បីត្រឡប់ទៅផ្ទះវិញត្រូវតែស៊ូឡើងសុនវូ អ៎មិនត្រូវទេច្រឡំប្ដូរឈ្មោះវិញស៊ុននូត្រាស៊ីហ្វីលី ត្រូវតែស៊ូត្រឡប់ទៅផ្ទះវិញ"ស៊ុននូ និយាយផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង ខំប្រឹងឡើងដើម្បីត្រឡប់ទៅផ្ទះយើងវិញ
_______

"អ្នកប្រុសពៅចង់ទៅណា?"រ៉ូនី នាងក៏សួរឡើងពេលឃើញអ្នកប្រុសពៅតែងខ្លួនស្អាតបាត

"គឺខ្ញុំចង់ទៅក្រៅ"ស៊ុននូនិយាយទាំងធម្មតា

"អ្នកប្រុសពៅបានសុំការអនុញ្ញាតពីលោកស្រីនិងលោកម្ចាស់ហើយឬនៅ?"រ៉ូនី ស៊ុននូឮហើយក៏ជ្រួញចិញ្ចើមឡើង *ស្អីគេ?គ្រាន់តែទៅក្រៅសោះត្រូវសុំការអនុញ្ញាតដែរឬ?*គិតក្នុងចិត្ត

"ខ្ញុំមិនទាន់បានសុំនោះទេ ចឹងបងជួយសុំជំនួសខ្ញុំផង"ស៊ុននូ ក៏បានហៅរ៉ូនីថាបង ព្រោះគេសង្កេតមើលទៅឃើញថានាងដូចជាអាយុបងខ្លួនក៏សម្រេចចិត្តហៅបងចឹងទៅ

"ប៉ុន្តែអ្នកប្រុសពៅមិនអាចទៅម្នាក់ឯងបានទេ អ្នកប្រុសពៅឲ្យខ្ញុំទៅជាមួយផងបានឬអត់"រ៉ូនី នាងមិនទុកចិត្តឱ្យអ្នកប្រុសពៅទៅម្នាក់ឯងនោះទេខ្លាចមានរឿងអីកើតឡើងមកលើអ្នកប្រុសពៅម្ដងទៀត ស៊ុននូគេមិននិយាយកំពុងតែគិតមើល *បើឱ្យគាត់ទៅជាមួយខ្ញុំ ក៏ល្អដែរស្រួលសួរនាំរឿងអីខ្លះៗ*

"ក៏បានដែរ អញ្ចឹងឆាប់ទៅ"ស៊ុននូ និយាយទាំងធម្មតា រ៉ូនីនាងក៏សប្បាយចិត្ត រួចក៏ដើរទៅតាមអ្នកប្រុសខ្លួន

"អ្នកប្រុសពៅពួកយើងទៅណាទៅ?"រ៉ូនី ក៏សួរឡើងពីក្រោយខ្នងរបស់ស៊ុននូ ស៊ុននូឮហើយគេកំពុងតែគិតថាចង់ទៅណា គិតរួចហើយក៏និយាយ

🌹|•🏻🪼ស្រឡាញ់ខ្ញុំឬស្អប់ខ្ញុំ🫰🏻•|🥀Where stories live. Discover now