EP 12: AGONIZING!

1.2K 111 24
                                    

@JUNGKOOK's OFFICE

តុក! តុក! រាងតូចព្យាយាមគោះទ្វា office របស់ជុងហ្គុកម្តងជាពីរដងក៏នៅតែគ្មានសម្លេង គ្មានការឆ្លើយតប ដូច្នេះហើយរាងតូចក៏មានចិត្តមួយថាចង់បើកទ្វា ចូលទៅខាងក្នុងតែម្តង ។

« អ្នកប្រុសតូច! មិនល្អទេបាទ! » ជីហ៊ូនិយាយហាមថេហ្យុងទាំងដើរទៅទប់ទ្វា ព្រោះមិនចង់ឲ្យចៅហ្វាយរបស់ខ្លួនត្រូវមាត់របស់ជុងហ្គុកច្រើនដងពេក ។

« ហ្យុង!... នេះជាបន្ទប់ធ្វើការរបស់ប្តីខ្ញុំទេតើ! »

« មិនបានទេអ្នកប្រុស! » ជីហ៊ូនៅតែបដិសេធមិនចង់ឲ្យថេហ្យុងចូល ទាំងដែលក្នុងចិត្តក៏លួចនឹកអាណិតចៅហ្វាយខ្លះដែរ ។

« មិនអីទេណាហ្យុង! ហ្យុងនៅទីនេះរង់ចាំខ្ញុំតែម្តងទៅ ខ្ញុំចូលទៅតែមួយភ្លេចទេ! » ជីហ៊ូឱនក្បាលចុះ ក្រវីតិចៗ ហាក់រារេក្នុងចិត្ត ។

« ហ្យុង!.... ជុងហ្គុកគេមិនសម្លាប់ខ្ញុំចោលដោយសារតែរឿងនេះទេ! » មិនចាំយូរថេហ្យុងក៏ចាប់ផ្តើមបើកទ្វាចូលតែម្តង ហើយវាហេងអីត្រង់ថាទ្វាមិនចាក់សោរទៀត ។

រាងតូចដើរចូលទៅមើលក្នុងការិយាល័យអ្នកជាប្តីទាំងមិនឃើញវត្តមានរបស់នាយសោះ ហើយក៏គ្មានអ្វីដែលគួរឲ្យចម្លែកច្រើនដែរ មានតែបាយដែលគេរៀបចំឲ្យតែក៏ឃើញថាអាហារទាំងនោះនៅដូចដើមទាំងអស់ ដូចដែរពេលគេរៀបមកដំបូងអញ្ចឹង ។

ឃើញបែបនេះក្នុងចិត្តក៏គិតថា នាយប្រហែលជារវល់នៅផ្នែកផ្សេងនៅកន្លែងការងាររហូតភ្លេចបាយទឹក ។ ដូចនេះហើយថេហ្យុង ក៏មានបំណងដើរចេញពីបន្ទប់នេះវិញ តែរាងតូចស្រាប់តែឈប់ង៉ក់ឈរឆ្ងល់ភ្លាម ព្រោះតែឃើញស្បែកជើងរបស់សេយ៉ុននៅនឹងមុខបន្ទប់គេងរបស់ជុងហ្គុក ដែលមាននៅក្នុងបន្ទប់ការិយាល័យនោះ ។

ថេហ្យុងប្រឹងសម្រួលចិត្តចិត្តគិតអ្វីដែលល្អៗ ដើរទៅរកបើទ្វាបន្ទប់គេងនោះទាំងដៃជើងញ័រសស្រាក់ ។

ក្រាក!

« គុណព្រះ! » ដៃតូចលើកមកទប់ទ្រូង ដែលកំពុងតែរង្គោះរង្គើ ប្រៀបប្រដូចនឹងគេយកញញួរមកដំបំបែក កាយដែលធ្លាមតែមានកម្លាំងក៏ប្រែមកជាទន់អស់ទាំងខ្លួន ប្រៀបបាននឹងគេដកប្រលឹងចេញពីខ្លួនមួយរំពេក ឲ្យបង្ហូរទឹកភ្នែកមកតក់ៗ សឹងតែជោគជាំពេលផ្ទៃមុខ ។

TWAIN VULTURE Where stories live. Discover now