ក្រោយពីទៅពិនិត្យបានដំណឹងអំពីរកូនក្នុងផ្ទៃហើយ អ្នកទាំងពីរក៏ត្រូវធ្វើដំណើរមកកាន់ភូមិគ្រឹះរបស់ខ្លួនរាងៗខ្លួនវិញ ព្រោះមិនចង់ឲ្យយឺតយ៉ាវក្នុងការទៅរៀបចំអាហារពេលល្ងាចសំរាប់គ្រួសាររបស់ពួកគេ ។« បងកុំបារម្មណ៍ពេកអី ទោះជាមានរឿងអីកើតឡើងនៅពេលខាងមុខ ក៏ពួកគេនៅតែជាកូនរបស់បងដែរ! » ថេហ្យុងបើកឡានបណ្តើរ និយាយលើកទឹកចិត្តបងរបស់ខ្លួនបណ្តើរ ក្រោយឃើញជីមីននៅតែអង្អែលពោះ ទម្លាក់ទឹកមុខចុះ គ្មានព្រលឹងក្នុងខ្លួនសូម្បីតែនិយាយតបស្តីថេហ្យុង ។
« ថេយ៌!... វាជារឿងដែលអាក្រក់ណាស់សម្រាប់ពួកគេ បងខ្លាចណាស់! បងខ្លាចតែបងឆ្លងផុតពីរឿងមួយនេះហើយ តែមិនអាចឆ្លងផុតពីរឿងបន្ទាប់នេះទៀតបាន » ជីមីនអង្គែលពោះថើរៗ និយាយទាំងក្រវីក្បាល ហាក់ខ្លាចនូវរឿងដែលត្រូវនឹងកើតនាពេលខាងមុខនេះជាខ្លាំង ។
« ហ្អឺម~ ជីមីន!... បងអាចលាក់រឿងនេះពីពួកគេសិនបានទេ?? មួយរយៈនេះប្តីរបស់បងរវល់ច្រើន! ចាំពេលក្រោយពួកយើងទៅពេទ្យជាមួយគ្នាម្តងទៀត វាងាយស្រួលបើមានរឿងអីពួកយើងអាចមានពេលគ្រប់គ្រាន់ សម្រាប់គិតការពារ! » និយាយចប់ភ្លាម ល្មមនឹងសមស្របដល់ពេលធ្វើដំណើរមកដល់ផ្ទះល្មម ។ ជីមីនក៏ងក់ក្បាលយល់ស្របនឹងថេហ្យុង រួចក៏ត្រូវភ័យកាន់តែខ្លាំងឡើងទៀត ក្រោយពេលទ្វារបងបើកឡើងមកហើយ បង្ហាញយុនហ្គី និងជុងហ្គុកឈរនៅចំខាងមុខផ្ទះតែម្តង ។
ថេហ្យុងបើកឡានទៅចុះចតទាំងមិនខ្វល់អ្វីទាំងអស់ មិនខ្ចីទាំងធ្វើជាឃើញជុងហ្គុកទៀត ខុសពីជីមីនដែលធ្លាប់មានបទពិសោធន៍មុន ត្រូវដើរចុះចេញពីឡានមករកប្តីទាំងឈរជើងមិនត្រង់ខ្លួន ។
« ទើបមកពីណា?? » ជុងហ្គុក
« មកពីផ្សារ! » ថេហ្យុងឆ្លើយទាំងហីៗ ។
« ចុះអ្នកផ្សារមានប្រាប់អូនទេ? ថាកូនយើងជាភ្លោះឬទោល?? » សំណួរស្តាប់ទៅដូចជាស្រទន់ធម្មតាណាស់ មិនខុសពីប្តីចង់ដឹងដំណឹងអំពីរកូនទេ តែស្នាមញញឹម និងទឹកមុខកាន់តែធ្វើឲ្យជីមីនចង់តែស្រែកយំទាល់តែស្លាប់ខ្លួន ដើម្បីកុំឲ្យមានជីវិតដើរចូលទៅក្នុងភូមិគ្រឹះគេវិញអី ។
YOU ARE READING
TWAIN VULTURE
Fiksi Penggemar«ពួកយើងសុទ្ធតែជាអ្នកស្ថិតក្នុង VULTURE CLAN តែឯងត្រូវចាំថា JEON VULTURE តែងមានឥទ្ធិពលលើ KIM VULTURE ជានិច្ច» «លោកប្រាកដទេ? TAEHYUNG KIM VULTURE នឹងបង្ហាញលោក!» JUNGKOOK x TAEHYUNG