⛓️ part22 ⛓️

254 60 15
                                    

     រយះពេលប៉ុន្មានថ្ងៃកន្លងផុតទៅ ទំនាក់ទំនងរបស់ស៊ុននូនិងស៊ុងហ៊ុនអាចថាប្រសើរឡើងបន្ដិចដែល! តែអ្វីដែលមិនប្រសើនោះគឺអារម្មណ៍ពួកគេទាំងពីដូចជាមិនសូវជាចុះសម្រុងជាមួយគ្នាប៉ុន្មានទេដូចពីដើមមកចឹង ដូចពេលនេះចឹង...

     " ប្រាវវ ប្រាវវ " សំឡេងបែកថូរបុរាណតម្លៃថ្លៃរាប់លានដែលតមកពីដូនតាមក ត្រូវបានបែកខ្ចាយជាចំណែកតូចៗរប៉ាត់រប៉ាយពេញការ៉ូ បង្កឡើងដោយស្នាដៃរាងតូចដែលខឹងច្រលោតជាមួយនិងរាងក្រាស់ដែលមិនព្រមដោះលែងខ្លួនអោយត្រឡប់ទៅប្រទេសកំណើតវិញ! ធ្វើអោយអ្នកបម្រើនាំគ្នាឈរសម្លឹងមើលមកពីជ្រុងម្ខាង

     " ខ្ញុំចង់ទៅផ្ទះ លោកឮដែលទេថាខ្ញុំចង់ទៅផ្ទះ! " ប្រាវវ! មាត់និយាយដៃក៏ចាប់ទាញទូរមកបោកបន្ដទៀត! ចំណែករាងក្រាស់វិញបែជាបាត់អស់ភាពកាចសាហាវមួយរំពេចពេលដែលសម្លឹងឃើញថូដែលដូនតាបន្សល់ទុកត្រូវបានខ្ទេចខ្ទីនៅចំពោះមុខ!

     " បានបាន យើងអោយឯងត្រឡប់ទៅវិញ តែទៅដោយខ្លួនឯង! " រាងក្រាស់លើកដៃឃាត់រាងតូចពេលដែលគេលើកថូរចុងក្រោយបម្រុងបោកនេះជាថូរដែលមានអាយុកាលច្រើនឆ្នាំជាងគេ! រាងតូចដាក់ថូរចុះសន្សឹមៗទុកកន្លែងដើមវិញ!

     " តែខ្ញុំមិនមានលិខិតឆ្លងដែនទេ! " រាងតូចស្រដីឡើងមកកាន់រាងក្រាស់ដែលអនុញ្ញាតអោយខ្លួនទៅតែភ្លេចថាខ្លួនឯងមកដល់ទេនេះព្រោះតែគេចាប់មក ហើយទៅវិញបើគេមិននាំទៅតើអាចត្រឡប់ទៅវិញបានទេ!

     " នោះស្រេចតែឯងទេ យើងដោះលែងហើយ! នៅឈរដល់ណាទៀតមិចមិននាំគ្នាចូលមកសម្អាតអោយស្អាតទៅ! " រាងក្រាស់តបនិងរាងតូចហើយក៏បង្គាប់អោយអ្នកបម្រើមកសម្អាតអំបែងថូរយកទៅចោល អ្នកបម្រើនាំគ្នាប្រញេប្រញាប់ចូលមកសម្អាតតាមបញកជារបស់ចៅហ្វាយនាយ!

     " នៅឈរដល់ណាមិចក៏មិនឆាប់ទៅក្រែងចង់ទៅមែនទេ..? បើយើងចុះមកវិញមិនឃើញឯងចេញទៅទេឯងអស់ឪកាសហើយ! " រាងក្រាស់និយាយមកកាន់រាងតូចហើយក៏នាំខ្លួនដើរឡើងទៅខាងលើ ចំណែករាងតូចក៏បោះជំហានជើងខ្លីដើរសម្ដៅទៅកាន់ច្រកចូលនៃវិមានដ៏ស្គឹមស្កៃមួយនេះទាំងប្រញាប់ខ្លាចថាគេនិងលែងអោយខ្លួនបានចេញទៅវិញ

⛓️អំណាចម៉ាហ្វៀ⛓️( SUNSUN )Where stories live. Discover now