🔞 part8 ⛓️ ម្ចាស់កម្មសិទ្ធិ ⛓️

406 58 14
                                    

  
    * សូមអធ្យាស្រ័យសម្រាប់ពាក្យពេចន៍ដែលមិនសមរម្យ *🤍🙏

     រាងក្រាស់ដែលអង្គុយផ្នែកខ្នងជាមួយកៅអីឡានដោយអោយមុខចុះសម្លឹងមើលរបាយការណ៍ពីការឆ្នៃម៉ូតកាំភ្លើងដោយគេត្រៀមនិងចេញម៉ូតសម្រាប់ភ្ញៀវដែលកម្មង់និងសុទ្ធសឹងតែធ្វើពីវត្ថុធាត់ដើមល្អៗ នាយងើបមុខចេញពី laptop ស្រដីឡើងទៅកាន់កូនចៅ!

     " អាទិត្យក្រោយលឺថា អាលូកាស មានកម្មវិធីតើមែនទេ? " នាយឆាលក៏បែមកអោបគំនាមបន្ដិចដាក់ចៅហ្វាយ

     " បាទចៅហ្វាយ! គាត់បានអញ្ចើញចៅហ្វាយទៅដែលទាន! " រាងក្រាស់ងក់ក្បាលបន្ដិច

     រឺង រឺង
     សំឡេងទូរស័ព្ទដៃម៉ាកទំនើបរោរិ៍ឡើង នាយក៏ចុចទទួលហើយក៏ចាំស្ដាប់ពីអ្នកម្ខាងទៀត ក្រោយពីនិយាយចប់ហើយក៏ស្រដីឡើងទៅកាន់កូនចៅអោយបត់ទៅវិមានវិញ

     " ត្រឡប់ទៅវិញ! " នាយនិយាយជាមួយទឹកមុខមាំបញ្ជារកូនចៅអោយបត់ឡានទៅវិញ

     " ហេតុអីទៅចៅហ្វាយ? មិនទៅ casino មែនទេចៅហ្វាយ? "នាយឆាលងាកមកសួរចៅហ្វាយដែលសុខៗក៏អោយបត់ឡានទៅវិញ តែពេលដែលឃើញក្រសែភ្នែករឹងកម្រឹសសម្លក់មកកាន់នាយទើបគេបែទៅមុខវិញ ហើយឡានក៏បត់ទៅតាមផ្លូវមួយទៀតទៅកាន់វិមានវិញតាមបញ្ជារ

     កាយតូចបានរត់ចេញពីវិមានទាំងលំបាកពេលនេះមិនដឹងថាគួរទៅផ្លូវខាងណានោះទេតែក៏សម្រេចចិត្តរត់ទៅផ្លូវខាងឆ្វេង ជាមួយនិងដំណើរប៉ាក់ប៉ើកៗ

     " អ្អា៎...អួយ..." រាងតូចរវល់តែងាកក្រោយខ្លាចថាពួកគេតាមមកទាន់មិនបានប្រយ័ត្នក៏ជាន់ជាមួយអំបែងដបដែលបែកពេញផ្លូវណាមួយផ្លូវក៏ងងឹតទៀត រាងតូចមិនបានខ្វល់ជាមួយនិងរបួសដែលហូរឈាមក្រហមឆ្អៅនោះទេតែក៏បន្ដទៅមុខបន្ដទៀត រត់សិនចាប់គិតទៀត

     កាន់តែរត់ទៅមុខទ្វារផ្លូវកាន់តែងងឹតនិងស្ងាត់ច្រងំលឺតែសំឡេងសត្វយំ រាងតូចងាកក្រោយមិនបានឃើញមាននរណាតាមមកជ្រើសរើសការដើរវិញក៏ព្រោះតែរត់ហត់ទៅហើយ

     " អេ៎...អូនស្អាតទៅណាត្រូវការអោយបងជួនទៅដែលទេ? " រាងតូចដើរសុខៗក៏លិចឡើងនិងបុរសមាំធំ3_4នាក់ដើរមកពីណាក៏មិនដឹង

⛓️អំណាចម៉ាហ្វៀ⛓️( SUNSUN )Where stories live. Discover now