⛓️ part27 ⛓️

264 59 14
                                    


   
           សូមអធ្យាស្រ័យរាល់កំហុសខុសឆ្កងនូវ
     ពាក្យពេចន៍ដែលមិនសមរម្យណាមួយ🤍🙏

     មួយអាទិត្យកន្លងផុតទៅ-ពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់បង្ហាញអោយឃើញមនុស្សមាឌតូចបម្រាស់ខ្លួនតិចៗត្របកភ្នែកចាំផ្ដើមកម្រើកឡើងបន្ដិចៗម្ដង រាងតូចងើបអង្គុយនៅពុតខ្លួនតិចៗស្នាមញញឹមក៏លិចឡើងនៅលើមុខស្អាត

    រយះពេលមួយអាទិត្យដែលរាងតូចឃុំខ្លួនឯងនៅក្នុងបន្ទប់តាំងពីថ្ងៃនោះមក ក្រោយធ្វើអារម្មណ៍បានខ្លះទោះមិនទាន់អាចល្អដូចដើមតែក៏អាចអោយរាងតូចញញឹមបានខ្លះដែលដោយសារតែគិតពីទារកដែលមកចាប់កំណើតជាមួយខ្លួនទើបរាងចូលព្យាយាមអោយខ្លួនឯងអាចនឹងនោមកវិញបាន

     " គេងលក់ស្រួលដែលទេ..? កូនម៉ាក់! " ម្រាមដៃស្រឡូនលើកមកអង្អែលពោះដែលរីកមាឌដែលអាចសម្គាល់ថាទារកអាចនិងខ្ទង់2ខែហើយ និងបង្ហើបសម្ដីយ៉ាងស្រទន់ទៅកាន់ទារកនៅក្នុងផ្ទៃ ហើយក៏ទម្លាក់ជើងចុះពីពូកដើរចូលទៅងូតទឹកសម្អាតខ្លួន

     ប្រហែលជាមួយស្របក់រាងតូចក៏ចេញមកវិញជាមួយខោអាវរលុងៗមួយឈុត ខោជើងខ្លីនិងអាវដៃខ្លី យ៉ាងស្រស់ស្អាតហើយក៏ដើរចុះទៅខាងក្រោមដើម្បីញុំាអាហារពេលព្រឹក

     ~~ផ្ទះបាយ~~
     " អារុណសួស្តីលោកប៉ា សឺត~~! " រាងតូចដើរមកក្នុងផ្ទះបាយហើយក៏និយាយទៅកាន់លោកចនរួចក៏ទម្លាក់ស្នាមថើបលើថ្ពាល់គ្រើមរបស់លោក

     " អារុណសួស្តីប៉ាតូច ជុប៎ ជុប៎ " រាងតូចក៏ដើរមករកប៉ាតូចរបស់ខ្លួនហើយក៏អោនបបូរមាត់ស្ដើងទៅថើបប៉ាតូចរបស់ខ្លួនចំនួនពីខ្សឺតហើយក៏ដើរទៅរកតុអាហារនៅកន្លែងរបស់ខ្លួន អ្នកបម្រើក៏លើកអាហារមកអោយរាងតូច!

     " តើមានស្រ្តប៊ីរីដែលទេបង..? " រាងតូចសួរទៅកាន់អ្នកបម្រើដែលលើកអាហារមកអោយខ្លួន! នាងក៏ងក់ក្បាលតិចៗហើយក៏ដើរទៅបើកទូរយកមកអោយរាងតូច គ្រាន់តែឃើញភ្លាមក៏បានអារម្មណ៍ថាគួរអោយចង់ញាំដែល

     " នេះអ្នកប្រុស! " នាងយកចានស្ត្រប៊ីរីមកអោយរាងតូចដែលបានលាងសម្អាតរួចរាល់ដោយសារតែលោកប្រុសអោយនាងទិញមកទុកអោយកូនប្រុសរបស់លោក

⛓️អំណាចម៉ាហ្វៀ⛓️( SUNSUN )Where stories live. Discover now