ភាគទី០១: បងស្រី

106 14 1
                                    

លោកគ្រូហាស្តី អនុញ្ញាតឱ្យថេយ៉ុងចូលទៅ អង្គុយវិញដោយសំឡេង រាបស្មើតែយល់ថាវានៅតែស្រទន់ណាស់ មិនដូចអម្បាញ់មិញឡើយ។

"ហៅយើងថា លោកគ្រូចនទៅ ហើយចាប់ពីថ្ងៃនេះទៅ យើងជាគ្រូប្រចាំថ្នាក់នេះដូច គ្នាទម្រាំ អាក្រក់គួរណាស់តែកែតម្រូវចាប់ពីពេលនេះ"ពាក្យម៉ឺងម៉ាត់ មួយៗ ច្បាស់ៗ ធ្វើឱ្យសិស្សលែងហ៊ានក្អក ជាមួយទៀត។

-ចន ជុងហ្គុក អារីយ៉ូហ៍ មានវ័យ៣២ឆ្នាំ ងារជាម៉ាហ្វៀ ស្តេចជំនួញ សព្វថ្ងៃនេះនាយ គ្រប់គ្រងអាជីវកម្ម ច្រើនណាស់ មិនថាស្រាក្រហម ឬក៏ទឹកអប់ នឹងគឿ្រងឧបករណ៍ផ្សេងៗដូចគ្នា។ អ្វីរឹតតែសំខាន់នាយជា មេម៉ាហ្វៀធំបំផុតក្នុង ប្រទេសកូរ៉េខាងត្បូង មិនថាទំនិញខុសច្បាប់ឬក៏ស្របច្បាប់ទេ គឺនាយនៅពីក្រោយខ្នងទាំងអស់។ ហើយសាលា មួយនេះក៏ មានភាគហ៊ុន៧០%ដូចគ្នា កាលដែលនាយ ចូលឈ្មោះមក ជាគ្រូបង្រៀនព្រោះ...!!!

ការបង្រៀនដ៏តឹងតែងនៅតែបន្តពីមួយម៉ោងដល់មួយម៉ោង ក្នុងថ្នាក់ស្ងប់ស្ងាត់ល្អណាស់ ព្រោះគ្មានអ្នកណាហ៊ានក្អកជាមួយ ជុងហ្គុកទេ។

"អាចសម្រាកបានហើយ"ក្រោយពីបង្រៀនចប់ ជុងហ្គុក ក៏អនុញ្ញាតឱ្យគ្រប់គ្នាចេញ។ សិស្សទាំងអស់ ក្រោកឈរឱនក្បាលគោរពលោកគ្រូ កំណាច មុននឹងចេញម្តងម្នាក់ៗ រហូតសល់តែថេយ៍ កំពុងរៀបចំសៀវភៅដាក់ក្នុងកាតាប។

"មិនទាន់ហើយទៀតឬ??"តាមទម្លាប់ ជុងហ្គុកមិនចូលចិត្ត និយាយអីច្រើនទេ ប៉ុន្តែសម្រាប់ថេយ៍គឺពិសេស ជាងអ្នកណាៗទាំងអស់

"គឺ...!!"

"បាត់អីអ្ហេះ??"ឃើញទឹកមុខកំសត់ៗ ភ័យៗបែបនេះ ជុងហ្គុក ដើរមកជិតនឹង សួរបន្ថែម

"គ្មា-នអីទេ លោកគ្រូ"

"ឆាប់ឡើងមកចឹង"

"បាទ"ថេយ៉ុង ឈ្ងោកមុខមិនហ៊ាននិយាយ ជាមួយនាយក្រាស់ទេ បម្រុងទាញកាតាបស្ពាយចេញទៅហើយក៏អាក់ខាន វិញខណៈដែល ជុងហ្គុកទាញខ្សែកាតាបជាប់

"ម្តេចក៏ប្រឡាក់ប្រឡូស អីក៏អាក្រក់ម្លេះ?"នាយដេញដោល បញ្ចេញឬកពារហួសហែង ខណៈដែលឃើញ កាតាប ប្រឡាក់ទៅដោយ ទឹកម្ទេស

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now