_វិទ្យាល័យ សាលាជូស៊ីន
សាលាជូស៊ីន គឺជាសាលាមួយ ពាសពេញដោយសិស្សានុសិស្ស មានឋានៈខ្ពស់ កម្រិតអភិជន នឹងកូនអ្នកមានអំណាច។ សាលាមួយនេះបើមើលពីខាងក្រៅ គឺថាមានវិន័យល្អណាស់ ប៉ុន្តែសម្រាប់ខាងក្នុងវិញ ពាសពេញដោយភាព រលួយស្អុយកខ្វក់ថែមទាំងគម្រក់ផងដែរ។ អំពើហិង្សា ការមើលងាយ <Bully>រវាងសោះអ្នកមាន VS សិស្សអាហារូបករណ៍។ប្រាវវវវ!!! ប្រូសស!!
សំឡេងជម្ពាក់ជើងដួល អមជាមួយថាសអាហារក្នុងដៃត្រូវ ជ្រុះរាយប៉ាយ ពាសពេញ ផ្លូវដើរក្នុង ហ្វូងមនុស្សជាច្រើន។"ថេយ៍-"សម្រែក ឡាឡា បន្លឺឡើង នឹងស្ទុះទៅជួយលើកប្អូនឱ្យក្រោកឈរដូចគ្នា។
ហាសហាស៎!!!
សំឡេងសើចចំអកឡកឡឺយ នឹងការពេបជ្រាយក៏ បន្លឺឡើងដូចគ្នា។ ថេយ៉ុង នឹងឡាឡា ហាក់អាម៉ាស់មុខជាខ្លាំងព្រោះនេះជាលើកទី១០១ហើយ ដែលពួកគេទាំងពីរនាក់ទទួលបាន អារម្មណ៍បែបនេះ។-គឺជាអារម្មណ៍ មើលងាយ មិនឱ្យតម្លៃ មានតែពាក្យថា ស្អប់នឹងខ្ពើមឆ្អើម ប៉ុណ្ណោះ។
"ខ្ញុំ-មិនអីទេបង"សំឡេងស្រួយមុតចាក់ត្រចៀករបស់ឡាឡា ដោយក្តីឈឺចាប់
"តស់ពួកយើងទៅ អង្គុយទៅ"ឡាឡា ដឹងដៃប្អូនមកអង្គុយ តែមិនទាន់នឹងអីផង យូហ្វី ធាក់កៅអី មិនឱ្យពួកគេអង្គុយ។
-យូហ្វី អាន់ឡឺអិន ជាកូនស្រីរបស់នាយកសាលា មានអត្តចរិតគួរឱ្យស្អប់ ព្រោះនាងតែងតែ BULLY សិស្សណា ដែលខ្សោយជាពិសេសនោះគឺបងប្អូនមួយគូរនេះតែម្តង។
"ត្រឹមសិស្សអាហារូបករណ៍ ពួកឯង គ្មានសិទ្ធិមក ស៊ីបាយស្អីនៅត្រង់នេះឡើយ"ស្តាប់សម្តីក៏ដឹងថានាង គ្មានឪពុកម្តាយប្រដៅដែល
"កុំអាងខ្លួនជាកូន នាយកសាលា ហើយពួកយើងមិនហ៊ាននោះ"ឡាឡា ស្រែកដាក់យូហ្វីវិញ
-លី ឡាឡា ជាកូនស្រីចុងរបស់លោកគីម នាងមានវ័យ២០ឆ្នាំ ហើយក៏ជាបងស្រីចុង របស់ថេយ៍ដូចគ្នា អត្តចរិត....!!!។
"បងស្រី-"
-គីម ថេយ៉ុង អាឡារីហ៍ មានវ័យ១៧ឆ្នាំ អត្តចរិតស្លូតបូត តែពេលខ្លះក៏អាឡិកឡ៉ក់ ទៅតាមពេលវេលា សព្វថ្ងៃនេះគ្មានម្តាយឡើយមានតែឪពុក។ ឪពុកថេយ៍ឈ្មោះថា លោកគីម អាឡារីហ៍ កាលពីមុន គាត់ក៏ជាមនុស្សមានអំណាច លុយកាក់ចាយរាប់លានដុល្លារ ទោះចាយ១០ជាតិទៀតក៏មិនអស់ តែតាំងពីម្តាយថេយ៍ស្លាប់ទៅ សេដ្ឋកិច្ចគ្រួសារនៃ ត្រកូលអភិជន របស់សម្ព័ន្ធ អាឡារីហ៍ ក៏ប្រែប្រួលធ្លាក់ដុនដាបទៅជាដរាប ព្រោះលោកគីម ជាមនុស្សញៀនល្បែង យកប្រពន្ធថ្មី នេះក៏ណាស់ទៀត តែជាសំណាងដែល ឡាឡា ដែលជា កូនប្រពន្ធចុង មានអត្តចរិតល្អគ្រាន់បើ ជាងម្តាយមិនដូច្នោះទេ មិនដឹងថា ជីវិតរបស់ថេយ៉ុងនឹងក្លាយទៅជាបែបណាឡើយ។
ទោះទៅថ្ងៃមុន បងប្អូនគេទាំងពីរមិនដឹង ទៅជាបែបណាឡើយ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេល្អជាមួយនឹងគ្នាណាស់។
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Hành độngគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...