part : 7

79 14 0
                                    

នៅពេលល្ងាច ខ្ញុំបានណាត់ជួបtin បន្ទាប់ពីខ្ញុំលេងបាល់បោះហើយ   ខ្ញុំដើរទៅជួបគេ ដែលគេកំពុងស្តាប់តន្ត្រីនៅលើបង់មួយ

" តោះទៅ "gun

Tinមើលមកខ្ញុំ មុននឹងងក់ក្បាល ហើយយើងទាំងពីរដើរចេញទៅចំណតឡានក្រុងជាមួយគ្នា

ចំណតឡានក្រុង

ឈរបានមួយសន្ទុះ ឡានក្រុងក៏បានមកដល់ ពេលឡើងទៅ កៅអីសម្រាប់អង្គុយត្រូវបានអស់ ពួកយើងទាំងពីរក៏ត្រូវឈរវិញ ពេលកំពុងឈរគេស្ដាប់តន្ត្រីជាមួយនឹងកាសដោយមិននិយាយអីទាល់តែសោះ ខ្ញុំបាននិយាយជាមួយគាត់មុនព្រោះខ្ញុំមានអារម្មណ៍មិនស្រួលខ្លាំងណាស់

"តើឯងកំពុងស្តាប់បទចម្រៀងអ្វី?"gun ខ្ញុំយកដៃទៅក្រវីនៅនិងមុខគេ tinបើកភ្នែកសម្លឹងមកខ្ញុំ ហើយដោះកាសស្តាប់ត្រចៀកម្ខាង ខណៈពេលដែលគាត់ងក់ចិញ្ចើមហាក់ដូចជាចង់ឱ្យខ្ញុំសួរនូវសំណួរម្តងទៀត

"ខ្ញុំសួរថាតើឯងកំពុងស្តាប់ចម្រៀងអី?"
គាត់មិនបានឆ្លើយទេ ជំនួសមកវិញគាត់បង្ហាញអេក្រង់ទូរស័ព្ទរបស់គាត់មកខ្ញុំ

[Shape of you- Ed sheeran]
អីយ៉ា! ស្តាប់តន្ត្រីអន្តរជាតិ

ខ្ញុំមិនរញ៉េរញ៉ៃជាមួយនិងគេទៀតទេ នៅថ្ងៃនេះនៅលើឡានក្រុងមនុស្សច្រើនណាស់ ដូច្នេះហើយយើងគ្មានកន្លែងសម្រាប់អង្គុយនោះទេ ខណៈពេលនោះខ្ញុំស្រាប់តែត្រូវមនុស្សម្នាក់បុកពីខាងក្រោយ  ស្ទើរតែដួល ធ្វើឱ្យខ្ញុំកាន់ដៃtinដោយចៃដន្យ  ខ្ញុំហៀបនឹងដកដៃចេញ ប៉ុន្តែគេបែរមកកាន់ដៃខ្ញុំយ៉ាងតឹងទៅវិញ ខ្ញុំព្យាយាមដកដៃចេញ ប៉ុន្តែការក្តាប់របស់គេគឺតឹងណាស់  ទោះជាខ្ញុំប្រឹងដកដៃយ៉ាងណាក៏មិនចេញដែរ ខ្ញុំពិតជាចង់ជេរគេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាដៃគេកក់ក្តៅណាស់ ហ៊ឺយ ឆ្កួតទេអី នេះតើខ្ញុំកំពុងគិតអី

នៅពេលចុះពីឡានក្រុង ខ្ញុំបាននាំគេទៅហាងការ៉េមដែលខ្ញុំចូលចិត្ត ប៉ុន្តែមិនទាន់បានចូលហាងផង គេស្រាប់តែឃាត់ខ្ញុំមុន

"ឈប់ យើងចង់ញ៉ាំរបស់ប្រៃៗ" Tin

ខ្ញុំបើកភ្នែកធំៗ អីគេ? របស់ទាំងនោះថ្លៃៗណាស់ខ្ញុំមិនសូវមានលុយទេ
" អីគេ " ខ្ញុំបានសួរឱ្យប្រាកដ ប៉ុន្តែគេមិនបានឆ្លើយទេ គេបែរជាដើរចូលហាងមួយ ដែលមិនមែនជាគោលដៅរបស់ខ្ញុំ ដូច្នេះ តើខ្ញុំគួរធ្វើដូចម្តេច? ខ្ញុំគ្រាន់តែដើរតាមគេទៅខាងក្នុង Tinដើរទៅអង្គុយនៅតុខាងក្នុងបំផុតនៃហាង ដែលជាតុដែលសាកសមសម្រាប់នាំមិត្តស្រីមក date

"តើអ្នកទាំងពីរចង់កម្មង់អីដែរ?" អ្នករត់តុបានមកសួរពួកយើង ខ្ញុំអង្គុយបើកមាត់ចំហរតាមតម្លៃមុខម្ហូបនីមួយៗ វាថ្លៃៗណាស់!
"Spaghetti Carbonara, សាឡាត់ចម្រុះ, សាច់ក្រកឈីស និងដំឡូងបំពង"tin
"ភេសជ្ជៈ..."
"ទឹកធម្មតា"  tin
"ចុះលោកខាងនេះ"
"ខ្ញុំនឹងយក Spaghettiគ្រឿងសមុទ្រ" ខ្ញុំបានចង្អុលទៅម៉ឺនុយណែនាំម្ហូបដែលកំពុងមានការបញ្ចុះតម្លៃ
"ចំពោះភេសជ្ជៈ..."
"ទឹកក្រូច"

បន្ទាប់ពីកុម្ម៉ង់ម្ហូបរួច ខ្ញុំលួចអោនចុះទៅបើកកាបូបមើលថាសល់ប៉ុន្មានបាត ហេហេ សំណាងល្អដល់700បាត គួរតែល្មមថ្លៃបាយនេះ ហើយហ្នឹងទៅញ៉ាំការ៉េម តែបន្ទាប់មកខ្ញុំនឹងគ្រូវដើរត្រឡប់ទៅផ្ទះវិញ
បន្តិចក្រោយមកអាហារក៏បានមកដល់

"តើឯងញ៉ាំវាអស់ទេ?" ខ្ញុំបានសួរគេ ព្រោះទាំងអាហារ 4 ចានដែលគេកម្មង់នេះគឺពិតជាធំៗណាស់
" អស់ " tin
ហ៊ឺ! ខ្ជិលខ្វល់ណាស់ មុនពេលញ៉ាំអាហារ ខ្ញុំចាប់ផ្ដើមយកម្រេចចេញ
"ម្រេចមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម piperine និង phenols ដែលជួយប្រឆាំងនឹងជំងឺមហារីក ម៉េចក៏ដកវាចេញ" tin
«ខ្ញុំមិនញ៉ាំវាទេ វាមានរសជាតិហិល» ខ្ញុំនិយាយបណ្ដើរដកម្រេចចេញបណ្តើរ
" ឈប់ដកម្រេចចេញ ហើយញ៉ាំទៅ "tin
"តែ..."
"ឈប់និយាយ ហើយញ៉ាំ"tinនិយាយដោយមុខមាំ

ដោយមិនចង់ត្រូវគេស្ដីឱ្យទៀតខ្ញុំក៏សម្រេចចិត្តទ្រាំញ៉ាំវា ញ៉ាំរួច ពេលគិតលុយខ្ញុំបម្រុងនឹងដកលុយឱ្យនៅអ្នកគិតលុយ តែtinបែរជាដកកាតរបស់គេឲ្យអ្នកគិតលុយទៅវិញ ឃើញបែបនេះខ្ញុំខ្ជិលខ្វល់ណាស់ យ៉ាងហោចណាស់ខ្ញុំនៅមានលុយជិះឡានក្រុងទៅផ្ទះវិញដែរ
នៅពេលចេញពីហាងអាហារខ្ញុំបាននាំគេទៅហាងការ៉េមដែលខ្ញុំចូលចិត្ត ពេលទៅដល់ខ្ញុំបានកម្មង់ការ៉េម Strawberry ចំណែកtinគេយកChocolateកែវធំមួយ រសជាតិចេកកែវធំមួយ និងមាននំផ្សេងទៀតផង
យ៉ាប់! តើនេះជាមនុស្ស ឬយក្ស?
"ឆ្ងាញ់ទេ?" gun
"គួរសម"tin

បន្ទាប់មកខ្ញុំដកកាបូបលុយដើម្បីបង់ ពេលខ្ញុំដកកាក់ចេញ គាត់បានឲ្យកាតឥណទានទៅឲ្យអ្នករត់តុដើម្បីបង់ប្រាក់មុន
"ចាំបន្តិច ខ្ញុំអ្នកចេញលុយ" ខ្ញុំជំទាស់ ហើយខ្ញុំបានដកលុយខ្ញុំឲ្យទៅគេ ព្រោះពេលនេះខ្ញុំកំពុងសងគុណគេ ម៉េចនិងអាចឱ្យគេចេញរហូតនោះ

" មិនចាំបាច់" tin
និយាយរួចគេក៏កាន់ដៃខ្ញុំហើយដើរចេញពីហាង
វាបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាមួយនឹងទង្វើនេះ ថ្ងៃនេះគេប្លែកណាស់












My school president Novel translate ot Khmer Where stories live. Discover now