part: 8

275 24 4
                                        

ជាធម្មតានៅល្ងាចថ្ងៃសុក្របន្ទាប់ពីរៀន ខ្ញុំទៅហាត់ភ្លេងជាមួយសមាជិកក្រុម ប៉ុន្តែថ្ងៃនេះសមាជិកក្រុមជាងពាក់កណ្តាលក្រុមមានការងារផ្ទាល់ខ្លួន ទើបពួកយើងសម្រេចចិត្តថាសម្រាកមួយថ្ងៃ ចំណែកខ្ញុំវិញ ខ្ញុំមិនទៅផ្ទះទេព្រោះចរាចរណ៍នៅលើផ្លូវល្ងាចថ្ងៃសុក្រគឺស្ទះណាស់ ដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តដើរទៅតារាងបាល់ទាត់ដើម្បីចំណាយពេលមើលបាល់ទាត់

"ទៅណា" tin
ខ្ញុំងាកទៅមើលប្រភពសំឡេង tinឈរដាក់ដៃក្នុងហោប៉ៅខោ ហើយសម្លឹងមកខ្ញុំ

"រំខានណាស់"gun និយាយឲ្យត្រង់ចុះតាំងតែពីថ្ងៃនោះមក ពេលខ្ញុំជួបមុខគេខ្ញុំមានអារម្មណ៍ថាគេគួរឲ្យរំខានណាស់  មើលពេលនេះចុះ ពេលគេឮសំដីខ្ញុំ គេមើលមុខខ្ញុំដោយប្រើទឹកមុខមាំរបស់គេទៀតហើយ  ពេលខ្លះក៏មានអារម្មណ៍ថាចង់ខ្លាចនឹងទឹកមុខគេម្ដងៗដែរ

"ឆ្លើយ" tin 

"ទៅមើលបាល់ទាត់" gun ដែលខ្ជិលតាប៉ែជាមួយគេច្រើនខ្ញុំក៏ព្រមប្រាប់គេទៅ ណាមួយក៏រៀងខ្លាចនិងទឹកមុខគេដែរ

"ម៉េចមិនទៅផ្ទះ" tin
  ក្នុងចិត្តខ្ញុំពិតជាចង់ឆ្លើយថា ហេតុអ្វីបានជាឯងត្រូវខ្វល់? ប៉ុន្តែខ្ញុំត្រូវផ្លាស់ប្តូរប្រព័ន្ធនៃការគិតរបស់ខ្ញុំយ៉ាងឆាប់រហ័ស នៅពេលខ្ញុំបានឃើញកែវភ្នែកដ៏រឹងរបស់គេ

"ផ្លូវស្ទះ"gun
tinងក់ក្បាលដោយយល់ មុននឹងដើរចេញទៅដោយមិននិយាយលា គេជាប្រធានក្រុមប្រឹក្សានិស្សិតសិស្ស តែមើលទង្វើរបស់គេទៅ ពិតជាគ្មានសីលធម៌មែន បើអាចណា ខ្ញុំចង់ទៅជេរគេទេ
  ពេលការទាត់បាល់ត្រូវបានបញ្ចប់   ខ្ញុំបានអង្គុយនៅលើបង់សាធារណៈមួយ  ហើយបើកកាបូបរបស់ខ្ញុំដើម្បីធ្វើការងារមួយចំនួន កិច្ចការនោះមិនមានអីទេក្រៅពីចម្លងកិច្ចការផ្ទះគណិតពីai por
 
"ល្ងង់" សំឡេងមួយបានបន្លឺឡើងពីខាងក្រោយ ធ្វើឱ្យខ្ញុំឆ្ងល់ក៏ងាកទៅមើល ក៏ឃើញថាជា
" Ai tin"gun
"ចម្លងកិច្ចការផ្ទះរបស់អ្នកដទៃ តើនេះជាអ្វីដែលគួរមានមោទនភាពឬ" tin
«យើងមិនបានចម្លងទេ យើងកំពុងតែរៀន»gun
"មែនហ៎"tin និយាយដោយទឹកមុខមិនជឿ
"អឺ យើងចម្លងកិច្ចការផ្ទះគេ ព្រោះយើងធ្វើវាមិនចេញ" ដោយសារខ្ញុំខ្ជិលនិយាយជាមួយគេច្រើនក៏ប្រាប់គេតែម្ដងទៅ
"ល្ងង់ណាស់"tin និយាយហើយគេដកសៀវភៅai porចេញពីខ្ញុំហើយក៏និយាយបន្ត

"ធ្វើវាដោយខ្លួនឯង"  tin
"យើងមិនចេះទេ"gun ពេលឮដូច្នេះ គេមើលមកខ្ញុំហើយក៏ដកដង្ហើមធំ មុននឹងមកអង្គុយក្បែរខ្ញុំ

"ចាំយើងជួយបង្រៀន" tin

  ហា?

  អីគេ?

  នេះខ្ញុំប្រាប់ច្រឡំទេដឹង

  មិនគួរអោយជឿ!

ខ្ញុំបើកភ្នែកធំៗដូចពងក្រួចហើយសម្លឹងទៅមើលគេ ព្រោះខ្ញុំនៅតែស្រឡាំងកាំង តើអ្នកណាគិតថាខ្ញុំនឹងបានឮប្រយោគនេះពីអ្នកដែលមិនធ្លាប់ត្រូវគ្នា?

"ឈប់មើលមុខយើងហើយមើលសៀវភៅ" និយាយរួចក៏ចាប់ផ្ដើមបង្រៀន

"យល់ទេ" គេបានសួរខ្ញុំបន្ទាប់ពីបានបង្រៀន ទើបខ្ញុំក្រវីក្បាល ដូចខ្ញុំធ្លាប់ប្រាប់អញ្ចឹង មុខវិជ្ជានេះខ្ញុំរៀនមិនដែលចេះទេ
" ម្ដងទៀត"tin ដល់ដង្ហើមធំរួចក៏ចាប់ផ្ដើមបង្រៀនម្ដងទៀត ដោយលើកនេះគេបានខិតទៅអង្គុយជាប់នឹងgun ហើយឱនទៅពន្យល់

" ចាំបាច់ត្រូវអង្គុយជិតអញ្ចឹងដែរហ៎" ខ្ញុំបានប្រាប់គេភ្លាមៗតាមដែលខ្ញុំអាចមានអារម្មណ៍ថាមុខរបស់គេចាប់ផ្តើមខិតមកជិតខ្ញុំខ្លាំងពេក រហូតដល់ដង្ហើមរបស់គាត់ប៉ះថ្ពាល់ខ្ញុំ
«កុំបារម្ភខ្លាំងពេក យើងមិនថើបឯងទេ ធ្វើលំហាត់ទៅ»tin ព្រះអើយមើលសំដីគេចុះ
"បាទលោកគ្រូ"
  អង្គុយធ្វើលំហាត់សុខៗខួរក្បាលខ្ញុំស្រាប់តែនឹកឃើញនៅរឿងយប់នោះ ទើបខ្ញុំសប្បាយចិត្តថានឹងសួរគេ
"តើឯងគិតយ៉ាងណាចំពោះរឿងយប់នោះ" ខ្ញុំសួរដោយសម្លឹងមើលគេ ខណៈដែលគេក៏កំពុងសម្លឹងមកខ្ញុំដោយមិនឆ្លើយអីទេ តែនៅតែសម្លឹងមកខ្ញុំ
" អឺ យើងគិតថា យើងយកលំហាត់នេះទៅរៀននៅផ្ទះខ្លួនឯងវិញល្អជាងជាង" ខ្ញុំមានអារម្មណ៍ថាខ្លាចក្រសែភ្នែកគេណាស់ គេមើលមកខ្ញុំដូចចង់ស៊ីសាច់ខ្ញុំអញ្ចឹងដូចនេះហើយទើបខ្ញុំស្រេចចិត្តថាសុំគេយកលំហាត់មកធ្វើនៅផ្ទះវិញវាល្អជាង
" រឿងយប់នោះឯងពិតជាមិនចាំថាខ្លួនឯងបានធ្វើអីខ្លះមែន ហេស "tin
" គឺយើងមិនចាំមែន"
" បើអញ្ចឹងចាំយើងធ្វើឱ្យឯង "
" មិនបាច់ " ខ្ញុំដឹងច្បាស់ណាស់ថាគេចង់និយាយអី ដូច្នេះហើយខ្ញុំក៏និយាយកាត់គេតែម្ដងទៅ  
"យើងចង់ទៅផ្ទះហើយ លាហើយ" ខ្ញុំប្រញាប់រៀបសៀវភៅ ហើយបំរុងនឹងចេញទៅ តែគេក៏ឃាត់ខ្ញុំ

" ឈប់សិន "

" យ៉ាងម៉េច"

"ឯងមិននិយាយអរគុណយើងទេ"

" អរគុណអី"

" បង្រៀនឯង"

"  យើងអត់បានសុំឲ្យឯងបង្រៀនយើងទេ បែបនេះហើយកុំចង់បានការអរគុណពីយើង " និយាយរួចខ្ញុំក៏ដើរចេញទៅ

















My school president Novel translate ot Khmer Stories to obsess over. Discover now