ភាគទី២ ហ្គេមឈានទៅរកសេចក្តីស្លាប់

13 1 0
                                    

«ហ្គេមហៅថា truth behind the death។ ក្នុងមួយក្រុមយើងតម្រូវឲ្យមានមនុស្សចំនួនពីរនាក់។ ដូច្នេះយើងបែងចែកចិត្តមានចំនួន 4 ក្រុម។ ក្រុមទី 1 មន ផារ័ត្ន ជាមួយ ជេន ចិន្ដា
ក្រុមទី 2 ដា សានីតា នឹង រិទ្ធ និមុត។ ក្រុមទី 3 ច័ន្ទ សត្យាវុធ ជាមួយ សុវណ្ណ ផាយ័ន្ត ចំណែកឯក្រុមទី 4 ទឹម សាវត្តី ជាមួយ បានភក្តី។»

«តើអាចដូរសមាជិកបានឮទេ?! ផាយ័ន្តចោទសំណួរទៅកាន់អ្នកដែលនិយាយមុននេះ។»

«សូមអធ្យាស្រ័យលោកពួកយើងមិនអាចផ្លាស់ប្ដូរ សមាជិកក្រុមរបស់លោកបានទេ។ ពីព្រោះក្នុងកម្មវិធីហ្គេមនេះគឺគ្មានសិទ្ធិក្នុងការជ្រើសរើសអ្វីដែលអ្នកចង់បាន។ »

«ចង្រៃយរ» ផាយ័ន្តគ្រាន់តែលឺបែបធ្វើអោយកំម្លោះមិនសុខចិត្តរួចដើរទៅកៅអីដែលមាននៅម្តុំនោះ។

ដោយមាន សានីតាទៅសម្របសម្រួលអោយនាយចិត្តត្រជាក់។ រៀងរាល់សកម្មភាពទាំងអស់របស់ពួកគេត្រូវបានកំណត់ទុកនៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលមានបុរសអាថ៌កំបាំងម្នាក់អង្គុយមកពីក្រោយ។

ក្រលែកមកមើល សត្យាវុធគេបានកត់សម្គាល់អ្វីម្យ៉ាង ដោយតាមសភាពការណ៍មិនស្រួល គេក៏បានដើរសំដៅទៅជ្រុងម្ខាងនៃបន្ទប់។ វុធក៏បានយកដៃទៅស្ទាបអង្អែលទៅលើផ្ទាំងរូបភាពមួយ ដែលមានបុរសនឹងស្រ្តីដូចជាគូរស្នេហ៍នឹងគ្នា  ពួកគេទាំងពីរអង្គុយមាត់ច្រាំង ញញឹមយ៉ាងស្រស់បំព្រង។

«វុធ ឯងស្គាល់ម្ចាស់ទាំងរូបភាពនៅមែនទេ?»! ភក្តីសួរកាន់វុធបែបមនុស្សឆ្ងល់។

«អត់ទេ គ្រាន់តែឃើញរូបភាពមើលទៅគួរឲ្យទាក់ទាញ បានជាមកមើលអោយច្បាស់នឹងណា!!»

«ការកំណត់ត្រូវបានបញ្ចប់ទាំងស្រុង។ បន្តិចទៀតនេះនឹងមានមនុស្សមួយក្រុមមកទទួលសមាជិកទាំងអស់គ្នា ទៅកាន់បន្ទប់រៀងៗខ្លួន។ សូមបញ្ជាក់ លេខកូដអត្តសញ្ញាណសម្គាល់របស់ពួកអ្នក នឹងត្រូវបានរៀបរាងទុកនៅក្នុងបន្ទប់នីមួយៗ ចំណែកករណី លេខរៀងត្រូវបានបាត់មានន័យថាអ្នកជាម្ចាស់លេខកូដនោះត្រូវបាន បាត់បង់ជីវីត។ ហើយអ្នកដែលចូលក្នុងល្បែងមួយនេះគឺមិនមែនតែ 8ក្រុមនោះទេ សរុបទាំងអស់ ២១ ក្រុម។ សមាជិកទាំងអស់មកត្រូវបានជួបគ្នានៅពេលដែលហ្គេមចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។ ហើយសមាជិកដែលមកពីក្រុមផ្សេងគឺគ្មានសិទ្ធិក្នុងការប្រាប់ឈ្មោះឬអ្វីមួយទៅកាន់ក្រុមដទៃនោះទេ។ គឺយើងប្រើលេខសម្គាល់ជំនួសទៅវិញ ។»

វិមានគ្មានថ្ងៃត្រឡប់ Where stories live. Discover now