ក្រោយពីអ្នកទាំងបីនាក់ត្រួតពិនិត្យសព្វគ្រប់អស់ ពួកគេក៏ចាប់ផ្តើមបេក្ខកម្មបន្តទៅមុខទៀត។ សត្យាវុធបាននាំផ្លូវហើយចំណែកឯអ្នកទាំងពីរនាក់ ជាអ្នកដើរពីក្រោយ។ មកដល់ច្រកផ្លូវកណ្តាល ដែរកម្លោះរូបស្រស់របស់យើងចង់ចូលតាំងពីវគ្គមុនមកម្លេះ។ បានមួយសន្ទុះធំតាំងពីចូលមកដល់ច្រកកណ្តាលនេះ គឺគ្មានសកម្មភាពអ្វីចំលែកកើតទេ ទើបធ្វើអោយពួកងាយស្រួលក្នុងការធ្វើដំណើរ។ វាពិតជាត្រឹមត្រូវប្រាកដណាស់ដែលសត្យាវុធជ្រើសរើសយកច្រកកណ្តាល ព្រោះគ្រាន់តែដើរតែប៉ុន្មានជំហានប៉ុណ្ណោះ ពួកគេក៏អាចចេញពីក្នុងប្រាសាទដ៏ចំណាស់បាន។ ក្រលេកមកមើលទេសភាពនៅខាងក្រៅនេះ គឺស្រស់ត្រកាលវាមិនសូវមានដើមឈើធំៗ ឬព្រៃរុំព័ទ្ធជុំវិញ មិនដូចកន្លែងដែលមកដល់ដំបូងទេ។ វាអាចនិយាយបានថា ដូចជាទឹកដីមួយដែរបែងចែកជាពីរ ម្ខាងគួរអោយគយគន់ ចំណែកឯម្ខាងទៀតគ្រាន់តែមើលដឹងរួចទៅហើយ សម្បូរទៅដោយគ្រោះថ្នាក់។ សត្យាវុធគ្រាន់តែចេញមកខាងក្រៅភ្លាមនាយ មានអារម្មណ៍ថាត្រជាក់ភ្នែក ព្រមទាំងបានបន្ធូរអារម្មណ៍ដែលតាន់តឹងនៅក្នុងចិត្ត។ កម្លោះអ្នកវិភាគ
វ័យក្មេង បានគិតនៅក្នុងចិត្តថា ដំណាក់កាលទី១ គ្រាន់តែល្បែងកម្សាន្តមួយប៉ុណ្ណោះ។ ប៉ុន្តែវាពិតជាងាយពេកហើយ បើសិនជាអ្នកដែលកាន់ទឹកដីនេះគេចង់លេង មែនទែនសូម្បីតែខ្លួនខ្លាំងប៉ុណ្ណា។ ក៏មិនអាចយល់នឹងដឹងគ្រប់រឿងដែរ ព្រោះពួកគេកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ វាពិតជាពិបាកណាស់។ សត្យាវុធធ្វើដំណើរគិតបណ្តើរតើនឹងមានឧបសគ្គបែបណាទៀតដែលពួកគេនឹងជួបប្រទះ នៅក្នុងដំណាក់កាលបន្ទាប់។ សញ្ជឹងគិតតែនាយក៏ចាប់អារម្មណ៍ទៅរឿងមួយ នាយក៏ឧទានទៅកាន់ផារ័ត្នផារ័ត្ន!!!!
មានការអីមែនទេ?! ផារ័ត្នរហ័សតប
និយាយដូច្នេះ ខ្ញុំមិនឃើញចិន្តា តើនាងបាត់ទៅណាហើយ?
ខ្ញុំក៏មិនដឹងដូចគ្នា ព្រោះមុនពេលដែលក្រុម ទី១៥ នឹង ១៧បានវាយស្ទាក់ ក្រុមរបស់ខ្ញុំពួកយើងគឺនៅជាមួយគ្នាទេតាស់។ តែក្រោយពេលពួកគេ មិនចាប់អារម្មណ៍ស្រាប់តែមានស្រមោលខ្មៅមួយ ដូចជាមនុស្សប្រុស បាននិយាយអ្វីជាមួយនឹងចិន្តានោះទេស្រាប់តែ នាងព្រមទៅជាមួយគេនោះ ហើយបោះបង់ខ្ញុំចោលនៅទីកន្លែងនោះ។ ផារ័ត្ននិយាយបកស្រាយរួមបញ្ចូលនឹងការដកដង្ហើម ដោយនាយមិននឹកស្មានថា ក្រមុំរូបស្រស់ក្បត់នឹងក្រុមទៅកើត។
YOU ARE READING
វិមានគ្មានថ្ងៃត្រឡប់
Misteri / Thrillerយើងមិននឹកស្មានសោះម្នាក់នោះគឺជាឯង.... ហួសពេលហើយពេលពេលវេលាត្រូវបានបញ្ចប់.. ស្ដាប់ខ្ញុំ សត្យាវុធ ទោះបីជាយើងក៏ច្រកយ៉ាងហ្នឹងគួរតែដើរទៅមុខកុំបញ្ឈប់។