រឿង ម្ចាស់ផ្ទះ
ផ្ដើមរឿងសម្លេងស្នូរសម្រឹបជើងប្រិបៗបន្លឺឡើងដោយការជាន់ស្លឹកឈឺចាប់ដែលជ្រួសរប៉ាត់រប៉ាយនៅមុខផ្ទះតៀមឈើមួយខ្នងដែលនៅដាច់ដោយឡែកពីគេសូម្បីតែអ្នកឆ្លងកាត់ក៏មិនសូវមានដែរថ្ងៃខ្លះសូម្បីតែមនុស្សម្នាក់ឆ្លងកាត់ក៏គ្មានផង។
«ទីនេះបើសម្អាតប្រាកដជាស្អាតណាស់ហើយ..មិនគូរណាម្ចាស់ផ្ទះបោះបង់ចោលសោះ»សម្លេងស្រួយស្រេះចេញពីមាត់របស់នាយតូចរូបស្រស់គីម ថេយ៉ុងដែលជានិស្សិតជនបទមករៀនបន្តនៅទីក្រុងហើយនេះជាថ្ងៃដំបូងហើយដែលគេឡើងមកសេអ៊ួល។
«សោនេះចាស់ខ្លាំងណាស់»ពេលដែលចូលទៅមើលសោដែលចាក់ជាប់នៅរបងទៅក៏ឃើញថាវាចាស់ណាស់ទៅហើយនៅមានច្រេះដុះឡើងពេញនោះថែមទៀត។
មិននិយាយអ្វីច្រើនថេយ៉ុងចាក់សោចូលទៅខាងក្នុងផ្ទះមួយខ្នងនោះព្រោះផ្ទះនេះគេបានយកលុយសន្សំរបស់គេមកទិញមុនដំបូងគេក៏រាងឆ្ងល់បន្តឹចដែរថាហេតុអ្វីម្ចាស់ផ្ទះនេះលក់ផ្ទះនេះក្នុងតម្លៃថោកយ៉ាងនេះប៉ុន្តែគេមិនបានឆ្ងល់ច្រើនទេព្រោះគិតថាប្រហែលជាផ្ទះនេះគេទុកចោលហើយមិនសូវមានអ្នកជិះឆ្លងកាត់ទើបគេលក់ធូថ្លៃបែបនេះចំគេមិនសូវមានលុយផងនោះក៏ទិញយកតែម្ដងទៅ។
ក្រាកក...ទ្វាផ្ទះបានបើកឡើងដោយស្នាដៃរបស់នាយតូចនៅខាងក្នុងផ្ទះពោពេញទៅដោយធូលីដីទាំងនេះសុទ្ធតែត្រូវចំណាយពេលសម្អាត។
«មានតុរៀនថែមទៀត»ពេលចូលមកដល់បន្ទប់មួយនៅកែងផ្ទះបើកទ្វាមើលទៅក៏ឃើញថាមានគ្រែនិងមានតុរៀនរួចជាស្រេចដូច្នេះគេមិនហត់ទិញទៀតទេគ្រាន់តែថាកម្រាលតុនិងកម្រាលពូកត្រូវប្ដូរចេញព្រោះវាចាស់ណាស់ទៅហើយនៅផ្នែកខាងលើក៏សុទ្ធតែពីងពាងបើនិយាយទៅផ្ទះមួយនេះមិនខុសពីផ្ទះត្រូវគេបោះបង់ចោលទេ។
ក្រឹបប...ទ្វាដែលបើកចំហរមុននេះក៏ប្ដូរមកបិទដោយខ្លួនឯងធ្វើអោយនាយតូចត្រូវភ្ញាក់ពីការគិតបែមកមើលទ្វានោះភ្លាមៗ។
«មានខ្យល់ទេដឹង?ម្ដេចនិងអាចទៅ?»ថេយ៉ុងដើទៅបើកទ្វាបន្ទប់នោះចេញទៅខាងក្រៅប៉ុន្តែវាគ្មានអ្វីចម្លែកទេបើថាមានខ្យល់ក៏មិនត្រូវដែរទីនេះស្ងប់ល្អណាស់។
«កុំខ្វល់ច្រើនអី...សម្អាតល្អជាង»ដោយមិនចង់គិតខ្វល់ខ្វាយយូរថេយ៉ុងក៏ទាញវ៉ាលីទៅទុកនៅម្ខាងមុននិងចាប់ផ្ដើមបូសសម្អាតផ្ទះនិងប្រមូលដម្រាមព្រមទាំងរបស់របរដែលប្រើប្រាស់លែងបានច្រកនៅក្នុងធុងសម្រាមចាំឡានដឹងសម្រាមមកយក ទម្រាំតែសម្អាតហើយត្រូវចំណាយពេលមួយព្រឹកធំឯណ្ណោះនេះនៅមិនទាន់គិតពីរឿងសម្អាតនៅបរិវេណខាងក្រៅផ្ទះនៅឡើយទេ។
«ហត់ណាស់»ថេយ៉ុងទម្រេតខ្លួននិងជញ្ជាងដកដង្ហើមញាប់ព្រោះតែការហត់នឿយមើលទៅម៉ោងក៏ឃើញថាម៉ោង11បាត់ទៅហើយក្រពះក៏ចាប់ផ្ដើមស្រែកទាមទារកអារហារ។
«នៅមានមីពីរកញ្ចប់ដែរ»ទៅមើលសាក់កាដូដែលទុកនៅក្បែរវ៉ាលីនោះក៏ឃើញថានៅមានមីពីរកញ្ចប់ដែរទើបនាយតូចប្រញ៉ាប់កាន់វាសម្ដៅទៅផ្ទះបាយនៅផ្នែកខាងក្រោយ ទោះបីជាផ្ទះនេះជាផ្ទះតៀមប៉ុន្តែមានទំហំធំគ្រាន់បើបន្ទប់វិញមានមួយសម្រាប់គេល្មម។
«អាយយ...»ប្រាវវ...សម្លេងឆ្នាំងដែលធ្លាក់ពីដៃរបស់ថេយ៉ុងក៏បន្លឺឡើងនៅពេលដែលថេយ៉ុងគ្រលាស់ឆ្នាំងនោះចេញព្រោះមុននេះគេបានបើកទឹកនិងយកឆ្នាំងនោះទៅត្រងទឹកដាំទុកឆុងមីប៉ុន្តែគេឃើញទឹកនោះជាឈាមទៅវិញទើបគេគ្រលាស់ចេញភ្លាមៗបែបនេះ។
«ខ្ញុំមើលច្រឡំទេដឹង?»ថេយ៉ុងអោនទៅរើសឆ្នាំតូចមួយនោះមកវិញមើលទៅទឹកក៏ឃើញថាធម្មតាមិនមែនជាឈាមដូចអ្វីដែលគេឃើញមុននេះឡើយ។ ផ្ទះនេះត្រូវបានគេទុកចោលផ្ដាច់ទឹកផ្ដាច់ភ្លើងក៏ពិតមែនប៉ុន្តែពេលដែលថេយ៉ុងចូលមកទិញផ្ទះនេះម្ចាស់ផ្ទះពីមុនក៏បានអោយគេបន្តភ្លើងទៅផ្ទះនេះវិញដូចគ្នា។
ថេយ៉ុងដកដង្ហើមធំបន្តឹចមុននិងធ្វើអ្វីញុាំបន្តពេលនេះឃ្លានហើយត្រូវការអារហារបំពេញក្រពះប៉ុន្តែគេក៏ដូចជានៅមិនស្រឡះខ្លួនដែរចេះតែងាគមើលឆ្វេងមើលស្ដាំនៅមិនសុខមានអារម្មណ៍ចម្លែកៗដូចជាមានអ្នកណាកំពុងតែសម្លឹងមើលមកគេ។
ក្រោយពេលញុាំរួចហើយថេយ៉ុងក៏ចេញទៅសម្អាតនៅមុខផ្ទះវិញម្ដងទីនេះសម្បូរផ្កាស្អាតៗខ្លាំងណាស់ប៉ុន្តែវារកងាប់ទៅហើយព្រោះមិនមានអ្នកណាចាំស្រោចទឹកទើបថេយ៉ុងចាប់ផ្ដើមសម្អាតខ្មៅនិងយកទឹកមកស្រោចផ្កា។
«ស្អីគេនេះ?»សម្អាតចុះសម្អាតឡើងថេយ៉ុងក៏ជ្រើសបានក្រណាត់ក្រហមមួយផ្ទាំងដែលវាដូចទៅនិងក្រណាត់យ័នយ៉ាងអញ្ចឹង អ្នកណាយកមកចោលនៅទីនេះ?មិនគិតយូរថេយ៉ុងក៏យកវាញាត់វាចូលថង់សម្រាមទៅដាក់មុខផ្ទះចាំឡានសម្រាមមកយក។
«ទីនេះស្អាតណាស់...មានទោងថែមទៀត»ថេយ៉ុងញញិមមើលទៅជុំវិញផ្ទះទាំងអារម្មណ៍ល្អថែមទាំងគិតពីរឿងដាំកូនផ្កាបន្ថែមថែមទៀត។
YOU ARE READING
🔥វិញ្ញាណស្នេហ៍ម្ចាស់ផ្ទះ🔥«ចប់»
Romance«ហេតុអ្វីចេះស្រលាញ់ពេលដែលមិនគូរស្រលាញ់?» ចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ;ចន ថេយ៍ហ្គូ