រឿង វិញ្ញាណស្នេហ៍ម្ចាស់ផ្ទះ
ភាគទី4ថ្ងៃនេះថេយ៉ុងមិនបានធ្វើការថែមម៉ោងទៀតទេម៉ោងប្រាំមួយគេអាចមកដល់ផ្លូវបត់ទៅផ្ទះវិញហើយគ្រាន់តែថ្ងៃនេះដូចជារាងអ៊ូអរប្លែងថែមទាំងមានឡានប៉ូលីសថែមទៀត តើមានរឿងអ្វី?
«តើមានរឿងអ្វីកើតឡើងមែនទេអ៊ំស្រី?»ថេយ៉ុងដើចូលទៅសួរអ៊ំស្រីដែលនៅប្រជុំគ្នាក្បែរកន្លែងនោះដែរគេចង់ដឹងថាមានរឿងអ្វី។
«គឺមានគេគ្រោះថ្នាក់ចរាចរណ៍និងណាក្មួយ»អ៊ំស្រីម្នាក់ឆ្លើយតបបែបធម្មតាគាត់មិនហ៊ាននិយាយលើសពីនេះទេម៉្យាងអ្នកណាក៏ស្គាល់ថេយ៉ុងដែរព្រោះគេជាមនុស្សតែម្នាក់គត់ដែលអាចទៅទីនោះបាន។
«មែនហើយក្មួយ..មានឡានបុកបង្គោលភ្លើងធំយប់នេះពួកយើងប្រហែលជាមិនមានភ្លើងប្រើប្រាស់ទេ»យប់នេះមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេរាល់យប់បានបើកភ្លើងចោលកុំអោយដំបន់នេះងងិតប៉ុន្តែថ្ងៃនេះមិនមានភ្លើងទេតតែព្រឹកស្អែកឯណ្ណោះទើបមានអ្នកមកមើលអោយ។
«គ្មានភ្លើងប្រើ»អ្នកផ្សេងភ័យប៉ុន្តែគេមានគ្នាខុសអ្វីតែគេដែលនៅផ្ទះម្នាក់ឯង ទេ..មិនមែនម្នាក់ឯងទេនៅមានខ្មោចម្នាក់ទៀតអោយតែគិតរឿងនេះគេខ្លាចមិនទាន់បាត់ទេប៉ុន្តែគេមិនមែនខ្លាចដល់ថ្នាក់មិនហ៊ានចូលផ្ទះព្រោះជុងហ្គុកមិនបានលងបន្លាចគេឡើយ។
«ត្រូវហើយក្មួយ»
«អញ្ចឹងខ្ញុំត្រូវប្រញ៉ាប់ទៅផ្ទះហើយអ៊ំ...ជម្រាបលា»ថេយ៉ុងអោនលាទៅកាន់ពួកគាត់ព្រោះគេត្រូវប្រញ៉ាប់ទៅផ្ទះទាន់មេឃមិនទាន់ងងិតណាមួយគេមិនទាន់ញុាំអ្វីនៅឡើយទេត្រូវទៅរៀបចំអោយហើយកុំអោយងងិតទាន់បើងងិតវាអាចជាពិបាក។
«អេក្មួយ...ហេតុអ្វីដើរទៅទីនោះ?»គ្រាន់តែឃើញថេយ៉ុងដើទៅផ្លូវបត់មួយនោះប៉ូលីសនោះក៏ស្រែកសួរខ្លាចថាថេយ៉ុងច្រឡំផ្លូវណាមួយផ្លូវនោះមិនអាចឆ្លងកាត់បានទេ កុំថាឡើយតែអ្នកនៅម្ដុំនេះសូម្បីតែគាត់ក៏បានដឹងពីផ្លូវមួយខ្សែរនេះដូចគ្នា។
«ខ្ញុំទៅផ្ទះ..ផ្ទះខ្ញុំទៅតាមផ្លូវនោះ»ថេយ៉ុងបែមកឆ្លើយតបគាត់បន្តឹចមុននិងញញិមលាគាត់ហើយដើយ៉ាងលឿនចេញទៅបាត់គេត្រូវទៅដល់ផ្ទះមុនពេលមេឃងងិត។
«ក្មួយឈប់...»
«កុំហាមគេអីលោកប៉ូលីស»មិនអោយលោកប៉ូលីសហាមទាន់ក៏មានរាងចំណាស់ទៀតចូលមកប្រាប់កុំអោយគាត់ហាមថេយ៉ុង។
«ហេតុអី?ទីនោះមានគ្រោះថ្នាក់ណាស់»គាត់មិនយល់ពីអ្នកនៅទីនេះទេដឹងថាមានគ្រោះថ្នាក់ហើយនៅតែបណ្ដោយអោយក្មេងម្នាក់នោះទៅ..បើមានបញ្ហាអ្វីធ្វើយ៉ាងម៉េចទៅ?
«គេមិនមានគ្រោះថ្នាក់ទេលោកប៉ូលីស..គេចេញចូលផ្លូវនោះតែរហូតហ្និង»អ៊ំម្នាក់ទៀតនិយាយឡើងនេះមិនមែនជាលើកដំបូងឯណាដែលថេយ៉ុងនៅទីនោះគេចេញចូលរហូតនៅគេងផ្ទះនោះថែមទៀតមិនឃើញមានបញ្ហាអ្វីទេ ក៏មិនបាននិយាយថាមានរឿងលងបន្លាចអ្វីដែរពួកគាត់ក៏ចម្លែកចិត្តគ្រាន់តែមិនហ៊ានសួរនាំណាមួយក៏មិនហ៊ានហាមព្រោះខ្លាចថាហាមហើយនិងមាន*មករកដល់កន្លែង។
«ពិតមែន?»គាត់ស្ទើរតែមិនជឿនិងអ្វីដែលបានលឺគាត់ស្មានថាផ្លូវនេះគ្មានអ្នកហ៊ានឆ្លងកាត់ប៉ុន្តែមានឯណាបែជាមានអ្នកឆ្លងកាត់បានទៅវិញ។
«មានតែគេទេដែលអាចចូលទៅទីនោះបាន»ពួកគាត់ក៏សប្បាយចិត្តដែលថេយ៉ុងមិនកើតអ្វីហើយក៏សង្ឈឹមថាបន្តឹចទៀតគ្រប់យ៉ាងនិងប្រែជាល្អដំបន់របស់ពួកគាត់ហ្នឹងអាចត្រឡប់មកល្អវិញ។
ថេយ៉ុងដើត្រឡប់មកដល់ផ្ទះវិញទាំងល្វើយថ្ងៃនេះគេមានអារម្មណ៍ថាហត់នៅគិតពីរឿងគ្រោះថ្នាក់ចរាចរណ៍មុននេះទៀតប៉ុន្តែភាពល្វើយទាំងប៉ុន្មានក៏ត្រូវរលាយក្លាយទៅជាផេះពេលមកដល់មុខផ្ទះក៏ឃើញមានអ្នកនៅឈរចាំគេនៅមុខផ្ទះ។
ក្រាកក...ទ្វាដែលជាប់សោនោះក៏បានបើកឡើងទាំងដែលថេយ៉ុងមិនទាន់យកសោមកចាក់ផង។
«នៅឈរមើលដល់ណាទៀត?»ជុងហ្គុកសួរទៅនាយតូចដែលគិតតែពីឈរភ្លិកមិនដឹងថាដកដង្ហើមរឺអត់ទេ។
«មិនទាន់ងងិតទេហេតុអ្វីក៏ចេញមកបាន?»ថេយ៉ុងនិយាយឡើងខ្សឹបៗនិងឈានជើងចូលផ្ទះចាក់សោខាងក្នុងយ៉ាងរៀបរយគេមិនសូវជាខ្លាចដូចពេលដំបូងៗនោះទេគេធ្លាប់ឃើញមករួចទៅហើយម៉្យាងជុងហ្គុកបង្ហាញមកក្នុងរូបរាងដូចជាមនុស្សធម្មតាមិនមែនស្លេកៗដូចយប់មិញនោះទេ។
«ពេលណាក៏យើងចេញមកបានដែរ»កុំគិតថាខ្សឹបហើយគេស្ដាប់មិនបានអោយសោះនិយាយក្នុងចិត្តក៏គេអាចដឹងបានដែរ។
«ថ្ងៃនេះកុំបន្លាចខ្ញុំអី..ខ្ញុំមានការងារមកធ្វើដល់យប់ជ្រៅ»ថេយ៉ុងចូលមកក្នុងផ្ទះក៏មិនភ្លេចប្រាប់ជុងហ្គុកមុនដែរព្រោះថ្ងៃនេះគេរវល់មានអ្នកជួលអោយគេធ្វើCVអោយដូច្នេះហើយគេត្រូវធ្វើអោយរួចនៅក្នុងយប់នេះ។
«យើងមិនបានអោយឯងខ្លាចទេ»ជុងហ្គុករាងសប្បាយចិត្តបន្តឹចដែរដែលមើលទៅថេយ៉ុងដូចជាមិនសូវខ្លាចគេដូចកាលពីម្សឹលមិញ។
«ខ្ញុំនិយាយមិនឈ្នះលោកទេ»ថេយ៉ុងដាក់សាក់កាដូនិងការងារដែលអោបនិងដៃនោះទៅលើតុមុននិងកាន់ថង់អារហារដែលកាន់មកនោះទៅផ្ទះបាយដើម្បីរៀបចំញុាំខ្លាចថាបន្តឹចទៀតមេឃងងិតជាងនេះញុាំបាយមិនកើត។
«ឯងធ្វើអី?»ជុងហ្គុកតាមមកជាមួយថេយ៉ុងដល់តុបាយក៏ឃើញថាថេយ៉ុងបានរៀបចំបាយនិងម្ហូបទុកញុាំអ្វីដែលចម្លែងទៀតនោះថេយ៉ុងបានដាក់នំមួយចាននៅចំពោះមុខគេមុននិងអុចធូបអោយថែមទៀត។
«លោកអាចញុាំបានរឺអត់?ខ្ញុំមិនសូវជាដឹងរឿងបែបនេះទេ»ថេយ៉ុងបែមកសួរនាំជុងហ្គុកគេខ្លួនឯងញុាំបាយគេក៏ចង់អោយជុងហ្គុកបានញុាំដូចគ្នា។
«ឯងបានវាមកពីណា?»ជុងហ្គុកលើកនោះមកកាន់មុននិងងើបទៅសួរថេយ៉ុងគេអាចមើលដឹងថាថេយ៉ុងញុាំអារហារសល់ពីហាងដូចជារាល់ដងប៉ុន្តែចំពោះនំនេះវិញ..វាដូចជានៅថ្មីៗនៅឡើយទេ។
«ខ្ញុំទិញវាមកពេលដែលខ្ញុំជិះតាក់សុីត្រឡប់មកវិញ..មើលទៅទំនងណាស់ខ្ញុំគិតថាលោកនិងចូលចិត្ត»ថេយ៉ុងញញិមយ៉ាងស្រស់ដាក់ជុងហ្គុកមុននេះពេលជិះតាក់សុីមកដល់ពាក់កណ្ដាលផ្លូវក៏បានឃើញមានគេបើកកន្លែងលក់នំមួយកន្លែងទើបគេនិកដល់ជុងហ្គុកភ្លាមៗ ជុងហ្គុកជាវិញ្ញាណដែលអាចប៉ះពាល់គ្រប់យ៉ាងបានប៉ុន្តែពេលញុាំគឺមិនអាចឡើយគ្រាន់បើថាគេជាវិញ្ញាណដែលមិនចេះឃ្លានអ្វីមានញុាំក៏ញុាំបើមិនមានក៏មិនខ្វល់។
«ឯងគិតពីយើងមែនទេ?»ជុងហ្គុកមើលមុខថេយ៉ុងនិងនំនោះឆ្លាស់គ្នាទាំងញញិមហាក់ដូចជាសប្បាយចិត្តនិងរំភើបខ្លាំងពេលដែលទទូលបានខ្វល់ខ្វាយពីថេយ៉ុង។
«ត្រូវហើយ...ពួកយើងនៅផ្ទះជាមួយគ្នាខ្ញុំគិតថាមិនគូរខ្លាចលោកទេ»នាយតូចងក់ក្បាលតឹចៗគេអាចទទូលដឹងថាខ្លួនឯងមិនបានខ្លាចជុងហ្គុកខ្លាំងទៀតទេគ្រាន់តែមិនទាន់សាំប៉ុណ្ណោះ។
«យើងមិនដែលទទូលអារម្មណ៍បែបនេះទេ»ជុងហ្គុកលើកនំនោះមកញុាំសារភាពដោយត្រង់ថាគេមិនធ្លាប់ទទូលអារម្មណ៍បែបនេះថេយ៉ុងជាមនុស្សដំបូងដែលធ្វើអោយគេស្គាល់ ថេយ៉ុងក៏មិនបាននិយាយអ្វីដែរមានតែប្រញ៉ាប់ញុាំនិងបើកកុំព្យូទ័រធ្វើសុីវីអោយគេដែលជួលគេអោយធ្វើ។
ពេលដែលធ្វើការងារទាំងនោះអស់នាឡិការក៏លោទដល់ម៉ោងដប់មួយយប់បាត់ទៅហើយប៉ុន្តែមើលថេយ៉ុងទៅដូចជាមិនងងុយអ្វីសោះទើបពួកគេនាំគ្នាមកអង្គុយនៅតុវែងចំហៀងផ្ទះជាមួយគ្នា។
«ឯងលែងខ្លាចយើងហើយ?»ជុងហ្គុកជាអ្នកបើកការសន្ទនាមុនគេនៅតែចង់បញ្ជាក់អោយបានច្បាស់ជៀសវាងយល់ច្រឡំតែម្នាក់ឯង។
«ខ្ញុំខ្លាចលោកណាស់ពីដំបូង...ប៉ុន្តែហេតុអ្វីខ្ញុំត្រូវខ្លាច?លោកមិនបានធ្វើបាបខ្ញុំទេជុង»ថេយ៉ុងញញិមឡើងស្រាលៗគេសួរតែខ្លួនឯងអោយបានច្បាស់ គ្មានមូលហេតុអ្វីត្រូវខ្លាចជុងហ្គុកទេទោះបីគេត្រឹមជាវិញ្ញាណប៉ុន្តែជុងហ្គុកមិនបានគូរអោយខ្លាចដូចជាមនុស្សឡើយ...មនុស្សខ្លះគូរអោយខ្លាចជាងខ្មោចទៅទៀត។
«ឯងជាមនុស្សទីមួយហើយដែលអង្គុយនិយាយជាមួយយើងបែបនេះតាំងតែពីយើងនៅជាមនុស្ស»គេពិតជាចាប់ដៃថេយ៉ុងណាស់ក្នុងពេលនេះប៉ុន្តែគេមិនហ៊ានគេចង់អោយថេយ៉ុងដឹងថាគេជាមនុស្សដំបូងហើយមិនថាតាំងពីគេនៅជាមនុស្សរហូតមកដល់ជាវិញ្ញាណបែបនេះ។
«លោកនិយាយជាការពិត?»នាយតូចសួរនាំបន្ថែមបើតាមអ្វីដែលជុងហ្គុកនិយាយមានន័យថាគេមិនធ្លាប់មានអ្នកណាមកនិយាយជាមួយគេបែបនេះទេ។
«គ្មានអ្នកណាស្រលាញ់គ្មានអ្នកណាខ្វល់ពីយើងទេសូម្បីតែប៉ាម៉ាក់របស់យើងផ្ទាល់...យើងនៅម្នាក់ឯងមករហូតយើងគ្មានមិត្តយើងគ្មានអ្នកណានៅក្បែរទេ រហូតដល់ថ្ងៃមួយ...ថ្ងៃមួយដែលយើងបានសន្លប់ខ្លួន»ជុងហ្គុកអោនមុខចុះទម្លាយរឿងឈឺចាប់ប្រាប់ទៅថេយ៉ុង គេធ្លាប់ជាមនុស្សម្នាក់ដែលគ្មានអ្នកណាខ្វល់ជាមួយគេសោះសូម្បីតែប៉ាម៉ាក់របស់គេក៏លែងលះគ្នាទុកគេចោលអោយនៅជាក្មេងតែលតោតែម្នាក់ឯងតាំងពីតូចរហូតដល់ធំគេមិនដែលទទូលបានក្ដីស្រលាញ់ពីអ្នកណាទេគ្មានអ្នកណាចង់រាប់អានគេនោះទេ គេទ្រាំណាស់រហូតដល់ក្លាយជាជំងឺបាក់ទឹកចិត្តរហូតដល់ថ្ងៃមួយដែលគេចងក.សម្លាប់ខ្លួនវាជាខ្សែរដែលថេយ៉ុងឃើញនោះឯង។
«ពួកយើងមិនខុសគ្នាទេ...ខ្ញុំជាក្មេងដែលធំឡើងក្នុងមណ្ឌលកុមារកំព្រាគ្មានឪកាសសូម្បីបានឃើញមុខប៉ាម៉ាក់ ខ្ញុំគ្មានអ្នកស្រលាញ់ខ្ញុំគ្មានអ្នកខ្វល់ប៉ុន្តែខ្ញុំមិនបានបោះបង់ខ្លួនឯងឡើយ»គេខ្លាំងជាងជុងហ្គុកមួយចំណុចប៉ុណ្ណោះគឺគេមិនបោះបង់ខ្លួនឯងមិនបណ្ដោយអោយការឈឺចាប់អន់ចិត្តនិងជីវិតមកគ្របដណ្ដប់ ប៉ុន្តែមិនអាចបន្ទោសជុងហ្គុកបានទេពេលនោះគេប្រហែលជាឈឺខ្លាំងណាស់ហើយពិបាករស់នៅក្នុងពិភពលោកឃោឃៅនេះខ្លាំងហើយទើបគេសម្រេចចិត្តបែបនោះ។
«ឯងក៏មិនមានអ្នកណាដូចជាយើងដែរ?»ជុងហ្គុកងើបមុខមើលថេយ៉ុង គេស្មានថាថេយ៉ុងមានគ្រួសារមានសាច់ញាតិដូចអ្នកផ្សេងប៉ុន្តែពេលនេះទើបគេដឹង។
«អ្នកណាថាខ្ញុំមិនមាន?ពីមុនអាចជាមិនមានពិតមែនប៉ុន្តែឥឡូវនេះខ្ញុំមានលោកមានជុងហ្គុកនៅជាមួយខ្ញុំហើយលោកក៏ដូចគ្នាលោកមិនមែនគ្មានអ្នកណាទេចាប់ពីពេលនេះទៅលោកមានខ្ញុំមានគីម ថេយ៉ុងនៅក្បែរជុងហ្គុក»ថ្ងៃនេះថេយ៉ុងក្លាហានចម្លែកនៅហ៊ានលើកដៃទៅចាប់កាន់ដៃជុងហ្គុកថែមទៀតគេគ្រាន់តែចង់អោយជុងហ្គុកដឹងថានៅមានគេម្នាក់ទៀត ពីមុនពួកគេមិនមានអ្នកណាប៉ុន្តែពេលនេះមិនមែនទេពួកគេនៅមានគ្នាពួកគេមិនឯកាទៀតឡើយ។
«ហេតុអ្វីឯងមិនបង្ហាញខ្លួនអោយលឿនជាងនេះ?ហេតុអ្វីទើបតែបង្ហាញខ្លួននៅពេលនេះ?ហេតុអ្វីបង្ហាញខ្លួនពេលដែលយើងលែងជាមនុស្សទៀតហើយ?»សំណួរសែនឈឺចាប់បានចេញពីមាត់របស់ជុងហ្គុកធ្វើអោយអ្នកដែលបានលឺចាប់ផ្ដើមអួលដើមក. ត្រូវហើយហេតុអ្វីថេយ៉ុងទើបតែបង្ហាញខ្លួននៅពេលនេះ?ហេតុអ្វីបង្ហាញខ្លួនពេលដែលគេមិនមែនជាមនុស្សទៀតហើយ?ហេតុអ្វីមិនអោយគេនិងថេយ៉ុងនិងគេស្គាល់គ្នាអោយបានលឿនជាងនេះ..បើគេដឹងមុនថាថ្ងៃខាងមុខហ្នឹងមានវត្តមានរបស់ថេយ៉ុងទោះបីជាវេទនាចិត្តប៉ុណ្ណាក៏គេទ្រាំរស់ដែរ។
«សុំទោសណាជុងហ្គុកប៉ុន្តែខ្ញុំសន្យារខ្ញុំនិងនៅក្បែរលោកមិនទុកលោកចោលទេ...ខ្ញុំនិងមិនទៅណាចោលជុងទេ»ម្ដងនេះទុកថាវារាងចម្លែកដែលបណ្ដាលចិត្តអោយគេចូលទៅអោបជុងហ្គុកគេគ្រាន់តែដឹងថាចង់អោបទោះបីជារាងកាយរបស់ជុងហ្គុកត្រជាក់ស្រេបក៏ដោយភាពភ័យខ្លាចមិនមានទៀតទេ គេសុំសន្យារថាគេនិងមិនទៅណាចោលជុងហ្គុកទេគ្មានថ្ងៃបោះបង់ជុងហ្គុកចោលទេគ្មានថ្ងៃទុកគ្នាចោលជាដាច់ខាត...បើថ្ងៃណាមួយលែងមានជុងហ្គុកក៏លែងមានវត្តមានរបស់គីម ថេយ៉ុងដូចគ្នា។សូមរងចាំភាគបន្ត...💜
KAMU SEDANG MEMBACA
🔥វិញ្ញាណស្នេហ៍ម្ចាស់ផ្ទះ🔥«ចប់»
Romansa«ហេតុអ្វីចេះស្រលាញ់ពេលដែលមិនគូរស្រលាញ់?» ចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ;ចន ថេយ៍ហ្គូ