រឿង វិញ្ញាណស្នេហ៍ម្ចាស់ផ្ទះ
ភាគទី3ពេញមួយយប់ដែលថេយ៉ុងសន្លប់ស្ដូកស្ដឹងមិនដឹងអ្វីទាំងអស់ទម្រាំតែដឹងខ្លួនមកវិញម៉ោង7ព្រឹកបាត់ទៅហើយប៉ុន្តែព្រឹកនេះមិនដូចព្រឹករាល់ដងឡើយក្រោកមកគេចាប់ផ្ដើមងាគមើលជុំវិញបន្ទប់ដោយការភ័យខ្លាចព្រោះបានជួបផ្ទាល់កាលពីយប់មិញ។
«គេប្រហែលជាបង្ហាញខ្លួនតែពេលយប់ទេ»ថេយ៉ុងលើកដៃស្ទាបទ្រូងក៏លួចត្រេកអរពេលដែលមិនមានវត្តមានវិញ្ញាណមួយនោះ។
មិនចំណាយពេលយូរថេយ៉ុងក៏ក្រោកឡើងសម្ដៅទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនស្លៀកពាក់ទៅធ្វើការនៅសល់ពេលតែមួយម៉ោងទៀតទេ។
«ឆាប់ត្រឡប់មកវិញផងពេលយប់មានគ្រោះថ្នាក់ណាស់»ថេយ៉ុងយកស្បែកជើងប៉ាតាមកពាក់មិនទាន់ទាំងពាក់រួចផងក៏ស្រាប់តែមានសម្លេងមួយលឺពេញផ្ទះធ្វើអោយថេយ៉ុងចាប់ផ្ដើមភ័យទៀតហើយ។
«ខ្ញុំទៅហើយ»ថេយ៉ុងប្រញ៉ាប់ពាក់ស្បែកជើងនិងចាក់សោផ្ទះសោរបងយ៉ាងរៀបរយទើបរត់ចេញពីទីនោះយ៉ាងលឿនប៉ុន្តែក៏មិនភ្លេចពាក្យថាលាហើយដែរ។
«គេបារម្ភពីយើងមែនទេ?»ពេលដែលរត់ហត់ក៏ប្ដូរមកជាដើម្ដងព្រោះជិតដល់កន្លែងដែលមានមនុស្សហើយ សមុដីរបស់ជុងហ្គុកមុននេះគេចាំយ៉ាងច្បាស់ជុងហ្គុកអោយគេប្រញ៉ាប់មកផ្ទះវិញព្រោះខ្លាចមានគ្រោះថ្នាក់។ ថេយ៉ុងថាមិនខុសទេប៉ុន្តែអ្វីដែលគេគិតខុសនោះគឺគេថាជុងហ្គុកមិនអាចបង្ហាញខ្លួនពេលមានពន្លឺព្រះអាទិត្យបានត្រង់នេះខុសហើយជុងហ្គុកមិនមែនជាវិញ្ញាណខ្លាចពន្លឺឡើយគ្រាន់តែគេមិនមានអ្វីចាំបាច់ដែលត្រូវបង្ហាញប៉ុណ្ណោះប៉ុន្តែសាកតែមានអ្នកណាឆ្លងកាត់មើលទៅពេលថ្ងៃក៏គេមិនអោយរួចផុតងាយៗដែរគ្រាន់តែមុននេះគេមិនចង់បង្ហាញខ្លួនអោយថេយ៉ុងឃើញព្រោះមិនចង់អោយថេយ៉ុងខ្លាចដូចជាយប់មិញប៉ុណ្ណោះទើបគេបន្លឺសម្លេងជំនួស គេដឹងថាគេធ្វើបែបនេះថេយ៉ុងនៅតែខ្លាចប៉ុន្តែគេគ្មានជម្រើសគេចង់អោយថេយ៉ុងមកផ្ទះវិញពេលក្បាលល្ងាចមិនចង់អោយនៅយប់ពេកទេនៅតាមផ្លូវមិនសូវជាមានសុវត្តិភាព។
ថេយ៉ុងដើមកដល់កន្លែងដែលមានអ្នកនៅតំបន់នេះភ្លាមគ្រប់គ្នាបែជាងាគមកមើលគេព្រោងព្រាតមិនខុសពីរាល់ដងទេអ្វីដែលសំខាន់មើលទៅមុខពួកគេដូចជាស្លក់ៗដូចយប់មិញមិនបានគេងយ៉ាងអញ្ចឹងប៉ុន្តែគេក៏មិនបាននៅសួរនាំដែរព្រោះប្រញ៉ាប់ទៅកន្លែងការងារ។
«ក្មេងម្នាក់នេះនៅតែនៅទីនោះ?»
«គេមិនកើតអ្វីទេមែនទេ?»គ្រប់គ្នានាំគ្នាឆ្ងល់និងអ្វីដែលបានកើតឡើងពួកគេឆ្ងល់លើសពីឆ្ងល់ទៅទៀតព្រោះមើលទៅថេយ៉ុងដូចជាមិនអីទាំងដែលគេគេងនៅផ្ទះនោះឯពួកគាត់វិញនៅដាច់ដោយឡែកប៉ុន្តែបែជាមកលងបន្លាចពួកគាត់ទៅវិញ ទោះបីជាយប់មិញពួកគាត់លឺសម្លេងនោះមិនយូរប៉ុន្តែភាពភ័យខ្លាចមិនអាចអោយពួកគេគេងលក់ទៅទើបម្នាក់ៗមុខស្លក់បែបនេះ។
ថេយ៉ុងមកដល់ហាងអារហារនៅក្បែរម៉ោងប្រាំបីសំណាងហើយដែលគេមិនខកម៉ោងនោះប៉ុន្តែក្នុងចិត្តវិញនៅតែនិកដល់និងគិតពីសម្ដីរបស់ជុងហ្គុកជានិច្ចមើលទៅជុងហ្គុកមិនមានបំណងអាក្រក់មកលើគេនោះទេ។
មកមើលនៅផ្ទះឯណ្ណេះវិញពេលដែលថេយ៉ុងនៅប្រៀបដូចជាមានជីវិតជីវ៉ាខ្លះប្រៀបដូចជាកន្លែងដែលមានមនុស្សរស់នៅធម្មតាប៉ុន្តែពេលដែលថេយ៉ុងចេញទៅបាត់គ្រប់យ៉ាងប្រែមកជាស្ងប់ស្ងាត់វាមិនមែនស្ងប់ស្ងាត់ធម្មតានោះទេវាស្ងប់ស្ងាត់គូរអោយខ្លាចឯខ្យល់ក៏បក់មកតឹចៗធ្វើអោយស្លឹកឈើងាប់ជ្រុះរាយប៉ាយកាន់តែច្រើននៅលើផ្លូវព្រោះទីនេះមិនហ៊ានអ្នកណាហ៊ានមកសម្អាតឡើយសូម្បីតែថង់សម្រាមដែលថេយ៉ុងប្រមូលទុកយ៉ាងរៀបរយទុកអោយឡានសម្រាមមកយកក៏នៅតែដដែលមិនមានអ្នកណាមកយកនោះទេ។
«យើងថាគូរតែទៅវិញទៅ»ថ្ងៃដែលមិនមានមនុស្សឆ្លងកាត់មិនមែនមានរហូតទេដូចជាពេលនេះអញ្ចឹងកំពុងតែមានមនុស្សស្រីបីនាក់បើកឡានមកមើលផ្ទះនេះ នោះគឺយ៉ានយ៉ាននិងគ្នារបស់នាងពីរនាក់ទៀត។
«វាមិនអីនោះទេយើងគ្រាន់តែចង់មើលអោយច្បាស់ប៉ុណ្ណោះ»យ៉ានយ៉ាននិយាយទៅមិត្តរបស់នាងវិញមិនមែននាងមិនខ្លាចទេព្រោះនាងក៏ធ្លាប់លឺពីទីនេះខ្លះដែរប៉ុន្តែនាងចង់មើលអោយច្បាស់ថាទីនេះពិតជាមិនមានអ្វីមែនរឺអត់?បើមានហេតុអ្វីថេយ៉ុងនៅបាន?
«យើងថាមិនអីទេ..នេះទើបតែម៉ោងប្រាំបួនព្រឹក»មួនហេមិត្តម្នាក់ទៀតក៏និយាយឡើងបើតាមនាងដឹងពួកអមនុស្សចេញនៅពេលយប់ប៉ុណ្ណោះតែនេះជាពេលព្រឹក។
«ផ្ទះនោះមែនទេ?»បើកមកដល់ផ្ទះតៀមដែលលឺគេនិយាយនោះនាងក៏ឈប់ឡានសម្រូតបង្អួចកញ្ចក់ចុះមកខាងក្រោមដើម្បីមើលអោយបានច្បាស់។
«យើងថានេះហើយ»យ៉ុងសៀដែលជាអ្នកដែលខ្លាចមុននេះក៏និយាយឡើងមានតែផ្ទះនេះទេនៅផ្លូវមួយនេះទើបនាងអាចសន្និដ្ឋានបាន។
«មើលទៅមិនមានអ្វីគូរអោយខ្លាចទេ»យ៉ានយ៉ាន បើតាមនាងមើលទីនេះមិនគូរអោយខ្លាចទេប៉ុន្តែបើមើលផ្គួបជាមួយទេសភាពនៅជុំវិញទើបគូរអោយខ្លាច។
ប្រាវៗៗ...សម្លេងលាន់ឡើងដូចជាមានបាក់បែកកញ្ចក់ធំៗដើមឈើដែលនៅខាងមុខផ្ទះចាប់ផ្ដើមរង្គើឡើងនិងមានខ្យល់បក់មកខ្លាំងៗទាំងដែលមុននេះនៅល្អសោះ។
«យើងថាមិនស្រួលទេ»យ៉ុងសៀលាន់មាត់ឡើងទាំងភ័យខ្លាចព្រោះនាងសង្កេតឃើញថាដើមឈើដែលនៅជុំវិញនេះមិនបានរង្គើរទេវានៅសភាពធម្មតាទាំងដែលមានខ្យល់បក់ខ្លាំងដល់ថ្នាក់នេះមានតែដើមឈើធំនៅមុខផ្ទះប៉ុណ្ណោះដែលយោកយោលខ្លាំងៗតាមខ្យល់។
«យើងថាពួកយើងចេញពីទីនេះទៅយ៉ានយ៉ាន»មួនហេវិញក៏មិនខុសពីយ៉ុងសៀដែរឯយ៉ានយ៉ានវិញប្រញ៉ាប់ជាន់ហ្គាបើកឡានទៅមុខអ្វីដែលគូរអោយចម្លែកនោះផ្លូវត្រឹមមួយគីឡូដីសោះប៉ុន្តែនាងបើកមិនផុតពីផ្លូវនេះសោះបើកយូរៗទៅនៅតែផ្លូវដដែលដែលមានដើមឈើខ្ពស់ៗដុះអមសងខាងផ្លូវ។
«...»ពួកនាងបានត្រឹមតែភ័យខ្លាចចង់យំក៏យំមិនចេញនាងកាន់តែច្បាស់ដែលនាងបើកយូរៗទៅបែជាមកដល់ផ្ទះមួយខ្នងនេះដដែលពួកនាងបើកចេញមិនផុតតតែសោះ...វាច្បាស់ពេកហើយ។
«អាយយ...»ពួកនាងស្រែកឡើងខ្ទឡានដោយការភ័យខ្លាចដែលសុខៗស្រាប់តែមានឈាមក្រហមឆ្អៅស្រក់ចុះមកលើកញ្ចក់ឡាននៅផ្នែកខាងមុខធ្វើអោយនាងមើលផ្លូវស្ទើរតែមិនចង់ឃើញ ក្នុងពេលនេះទាំងភ័យទាំងស្លន់ស្លោចង់ចេញអោយផុតពីទីនេះក៏មិនដឹងចេញដោយរបៀបណានាងបើកឡានកាត់ផ្ទះមួយខ្នងដដែលៗនេះជិតដប់ជុំទៅហើយ។
«ខ្ញុំមិនគូរមកទីនេះទេ..អ្ហិកៗ»ពួកនាងធ្វើអ្វីមិនបានក្រៅពីអង្គុយសោកស្ដាយនិងបន់ដល់ព្រះជួយសង្គ្រោះពួកនាងចេញពីទីនេះ។
«ប្រយ័ត្ន...»
ផាំងងង...សម្លេងលាន់ឡើងខ្លាំងៗនៅពេលដែលជិះដល់ផ្លូវបំបែកមួយស្រាប់តែមានដើមឈើយ៉ាងធំមួយចាប់ផ្ដើមដួលមកទើបយ៉ានយ៉ានជាន់ហ្វ្រាំងឡានមួយទំហិងទាំងដែលឡានកំពុងតែបើកក្នុងល្បឿនលឿននាំអោយឡានគ្រវាត់មួយជុំរេទៅបុកបង្គោលភ្លើងមួយទំហិង។
អ្នកដែលនៅទីនោះនាំគ្នាចូលមកមើលយ៉ាងកុះករព្រោះពេលនេះពួកនាងបើកដល់ផ្លូវបំបែកចេញពីផ្លូវនោះហើយប៉ុន្តែបែជាត្រូវជួបរឿងបែបនេះហើយដើមឈើយ៉ាងធំមួយរកដួលដែលពួកនាងឃើញមុននេះវាគ្មាននោះទេបើតាមកាំមេរ៉ាគឺពួកនាងបើកឡានលឿនខ្លាំងហើយចាប់ហ្វ្រាំងរហូតគ្រវាត់ឡានមួយជុំរេទៅបុកនៅបង្គោលភ្លើងធំដែលនៅក្បែរនោះ។ អ្នកនៅទីនោះនាំគ្នាទាក់ទងទៅខាងមន្ទីពេទ្យខ្លះទៀតទាក់ទងទៅហៅប៉ូលីសព្រោះពួកគេមិនហ៊ានចូលទៅក្បែរនោះទេព្រោះសភាពឡានពេលនេះយ៉ាប់យឺនខ្លាំងណាស់ជាពិសេសសភាពខាងមុខមិនដឹងថាអ្នកនៅខាងមុខយ៉ាងម៉េចទៅហើយទេ។
ប៉ូលីសនិងឡានជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុនិងជួយនាំអ្នកនៅខាងក្នុងចេញមកមើលទៅប្រហែលជាគ្មានសង្ឈឹមទេសូម្បីតែអ្នកដែលអង្គុយនៅផ្នែកខាងក្រោយក៏ត្រូវបោកខ្លួនមកផ្នែកខាងមុខម្នាក់ៗឈាមដាបពេញខ្លួនជាពិសេសគឺអ្នកបើកឡានដោយផ្ទាល់ហើយក៏គូរអោតសោកស្ដាយដែរដែលក្នុងចំណោមបីនាក់មានម្នាក់បាច់ដាច់ខ្យល់ដង្ហើមហើយពីរនាក់ទៀតមានដង្ហើមដកតឹកៗប៉ុណ្ណោះទោះបីជាមានភាគរយតឹចយ៉ាងណាក៏ត្រូវតែនាំពួកនាងទៅជួយសង្គ្រោះនៅមន្ទីពេទ្យចំណែកឯឡានត្រូវទុកចោលនៅទីនេះទុកអោយខាងប៉ូលីសជាអ្នកដោះស្រាយ។
«ពួកនាងមិនគូរឆ្លងកាត់ផ្លូវនេះទេ»អ្នកនៅទីនោះបានត្រឹមតែលួចខ្សឹបខ្សៀវគ្នាវាមិនមែនជាហេតុការណ៍ដំបូងប៉ុន្តែជាហេតុការណ៍រាប់លែងអស់ទៅហើយគ្រាន់តែអ្នកខ្លះធ្ងន់អ្នកខ្លះមានចិត្តគំនិតរិងមាំក៏អាចឆ្លងកាត់បានប៉ុន្តែមុននិងឆ្លងផុតអាចភ័យដល់គាំងក៏ថាបាន ពួកនាងមិនដឹងរឺក៏ដឹងហើយប៉ុន្តែប្រមាថ? ផ្លូវមួយខ្សែនោះជាផ្លូវដែលគេទុកចោលទៅហើយគ្មានអ្នកណាហ៊ានឆ្លងកាត់ទេក្នុងរយៈពេលមួយឆ្នាំមកនេះទើបតែថ្មីៗនេះមានក្មេងប្រុសជំទង់ម្នាក់ប៉ុណ្ណោះដែលអាចឆ្លងកាត់បានមិនត្រឹមតែឆ្លងកាត់ទេថែមទាំងនៅផ្ទះនោះបានទៀតផង។សូមរងចាំភាគបន្ត...💜
DU LIEST GERADE
🔥វិញ្ញាណស្នេហ៍ម្ចាស់ផ្ទះ🔥«ចប់»
Romantik«ហេតុអ្វីចេះស្រលាញ់ពេលដែលមិនគូរស្រលាញ់?» ចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ;ចន ថេយ៍ហ្គូ