រឿង វិញ្ញាណស្នេហ៍ម្ចាស់ផ្ទះ
ភាគទី5តើវាជាព្រហ្មលិខិតមែនទេ?ព្រហ្មលិខិតបណ្ដាលអោយពួកគេជួបគ្នានៅក្នុងស្ថានភាពបែបនេះមែនទេ?ជួបគ្នាក្នុងនាមម្នាក់ជាមនុស្សម្នាក់ទៀតជាវិញ្ញាណ តើអ្នកណាអាចរកផ្លូវចេញបាន?
ថេយ៉ុងនិងជុងហ្គុកនិយាយរឿងជាច្រើនជាមួយគ្នាធ្វើអោយពួកគេកាន់តែយល់ពីគ្នាលើសដើមកាន់តែដឹងពីគ្នាច្រើនលើសដើមរហូតដល់ម៉ោង1យប់ទើបថេយ៉ុងចូលទៅគេងនៅបន្ទប់ព្រោះថ្ងៃស្អែកត្រូវក្រោកពីព្រឹកបន្សល់ទុកជុងហ្គុកអោយនៅអង្គុយមើលថេយ៉ុងគេងតែម្នាក់ឯង។
«លោកគូរតែមកគេងជាមួយខ្ញុំ»ដោយមិនអស់ចិត្តទើបថេយ៉ុងហៅអោយជុងហ្គុកមកគេងជាមួយគ្នាមិនមានបញ្ហាអ្វីទេព្រោះជុងហ្គុកជាវិញ្ញាណ...ប៉ុន្តែដូចជាប្លែកថេយ៉ុងពីមុនកំណាញ់ខ្លួនណាស់ប៉ុន្តែពេលនេះបែជាហៅអោយជុងហ្គុកទៅគេងជាមួយទៅវិញ ពេលខ្លាចក៏ខ្លាចជ្រុលពេលលែងខ្លាចក៏បណ្ដោយជ្រុល។
«បានដែរមែនទេ?»ជុងហ្គុកមើលថេយ៉ុងភ្លិះៗគេជាវិញ្ញាណគេមិនចេះគេងទេគេចេះតែទៅនេះទៅនោះតាមដែលចិត្តចង់ទៅប៉ុន្តែពេលនេះបែជាចង់គេងអោបថេយ៉ុងទោះបីជាគេមិនអាចគេងលក់ក៏ដោយ។
«ប្រាកដជាបាន»គេសុំធ្វើតាមចិត្តធ្វើតាមអារម្មណ៍ខ្លួនឯងហើយត្រឹមរយៈពេលខ្លីតែមួយធ្វើអោយបេះដូងគេជ្រួលជ្រើមជាមួយជុងហ្គុកបើនិយាយទៅគឺតាំងតែពីព្រឹកមិញដែលជុងហ្គុកនិយាយអោយគេឆាប់មកផ្ទះវិញដូចជាបារម្ភពីគេយ៉ាងអញ្ចឹង...មិនមានអ្នកណាធ្លាប់ធ្វើដាក់គេបែបនេះទេទើបធ្វើអោយគេឆាប់ជ្រួតជ្រាបនិងចាប់ផ្ដើមមានអារម្មណ៍ល្អៗជាមួយជុងហ្គុកតែប៉ុណ្ណេះគ្មានអ្នកណាមកជំនួសដំណែងជុងហ្គុកបានឡើយ។
«ថេយ៍ក្រអូបណាស់»ជុងហ្គុកចូលទៅគេងអោបថេយ៉ុងជាប់ជ្រុបមុខនិងកញ្ចឹងក.របស់នាយតូចថើបខ្សឺតៗមិនចង់ដកមាត់ថេយ៉ុងក្រអូបណាស់មិនចង់តែថើបទេគេចង់តែខាំចង់បឺតសាច់ក្រអូបផ្អែមមួយនេះគេចង់ធ្វើអ្វីលើសពីនេះតើបានដែរទេ?
«ខ្ញុំគេងហើយ»នាយតូចមុនបានហាមឃាត់ជុងហ្គុកទេមានតែលើកដៃមកអង្អែលសក់ក្បាលជុងហ្គុកថ្នមៗគេទទូលបានក្ដីសុខចម្លែក។
ជុងហ្គុកសង្ងំអោបថេយ៉ុងជាប់នៅក្នុងដៃភ្នែកនៅតែបើកមិនព្រមបិទគេកំពុងតែគិតរឿងគ្រប់រឿងគ្រប់យ៉ាងដែលបានកើតឡើងកំពុងតែគិតពីអារម្មណ៍ដែលផ្ដល់អោយថេយ៉ុង។
«យើងស្រលាញ់ឯងមែនទេ?»ជុងហ្គុកអង្អែលស្មានាយតូចថ្នមៗ តើគេកំពុងតែស្រលាញ់ថេយ៉ុងមែនទេ?គេដឹងថាអារម្មណ៍មួយនេះជាអារម្មណ៍អ្វីទោះគេមិនធ្លាប់មានស្នេហាប៉ុន្តែគេមិនល្ងង់ទេ គេសប្បាយចិត្តពេលឃើញថេយ៉ុងគេរំភើបចិត្តពេលដែលថេយ៉ុងអោបគេពេលដែលថេយ៉ុងថាខ្លួននៅមានគេគេទទូលបានអារម្មណ៍ច្រើនណាស់ពីថេយ៉ុង។
«ហេតុអ្វីចេះស្រលាញ់ពេលដែលមិនគូរស្រលាញ់?»ហេតុអ្វីទើបតែអោយគេស្គាល់ថេយ៉ុងនៅពេលនេះ?ហេតុអ្វីចេះស្រលាញ់នៅពេលដែលមិនគូរស្រលាញ់?ពេលនេះគេមិនមែនជាមនុស្សទេគេជាវិញ្ញាណជាមនុស្សដែលបានស្លាប់រួចហើយមិនអាចរស់ឡើងវិញទេបើពេលនេះគេនៅរស់ប្រាកដជាល្អណាស់..ប៉ុន្តែគ្រប់យ៉ាងហួសអស់ទៅហើយគេក៏មិនទប់ក្ដីស្រលាញ់មួយនេះបានដែរ។
ជុងហ្គុកនៅសង្ងំអោបថេយ៉ុងជាប់រហូតដល់រៀបភ្លឺគេចេញដើហើនៅខាងក្រៅនាំអោយមានសម្លេងឆ្កែព្រួសនិងលួរអួអាប់ជាពិសេសគឺនៅដំបន់ដែលមានមនុស្សនៅគេគ្រាន់តែដើមើលធម្មតាប៉ុណ្ណោះក្រែងមានអ្វីខុសប្រក្រតី។
សម្លេងឆ្កែលួលាន់ឡើងនាំអោយអ្នកនៅទីនោះនាំគ្នាភ្ញាក់ពីដំណេកចង់បើកភ្លើងដូចមុនក៏មិនបានព្រោះថ្ងៃនេះមិនមានអគ្គីសនីប្រើនោះទេឆ្កែវិញកាន់តែលួខ្លាំងឡើងៗគ្មានខ្វល់ឡើយថាអ្នកណាកំពុងតែខ្លាចរហូតដល់ម៉ោងប្រាំរៀបភ្លឺឯណ្ណោះទើបស្ងាត់ទៅវិញ។
ថេយ៉ុងក្រោកឡើងនៅពេលព្រឹកប្រលិមដូចដើមព្រោះត្រូវក្រោកឡើងទៅធ្វើការដូចជារាល់ព្រឹក។
«ទៅណាហើយ?»ថេយ៉ុងញីក្បាលតឹចៗងាគមើលឆ្វេងស្ដាំរកមើលជុងហ្គុកប៉ុន្តែមិនឃើញនាយសោះមិនដឹងថាទៅណាហើយទេ។
«ក្រោកហើយមែនទេ?»ប្រលិងស្ទើរតែហោះចេញក្រៅខ្លួនពេលចេញពីបន្ទប់ភ្លាមឃើញអ្នកដែលខ្លួនកំពុងរកកំពុងតែអង្គុយនៅលើរនងផ្ទះសំយ៉ុងជើងចុះមកខាងក្រោមនិងអោនមកសួរគេ។
«លោកចង់បំភ័យខ្ញុំមែនទេ?»នាយតូចលើកដៃរិតទ្រូងតែចេញមកបែបនេះបីបួនដងទៀតគេអាចគាំងបេះដូងស្លាប់ក៏ថាបាន។
«យើងធ្វើលេងទេ»ត្រឹមមួយពព្រេចភ្នែកសោះជុងហ្គុកក៏ឈរនៅចំពោះមុខថេយ៉ុងបាត់ទៅហើយ គេធ្វើលេងអោយប្លែកអារម្មណ៍ប៉ុណ្ណោះមិនមានបំណងអោយថេយ៉ុងខ្លាចនោះទេ។
«ខ្ញុំទៅធ្វើការហើយថ្ងៃនេះប្រហែលជាយប់បន្តឹចទើបខ្ញុំត្រឡប់មកវិញ»ថេយ៉ុងលើកដៃលាទៅជុងហ្គុកហើយក៏មិនភ្លេចប្រាប់ជុងហ្គុកដែរថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ហាងរវល់ច្រើនមនុស្សមកក៏ច្រើនទើបគេធ្វើការថែមម៉ោងដល់យប់ជ្រៅបើមិនប្រាប់ខ្លាចជុងហ្គុកបារម្ភនិងចាំផ្លូវ។
«យើងនៅចាំថេយ៍នៅផ្ទះ»ជុងហ្គុកងក់ក្បាលតឹចៗគេមិនចង់អោយថេយ៉ុងទៅទេប៉ុន្តែគេមិនអាចហាមឡើយថេយ៉ុងត្រូវខំរកលុយត្រូវរៀនបន្តថេយ៉ុងជាមនុស្សមិនមែនជាវិញ្ញាណដូចជាគេទេគេក៏ចង់ទៅជាមួយថេយ៉ុងដែរប៉ុន្តែគេមិនអាចចេញពីដំបន់នេះបានឡើយ។
ពេលដែលថេយ៉ុងដើចេញជុងហ្គុកបានត្រឹមតែឈរមើលដំណើរថេយ៉ុងពីក្រោយខ្នងប៉ុណ្ណោះ ចង់ហាមថាកុំទៅចោលគេអីគេមិនចង់ឃ្លាតពីថេយ៉ុងទេទោះត្រឹមមួយវិនាទីក៏ដោយប៉ុន្តែគេនៅតែត្រូវបណ្ដោយអោយថេយ៉ុងទៅ។
«យើងក៏ទៅជាមួយថេយ៍ដែរ»គេចង់ទៅជាមួយចង់ទៅមើលចង់ការពារពីអ្នកដែលចង់ធ្វើបាបថេយ៉ុងប៉ុន្តែគេមានដែនកំណត់មិនមែនទៅបានគ្រប់កន្លែងឡើយ។
ថ្ងៃនេះថេយ៉ុងត្រូវធ្វើការរហូតដល់ម៉ោងប្រាំបួនយប់ឯណ្ណោះទម្រាំតែបានត្រឡប់មកផ្ទះគេក៏ត្រូវដើទៅផ្លូវបត់នោះដូចដើមប៉ុន្តែគេទទូលបានអារម្មណ៍មិនប្រក្រតីដូចជាមានអ្នកតាមគេពីក្រោយយ៉ាងអញ្ចឹង។
«ត្រូវតែប្រញ៉ាប់ទៅផ្ទះ»ពេលនេះអ្នកនៅទីនេះនាំគ្នាចូលសម្រាកស្ងាត់ភូមិអស់ទៅហើយទើបជុំវិញខ្លួនមានតែភាពស្ងប់ស្ងាត់ប៉ុណ្ណោះគេកាន់តែភ័យនៅពេលដែលបែទៅឃើញមានម៉ូតូធំមកឈប់នៅក្បែរនោះ គេឃើញប្រុសម្នាក់នេះបើកតាមតាក់សុីដែលគេជិះនោះដូចគ្នា។
«ជុង...»ថេយ៉ុងដើចូលទៅទៅផ្លូវបត់នោះទាំងស្លន់ស្លោមាត់ហៅឈ្មោះជុងហ្គុកព្រោះគេគិតថាស្ថានភាពមិនស្រួលនោះទេ។
«ក្មេងនោះទៅណាហើយ?»មនុស្សប្រុសម្នាក់នោះពិតជាតាមថេយ៉ុងមកមែនពេលដែលថេយ៉ុងដើចូលទៅផ្លូវបត់ឆ្ងាយពីផ្ទះអ្នកភូមិហើយទើបគេជិះម៉ូតូទៅតាម គេចាប់អារម្មណ៍ជាមួយថេយ៉ុងតាំងតែពីនៅហាងនិងតាមមកដល់ទីនេះប៉ុន្តែដោយសារមានផ្ទះអ្នករស់នៅទីនេះទើបគេមិនហ៊ានពេលនេះដល់ផ្លូវស្ងាត់ឪកាសគេមកដល់ហើយ ប៉ុន្តែជិះចូលមកបែជាមិនឃើញថេយ៉ុងទៅវិញទាំងដែលមុននេះនៅឃើញសោះបើថាថេយ៉ុងពួនក៏មិនលឿនដល់ថ្នាក់នេះដែរ។
អាកាសធាតុដែលធម្មតាមុននេះក៏ប្រែមកជាអាប់អ៊ួស្ងាត់ជ្រៀបសូម្បីតែសម្លេងខ្យល់បក់បន្តឹចក៏គ្មានលឺតែសម្លេងសត្វយំអន្លង់អន្លោចយ៉ាងគូរអោយខ្លាច...
«ជាអ្វី?»ប្រុសម្នាក់នោះចាប់ផ្ដើមឆ្លេឆ្លាអារម្មណ៍ខ្លបខ្លាចចាប់ផ្ដើមកើតមានឡើងពេលដែលភ្នែកចាប់ផ្ដើមមើលឃើញនរណាម្នាក់នៅខាងមុខផ្លូវដើមករកគេសន្សឹមៗ ចង់បត់ម៉ូតូចាកចេញក៏មិនបានគ្រប់យ៉ាងប្រៀបដូចជាគាំងស្កុបធ្វើអ្វីមិនបាន។
«ឯងជាអ្នកចូលមកដោយខ្លួនឯង»សម្លេងបង្អូសៗធ្ងន់ប៉ុន្តែក៏រាងទម្លាក់ស្រាលបង្ហើរៗនាំអោយអ្នកដែលបានលឺហើយកាន់តែភ័យខ្លាច គេជាអ្នកចូលមកដោយខ្លួនឯងជាអ្នកមានបំណងមិនល្អមកលើថេយ៉ុងរបស់គេដោយខ្លួនឯង ចូលមកក្នុងផ្លូវនេះគេមិនពេញចិត្តទៅហើយចុះទម្រាំតែចង់មកបំពានមនុស្សដែលគេស្រលាញ់ទៀតនោះ?កុំថាគេមិនបានដឹងគេមកចាំថេយ៉ុងនៅទីនេះយូរហើយ...ឃើញថេយ៉ុងភ័យខ្លាចព្រោះតែមនុស្សម្នាក់នេះគេកាន់តែខឹងក្រោដ...កុំអោយគេដឹងថាមានអ្នកណាចង់ធ្វើបាបថេយ៉ុងរបស់គេអោយសោះ។សូមរងចាំភាគបន្ត....💜
YOU ARE READING
🔥វិញ្ញាណស្នេហ៍ម្ចាស់ផ្ទះ🔥«ចប់»
Romance«ហេតុអ្វីចេះស្រលាញ់ពេលដែលមិនគូរស្រលាញ់?» ចន ជុងហ្គុក / គីម ថេយ៉ុង សរសេរដោយ;ចន ថេយ៍ហ្គូ