+ទីក្រុងបាំងកក ប្រទេសថៃ
7:30pm
បើយើងក្រឡេកមកមើលភូមិគ្រឹះរបស់ត្រកូល Sofiaវិញ នៅថ្ងៃនេះគឺជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់លោកSofiaនិងអ្នកស្រីRosalie ដែលអ្នកចូលរួមទាំងអស់សុទ្ធតែអ្នកមានមុខមាត់និងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសង្គម ហើយនៅក្នុងនោះក៏មានត្រកូលមាហ្វៀដែលមានអំណាចទាំង3មកចូលរួមផងដែរ។
[ Fourthជិតហើយឬនៅកូន ] អ្នកស្រីRosalie
[ កូនជិតរួចហើយម៉ាក់ ] Fourth
[ បើអញ្ចឹងប្រញាប់ឡើងម៉ាក់ចុះទៅមុនកូន
ហើយកុំឲប៉ាកូនចាំយូរ ] អ្នកស្រីRosalie
[ បាទម៉ាក់ ] Fourth
+វិមានត្រកូលKristean🏛️
[ Gemហើយឬនៅកូន ] លោកKristean
[ កូនរួចហើយប៉ា ] Gemini
[ ចឹងតោះកូនកុំឲខាងគេចាំយូរពេកកូន ]លោកKristean
[ មែនហើយកូនកុំឲគ្រួសារខាងនោះគេចាំ
យូរពេក ] អ្នកស្រីSusean
[ Sam ចេញឡានទៅ ] Gemini
[ បាទអ្នកប្រុស ] Sam
Sam Robert ជាក្មេងកំព្រាដែលលោកតាKristeanរើសយកមកចិញ្ចឹមរហូតមកដល់បច្ចុប្បន្ននេះគេគឺជាកូនចៅជំនិតដែលGemini
ទុកចិត្តបំផុត ព្រោះSamនិងGemini ត្រូវបានលោកតាKristean បង្វឹកបង្ហាត់តាំងតែពីតូចៗមកម្លេះ ហើយគ្រប់ការងារដែលGeminiឲSamគេស៊ើបឬធ្វើមិនដែលថាភ្លាត់ស្នៀតឬខកចិត្តនិងខុសគម្រោងការដែលGeminiគ្រោងទុកនោះទេ។
+ភូមិគ្រឹះSofia🏛️
គ្រាន់គ្រួសារត្រកូលKristeanក្រុមពួកអ្នកកាសែតបាននាំគ្នាផ្ដិតយកនូវរូបភាពគ្រួសារមួយនេះមិនដកដៃ ព្រោះមិនងាយឯណាបានត្រកូល
មាហ្វៀនេះចូលរួមកម្មវិធីបែបនេះទាំងគ្រួសារនោះ ព្រោះកម្មវិធីបែបនេះភាគច្រើនចូលរួមតែលោកKristeanនិងអ្នកស្រីSuseanតែប៉ុណ្ណោះ។
ក្រឡេកមកមើលលោកSofiaវិញ គាត់កំពុងតែរាក់ទាក់ភ្ញៀវជាមួយនិងភរិយាស្រាប់តែក្រឡេកភ្នែកមកឃើញនិងគ្រួសារKristeanគាត់និងភរិយាក៏បានចូលមករាក់ទាក់។
[ សួរស្ដីសម្លាញ់! ខានជួបគ្នាយូរ សុខទុក្ខយ៉ាងណាដែរ? ]លោកSofia
[ សួរស្តីសម្លាញ់ ខានជួបគ្នាយូរហើយ យើងសុខសប្បាយទេ ហើយការរកសុីរបស់ឯងយ៉ាងមិចដែរ ] លោកKristean ត្រូវហើយលោកKristeanនិងលោកSofiaគឺជាមិត្តស្និទ្ធស្នាលគ្នាតាំងតែពីអនុវិទ្យាល័យមកម្លេះ។
[ Emm ការរកស៊ីរបស់យើងរលូនធម្មតាទេ ហើយចុះឯណាកូនរបស់ឯង ]លោកSofia
[ Geminiមែនទេ គេរវល់ជួបនិយាយជាមួយមិត្តភ័ក្តិរបស់គេបន្តិចទៀតគេមកដល់ហើយ ahhនុះគេមកដល់ល្មម ]លោកKristean
[ ជម្រាបសួរលោកពូ អ្នកមីង ]Gemini
[ បាទ/ចា៎ស លើកដៃថ្វាយព្រះកូន ]លោកKristeanនិងអ្នកស្រីRosalie
[ ធំឡើងសង្ហារណាស់តើយើងនិង ]អ្នកស្រីRosalie
[ បាទអរគុណច្រើនអ្នកមីង ]Gemini
[ ហើយការងារយ៉ាងមិចពួកនោះ វាដែរមករករឿងដែរឬទេ? ]លោកSofia
[ បាទលោកពូការងារគឺរលូនធម្មតា ប៉ុន្តែប៉ុន្មានថ្ងៃមុនពួកវាទើបតែមករករឿងខ្ញុំម្ដងទៀតនោះទេ ហើយSam គេក៏បានចាត់រួចហើយដែលលោកពូ ]Gemini
[ Emm ល្អហើយ ប៉ុន្តែក្មួយក៏គួរប្រយ័ត្នប្រយែងខ្លួនផងព្រោះពួកនេះវាខាំមិនងាយលែងនោះទេ ]លោកSofia
[ បាទលោកពូ ]Gemini
គ្រួសារទាំងពីរកំពុងតែនិយាយគ្នាពីការងារ
សុខៗស្រាប់តែសម្លេងមួយបានបន្លឺឡើង......
[ លោកប៉ា អ្នកម៉ាក់ ] សម្លេងមួយនោះបានធ្វើឲគេគ្រប់គ្នាងាកទៅមើលមិនថាប្រុសស្រីគឺសុទ្ធតែភ្លឹកនឹងសម្រស់របស់ក្មេងប្រុសម្នាក់នោះ សូម្បីតែ Geminiក៏គេងាកទៅមើលក្មេងប្រុសម្នាក់នោះតែក៏ត្រូវភ្លឹកនូវសម្រស់ដ៏ផូរផង់របស់ក្មេងម្នាក់នោះដែរ។
[ Ahh Fourthមកដល់ហើយហ៎កូន ឆាប់ជម្រាបសួរលោកពូនិងអ្នកមីងភ្លាមទៅ
កូន ] ម៉ាក់Fourth
[ ជម្រាបសួរ លោកពូ អ្នកមីង ]Fourth
[ បាទ/ចា៎ស លើកដៃថ្វាយព្រះកូន ]ប៉ាម៉ាក់Gemini
[ កូនFourthមែនទេនាគ៎ធំឡើងកាន់តែស្រស់ស្អាតតែម្ដង ]ម៉ាក់Gemini
[ បាទអរគុណច្រើនអ្នកមីង ]Fourth
[ ឆ្នាំនេះរៀនទីប៉ុន្មាន ហើយរៀនផ្នែកអ្វីដែរកូន? ]ប៉ាGemini
[ បាទលោកពូ ហើយ ផ្នែកdesingសម្លៀកបំពាក់ ] Fourth
[ ពេលរៀនចប់ចូលស្នងដំណែងនៅក្រុមហ៊ុនតែម្តងមែនទេកូន ]ប៉ាGemini
[ គឺអត់ទេលោកពូ ខ្ញុំបានសុំលោកធ្វើជាបុគ្គលិកហាត់ការសិនលោក ]Fourth
[ Ahh បិះភ្លេចណែនាំគ្នាហើយតើនាគ៎ កូនFourth នេះGemini កូនរបស់ពូ ហើយGemini នេះFourth គឺជាកូនរបស់លោកពូSofia ]ប៉ាGemini
[ សួរស្តី ] FourthនិងGeminiក៏បាននិយាយឡើងព្រមគ្នា Geminiរកនិយាយពាក្យបន្តទៅហើយប៉ាGeminiក៏និយាយកាត់ថា..
[ ពួកកូននៅនិយាយគ្នានៅទីនេះចុះប៉ានិងម៉ាក់ទៅរកកន្លែងអង្គុយហើយ ]ប៉ាGemini ហើយទាំងប៉ាម៉ាក់Fourthនិងប៉ាម៉ាក់Geminiក៏បាននាំគ្នាចេញទៅ ដោយទុកឲ FourthនិងGeminiនៅជាមួយគ្នតែពីរនាក់។
[ ឯង/លោក ] ហើយពួកគេបាននិយាយឡើងដំណាលគ្នាម្ដងទៀត Fourthក៏បានឲGeminiនិយាយមុន...
[ លោកនិយាយមុនទៅ ]Fourth
[ តើឯងអាយុប៉ុន្មានហើយ? ]Gemini
[ ខ្ញុំអាយុ20ឆ្នាំហើយ ចុះលោកវិញ ]Fourth
[ យើងអាយុ26ឆ្នាំហើយ ]Gemini
[ ចឹងខ្ញុំអាចហៅលោកថា បងGem បានទេព្រោះលោកអាយុបងខ្ញុំឡើង6ឆ្នាំហើយ ]Fourth (យីកូនទាន់បានអីផងសុំគេហៅបងបាត់ហើយ😣)
[ បងGem ហេ៎សok ស្រេចតែឯងហៅចុះ ]Gemini
បន្ទាប់មកពួកគេក៏បានទៅអង្គុយកន្លែងដែលមានគ្រួសារទាំងពីរកំពុងអង្គុយនៅទីនោះ។ហើយសកម្មភាពស្និទ្ធស្នាលរបស់គ្រួសារក៏ត្រូវបានពួកអ្នកកាសែតថតមិនដកដៃឡើយ ជាពិសេសនោះគឺសកម្មភាពរបស់Geminifourthតែម្ដង ថ្ងៃស្អែកដឹងតែមានព័ត៌មានផ្ទុះទៀតហើយ។[ To be continue ] 💖