+ប្រលានយន្តហោះ🛬
*តឹប តឹប*សម្លេងស្បែកជើងរបស់ក្មេងប្រុសម្នាក់ដែលកំពុងធ្វើដំណើរយ៉ាងញាប់ជើង ប៉ុន្តែដើរមិនបានប៉ុន្មានជំហានផងបុកជាមួយនិងបុរសម្នាក់....
[ អូយ៎!! សុំទោសបាទ ]Joong
[ អូយ៎!! លោកឯងដើរមិនបើកភ្នែកទេ ]Dunk
[ តែមិញនេះយើងក៏សុំទោសឯងហើយតើមិនចឹង ហើយមិញឯងតើដែលជាអ្នកដើរមកបុកយើងមុន ]Joong
[ ហើយផ្លូវមាគគោកលោកឯងជៀសបន្តិចទៅ ]Dunk
[ ហើយផ្លូវមាគគោកឯងជៀសបន្តិចទៅ ]Joong
[ លោកឯងនិយាយតាមខ្ញុំធ្វើអ្វី ]Dunk
[ ហើយឯងនិយាយតាមយើងធ្វើអ្វី ]Joong
[ អា...អាឆ្កួត អា...អាមាត់ឆ្កែ ហុឹសកុំខ្ញុំជួបលោកឯងទៀតឲសោះ ]Dunk ថាហើយDunkក៏ដើរចេញទៅបាត់ដោយទុកឲJoongនៅឈរញញឹមម្នាក់ឯង។
[ ឆ្នាស់ narakk ហុឹសៗ អេaii'joong ឯងឆ្កួតមែនទេ មកឈរញញឹមអីតែម្នាក់ឯង តែក្មេងនេះគួរឲចាប់អារម្មណ៍ ]Joong និយាយតែម្នាក់ឯងហើយគេក៏ដើរចេញទៅព្រោះគេមានការងារច្រើនត្រូវធ្វើបន្ត។
+ភូមិគ្រឹះPrinceton🏛️
បើយើងក្រឡេកមកមើលខាងក្នុងភូមិគ្រិះនេះវិញ បង្ហាញឲឃើញថាអ្នកម្រើគ្រប់រូបកំពុងតែញាប់ដៃញាប់ជើងព្រោះតែថ្ងៃនេះអ្នកប្រុសតូចរបស់ពួកគេមកពីរៀននៅក្រៅប្រទេសវិញហើយ។
បន្តិចក្រោយមកសម្លេងសន្ធឹកឡានក៏បានបន្លឺឡើងដែលកំពុងតែបរចូលមកកាន់ភូមិគ្រិះ....
[ ជម្រាបបាទសួរលោកប៉ាអ្នកម៉ាក់ ]Dunk
[ បាទ/ចាស៎ លើកដៃថ្វាយព្រះ ]លោកPrinceton
និងអ្នកស្រីJessie[ កូននឹកលោកប៉ាអ្នកម៉ាក់ណាស់ខានជួបអ្នកទាំងពីរយូរហើយ មោះកូនសុំអោបមួយ ]Dunk ថាហើយDunkក៏ចូលទៅអោបអ្នកទាំងពីរ
[ នឹកតែលោកប៉ាអ្នកចុះបងឯងមិននឹកទេហ៎ ]ស្រាប់តែសម្លេងមួយបានបន្លឺស្រាបជាមួយជើងកំពុងតែចពីលើកជណ្ដើរ....
[ អូ៎ហូ៎ អ្នកណាថាខ្ញុំក៏នឹកបងដូចគ្នាណាP'Winny បងកុំទាន់អាល៎ងរទៅមើល ]Dunk