បន្ទាប់ពីសង្រ្គាមឡេីងឋានសួគ៌បញ្ចប់សព្វគ្រប់រួចរាល់ លី ហុីសុឹង អាស្លី ក្រោកទាញកន្លែងមករុំខ្លួនមុនបោះជំហានចូលទៅសម្អាតខ្លួន ចំណែកស៊ុងហ៊ុន មិនដឹងជាសន្លប់តាំងពីថ្មេីណានោះទេ បេីក្រលែកទៅមេីលលេីដងខ្លួនវិញមានសុទ្ធសិឹងតែស្នាមស្នេហ៍ដែល ហុីសុឹងបន្សល់ទុកអោយ ។‹ យេីងចាំមេីលថាឯងនៅមានគំនិតចង់សម្លាប់យេីងទៀតឬអត់?? › ហុីសុឹងអង្គុយញញឹមចុងមាត់សម្លឹងកាយអ្នកម្ខាងទៀតដែលកំពុងសន្លប់ស្ដូកបាត់មាត់បាត់កអោយឈឹង ។
ស្ដីចប់នរ:ប្រាសខ្លួនគេងក្បែររាងតូច បេីទោះបីជាដឹងថាស៊ុងហ៊ុនមានគំនិតចង់សម្លាប់ខ្លួនក៏ដោយ ក៏ប៉ុន្តែនាយដឹង ស៊ុងហ៊ុនគ្មានកម្លាំងងេីប មកសម្លាប់នាយទេ ។ ហុីសុឹង គេងសម្លឹងផ្ទៃមុខកម្លោះតូចមាឌល្អិតយ៉ាងល្អិតល្អន់ សុខៗស្នាមញញឹមមិនបានព្រៀងទុកស្រាប់តែលេចចេញមកមិនដឹងខ្លួន មុខមាត់គេនេះមេីលយ៉ាងមិចក៏សមជាឃាតករអ្វីដែល មេីលចុះសូម្បីការគេងក៏ដូចកូនក្មេង ។
‹ អេ៎ ញញឹមស្អីឯងនឹង ហុីសុឹង អាស្លី?? ឈប់គិតៗគេងវិញ! › នាយក្រាសទះផ្ទៃមុខសង្ហារខ្លួនឯងបន្ទិច ហាក់ឃាតចិត្តគំនិតខ្លួនឯងកុំអោយគិតបន្ត តែទោះជាហាមក៏ដូចមិនបានការ កាន់តែហាមចិត្តកាន់តែគិត!
.........
ព្រឹកថ្ងៃថ្មីចូលមកដល់ បេីកត្របកភ្នែកភ្លាមហុីសុឹងក្ដៅដូចភ្លេីងកំពុងឆេះ នាយដូចជាស្មានស៊ុងហ៊ុនខុសហេីយនាយគិតថាស៊ុងហ៊ុនមិនអាចសូម្បីងេីបតេីនេះជាស្អី?? គេរត់បាត់ហេីយហេស??
‹ ត្រូវការអោយខ្ញុំទៅតាមរកដែលទេលោក? › ហុីសុឹងមិនមាត់អង្គុយខាំមាត់ខ្នាញ់ ក្មេងម្នាក់យប់មិញនោះ! គេមេីលស្រាលសមត្ថភាពក្មេងនេះពេកហេីយ‹ មិនបាច់ គេទៅបានដោយសារយេីងអោយគេទៅ! › នាយញញឹមចុងមាត់បង្កប់ភាពអំណួតចំពោះខ្លួនឯងទោះដឹងថាថ្ងៃណាមួយក្មេងនេះនឹងត្រឡប់មករកខ្លួនវិញមិនខាន
‹ ទៅធ្វេីការងារបន្តចុះ! › នាយបិទលេវដៃអាវខ្លួនបណ្ដេីរបញ្ជារទៅកាន់ជំនួយការបណ្ដេីរ ចិត្តនាយប្រែរជាស្ងប់ដូចទឹកគ្មានរលកមួយរំពេចស្មានមិនដល់
![](https://img.wattpad.com/cover/371590474-288-k119485.jpg)
YOU ARE READING
Criminal
Action« សម្លាប់ជាជំនាញរបស់ខ្ញុំ ប៉ុន្តែពីមុនមកមិនដែលសម្លាប់នណាទេ » ស៊ុងហ៊ុន