ភាគទី4 : pink pink

195 56 4
                                    

     រឿង admin សរសេរជាប្រភេទសាច់រឿងបែប omegavers ចឹងអ្នកធ្លាប់អាន omegavers គួរតែដឹងហេីយថា omega គឺពពោះតែពាក់កណ្ដាល់នៃស្រ្ដីទេចឹងរឿងនេះមិនបាច់ឆ្ងល់ទេ !

      រាងតូចសន្លប់បាត់មាត់ ឯហុីសុឹងស្លន់ស្លោរកធ្វេីអ្វីមិនត្រូវ  នាយប្រញាប់បញ្ជាជំនិតអោយទៅហៅពេទ្យធំនៅទីនេះ! ឯជុងវ៉ុនដោយឆ្លៀតថាមនុស្សក្នុងផ្ទះនេះមិនចាប់អារម្មណ៍ទេីបខ្លួនរហ័សចូលមកជួបរឿងតូច!

     ‹ នេះអ្នកណាធ្វេីអីបងស៊ុងហ៊ុន? មានរឿងអីកេីតឡេីង?? › ចូលមកដល់ឃេីញសភាពស៊ុងហ៊ុនភ្លាមជុងវ៉ុនហាក់ស្លុតស្មារតី រាល់ថ្ងៃនេះរាងតូចក៏ខ្សោយណាស់ទៅហេីយ នេះនៅមកសន្លប់ទៀត

     ‹ លោកមែនទេ លោកឈ្មោះហុីសុឹងមែនទេ?? › ជុងវ៉ុនសួរក៏ព្រោះស៊ុងហ៊ុនធ្លាប់បង្ហាញរូបនាយអោយជុងវ៉ុនមេីល

     ‹ ត្រូវហេីយយ៉ាងមិចមែនទេ?? › ហុីសុឹងជ្រួញចិញ្ចេីមព្រោះឆ្ងល់ជាមួយសំណួររបស់ជុងវ៉ុន

     ‹ ចឹងលោកមិនដឹងទេហេស ថាបងស៊ុងហ៊ុនកំពុងមានផ្ទៃពោះ! ហេីយ- ហេីយ លោកមិនដឹងទេឬថាកូនក្នុងផ្ទៃជាកូនរបស់លោក?? › ជុងវ៉ុន

     ‹ .......... › ហុីសុឹងស្វាងដូចគេយកទឹកមួយធុងមកជះនាយយ៉ាងអញ្ចឹង មិញនេះនាយចាប់បោះរាងតូចមួយទំហឹងទៅលេីពូក ហេីយដៃម្ខាងរបស់នាយបានយកវាទៅវាយដំរាងតូច ហេីយថែមទាំងព្យាយាមបំពានរាងតូចទៀត!

     ‹ លោកមិនបានធ្វេីអីគាត់ទេហេស៌?? ចុះហេតុអីមាត់បងស៊ុងហ៊ុនមានស្នាមជាំ?? › ជុងវ៉ុន

     ‹ អឺក! ..... › បម្រុងនឹងហា៌មាត់ឆ្លេីយទៅហេីយសំឡេងជំនិតនាយក្រាសក៏បន្លឺកាត់សម្ដីអ្នកទាំងពីរ

    ‹ ចៅហ្វាយ លោកគ្រូពេទ្យមកហេីយ! › ជំនិតហុីសុឹងដឹកដៃលោកគ្រូពេទ្យមកទាំងតក់ក្រហល់រកតែគាត់ត្រៀមខ្លួនមិនទាន់

    ‹ លោកជួយ ពិនិត្យអ្នកប្រុសខាងនេះបន្ទិចបានទេ?? › ជំនិតហុីសុឹង

    ‹ បានៗ លោកតែលោកទាំងអស់គ្នាសូម ងាកទៅជ្រុងម្ខាងសិនទៅខ្ញុំនឹងធ្វេីការពិនិត្យអ្នកប្រុសតូចខាងនេះអោយ! › អ្នកទាំង3លឺដូចនេះហេីយក៏ងាកបំលាស់ទីទៅជ្រុងម្ខាងដេីម្បីអោយលោកគ្រូពេទ្យជួពិនិត្យដល់រាងតូច

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

Criminal Where stories live. Discover now