Part 10 ភ្នាល់

58 10 4
                                    

បន្តទៀត....ពេលនេះយេីងឃេីញថាពីរនាក់បងប្អូនគេពេលនេះកំពុងតែឈរមេីលមុខគ្នាដោយក្រសែរភ្នែកកំណាចរៀងៗខ្លួនចំណែកឯរាងតូចដែលឈរនៅកណ្តាលឯណេះវិញលបទឹកមាត់ក្អឹកៗឯភ្នែកក៏ចេះតែមេីលមុខពួកគេទាំងពីរចុះឡេីងៗក្នុងចិត្តក៏ភ័យខ្លាចថាមានរឿងអ្វីមិនស្រួលកេីតឡេីង

«ខ្ញុំថាខ្ញុំអាចទៅវិញខ្លួនឯងបានមិនបាច់រំខានអ្នកទាំងពីរទេ»វFelix

«វាមិនរំខានទេព្រោះខុនដូររបស់ពួកយេីងនៅជាប់គ្នាទៅជាមួយគ្នាក៏ល្អ...មោះ» ថាហេីយ jeongin ក៏ចាប់កាន់ដៃ Felix ទៅបម្រុងនិងចាកចេញតែក៏ត្រូវ hyunjin ចាប់កាន់ម្នាក់ដែរធ្វេីឲ្យរាងតូចឯណេះស្រឡាំងកាង់រកនឹកពាក្យនិយាយមិនចេញ

«ខ្ញុំមានរឿងចង់និយាយជាមួយ felix » hyunjin ក៏ងាកមកសម្លឹងមេីលមុខរាងតូច

«មានរឿងអី?» Felix

«យេីងក៏មានរឿងចង់និយាយជាមួយឯងដូចគ្នា Felix » jeongin

«បេីម្នាក់ៗសុទ្ធតែមានរឿងចង់និយាយក៏និយាយឥឡូវនេះមកខ្ញុំប្រញាប់ទៅវិញ» Felix

«រឿងនេះវាពិតជាសំខាន់ណាស់ខ្ញុំចង់និយាយតែពីរនាក់ទេ» hyunjin

«jeongin លោកលែងដៃខ្ញុំសិនទៅ hyunjin គេប្រហែលជាមានរឿងសំខាន់ខ្លាំងណាស់ហេីយ» Felix ក៏ងាករក jeongin

«អត់ទេយេីងក៏មានសំខាន់ចង់និយាយជាមួយឯងដូចគ្នាទៅជាមួយយេីងទៅ» jeongin

« Felix.......» ស្រាប់តែភ្លាមនោះ han ក៏បានមកឃេីញទិដ្ឋភាពនេះគេក៏ប្រញាប់ស្រែកហៅឈ្មោះរាងតូចភ្លាមៗ

« Han » ថាហេីយ Felix ក៏រត់ទៅរក han ភ្លាមៗហេីយអ្នកទាំងពីរក៏បានប្រលែងដៃចេញដូចគ្នា

«មានរឿងអី?ហេីយចុះអ្នកទាំងពីរមកធ្វេីអីនៅទីនេះ?» Han ក៏ងាកទៅសួរ hyunjin នឹង jeongin

[......] ស្ងាត់គ្មានចម្លេីយទាំងពីរនាក់

«គ្មានអីទេ...ម៉េចក៏ឯងមកវិញមិនទាន់ទៅផ្ទះទៅហ៎?» Felix ដោយឃេីញដូច្នេះគេក៏ជាអ្នកឆ្លេីយជំនួសតែម្តងទៅ

«យេីងភ្លេចកាបូបលុយក្នុងថតតុក៏ត្រឡប់មកយកវិញ» Han ក៏និយាយឡេីងតែគេបានចាប់បានទឹកមុខដ៏ចម្លែករបស់ពួកគេទាំងបីផងដែរ

ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIXWhere stories live. Discover now