ភាគទី2

28 0 0
                                    

  ពេលទៅដល់សៀមរាប អ្នកគ្រូបានចាប់បន្ទប់ ឲ្យពួកយើងគេងខ្ញុំគិតថាបើសិនមិន ប៉ះឈ្មោះរបស់នាងទេខ្ញុំនឹងទៅគេងនៅអូសតែផ្សេងហើយ តែដូចខ្ញុំនិយាយចឹងទេវតាតែងតែនៅខាងខ្ញុំរហូត(⁠つ⁠≧⁠▽⁠≦⁠)⁠つខ្ញុំនឹងនិចបានបន្ទប់ជាមួយគ្នា ពេលមកដល់បន្ទប់ខ្ញុំបាន រៀបចំគ្រឿងសំអាងខ្ញុំដាក់លើតុឲ្យពេញ ដើម្បីឲ្យនាងនិយាយាជាមួយខ្ញុំ ព្រោះខ្ញុំដឹង ថានាងមាត់ឆៅ ដូចអ្វីដែលខ្ញុំគិតមែននាងពិតជាថាឲ្យខ្ញុំ ។ ដាដែលជាមិត្តភ័ក្រ្តតែម្នាក់គត់របស់ខ្ញុំ បានមករកខ្ញុំ ខ្ញុំលួចខ្សឹបប្រាប់នាងអោយនាងអោបដៃរបស់ខ្ញុំមក ព្រោះចង់ឃើញទឹកមុខរបស់និច តាមពិតអាចថាខ្ញុំគិតតែឯងក៏បាន ខ្ញុំធ្វើគ្រប់យ៉ាងឲ្យនាងប្រចណ្ឌទាំងដែលនាង នឹងខ្ញុំមិនត្រូវជាអីនឹងគ្នាហើយថែមទាំងមិនដឹងថានាងគិតយ៉ាងណាមកលើខ្ញុំ(・∀・) ថ្ងៃទី2 ពេលយប់ពួកយើងបាននាំគ្នាទៅផឹក យើងអង្គុយលេងជាក្រុមហើយប៉ាវផឹកម្នាក់ម្ដងខ្ញុំផឹកអស់ពីរបីកែវខ្ញុំក៏ធ្វើជាស្រវឹងដើម្បីឲ្យនិចនាំខ្ញុំទៅបន្ទប់  ពេលនោះខ្ញុំមិនបានស្រវឹងខ្លាំងទេខ្ញុំធ្វើជាស្រវឹងខ្លាំងដើម្បីបាននៅក្បែរនិច នាងនាំខ្ញុំទៅបន្ទប់  ខ្ញុំសួរនាង ជាមួយនឹងសម្លេងខ្សោយៗរបស់ខ្ញុំថា នាងចាប់អារម្មណ៍ខ្ញុំអត់ នាងប្រាប់ថាស្រវឹងហើយកុំនិយាយអីផ្ដេសផ្ដាសកុំសួរអីឡប់ៗអញ្ចឹង ពេលទៅដល់បន្ទប់នាងដាក់ខ្ញុំនៅលើគ្រែ ខ្ញុំក៏សួរនាងម្ដងទៀតនៅសំណួរដដែលដែលខ្ញុំមិនទាន់បានចម្លើយ នាងប្រាប់ឲ្យខ្ញុំបិទមាត់ហើយគេងទៅ ខ្ញុំក៏ងើបមកអង្គុយរួចប្រាប់នាងថាខ្ញុំមិនបានស្រវឹងខ្លាំងរហូតដល់ថ្នាក់និយាយផ្តេសផ្តាសទេ  តែអ្វីដែលខ្ញុំសួរវាគឺជាអារម្មណ៍ពិតរបស់ខ្ញុំ និចនៅតែបន្តគិតថាខ្ញុំស្រវឹងនាងប្រាប់ឲ្យខ្ញុំគេង ខ្ញុំក៏ទាញនាងមកជិត ហើយនិយាយដាក់ត្រចៀកនាងថាខ្ញុំមិនបានស្រវឹង នាងប្រាប់ឲ្យខ្ញុំគេង នាងក៏យកដៃរបស់នាងមកដោះអាវក្រៅរបស់ខ្ញុំ ខ្ញុំសម្លឹងមើលមុខនាងហើយក៏កំពុងគិតថា ខ្ញុំគួរតែចាប់ឪកាសនេះរឺអត់ និចអោនមកជិតខ្ញុំដើម្បីដោះអាវក្រៅឲ្យខ្ញុំ ដើមទ្រូងរបស់នាង ប៉ះដើមទ្រូងរបស់ខ្ញុំ ភ្លើងក្នុងខ្លួនខ្ញុំចាប់ផ្តើមឆេះ ខ្ញុំចាប់នាងដោយមិនបានគិតច្រើន ព្រោះពេលនេះភ្លើងកំពុងឆេះក្នុងខ្លួនខ្ញុំហើយ មាត់ នឹងអណ្តាតវាត្រូវការគ្នាមកប្រលែងណាស់ ខ្ញុំ មិននឹកស្មានថានិចព្រមឲ្យមាត់នឹងអណ្តាត យើងប្រលែងគ្នាទេ មិននឹកស្មានទេថានាង បំពេញភាពស្រែកឃ្លានមួយនេះ ខ្ញុំប្រញាប់ ធ្វើវាយ៉ាងរហ័ស ដើម្បីបំពេញភាពអត់ឃ្លាន មួយនេះ ដៃរបស់ខ្ញុំវាដេញពីឡើងមកក្រោម វាប៉ះ កន្លែងដែលវាចង់ប៉ះ មាត់នឹងអណ្តាត កំពុងប្រលែងគ្នាយ៉ាងសប្បាយ ដៃរបស់ខ្ញុំវាក៏កំពុងតែធ្វើការនៅលើរឿងកាយរបស់នាងដូចគ្នា។ ព្រឹកឡើង
ខ្ញុំងើបមកទាំងរីករាយ ព្រោះខ្ញុំដឹងថាខ្ញុំបានធ្វើឲ្យស្នេហា នេះមានផ្កាហើយ កំពុងតែគេងហ្នឹងម្នាក់ឯងនាងក៏ចេញមកពីបន្ទប់ទឹក ខ្ញុំឃើញសក់នាងសើមក៏ប្រញាប់ងើបទៅជូតសក់ឲ្យនាង បន្ទាប់មក ពួកយើងក៏ត្រឡប់ទៅវិញជាមួយគ្នា ពេលនៅ តាមផ្លូវខ្ញុំ បើកឡានដោយលួចមើលមុខនិច ខ្ញុំមានអារម្មណ៍ថាមុខមួយនេះទោះអោយ ខ្ញុំ មើលមួយជីវិតរបស់ខ្ញុំទៀតក៏ខ្ញុំមើលមិនឆ្អែតដែល យប់មិញជាយប់ដែលខ្ញុំមានក្តីសុខ បំផុត ខ្ញុំកក់ក្តៅពេលនៅក្បែរនាង ខ្ញុំទទួល បានក្តីសុខ នឹងក្តីស្រលាញ់ពីនាង ខ្ញុំមិនធ្លាប់ ទទួលបានអារមណ៍បែបនេះទេ (ខ្ញុំក៏មិនយល់ថាហេតុអ្វីស្នេហានេះលឿនយ៉ាងនេះដែរ តែពេលនេះអ្វីដែលខ្ញុំយល់គឺខ្ញុំស្រឡាញ់នាងខ្លាំងបំផុត) ខ្ញុំមិនដែលទទួលបានអារម្មណ៍បែបនេះទេ
ខ្ញុំបានជូន

នាងទៅដល់ផ្ទះនឹង ជួយយកអីវ៉ាន់របស់នាង

ទុកនៅក្នុងបន្ទប់របស់នាង បន្ទាប់មកខ្ញុំបាន

ត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញ មកដល់ផ្ទះខ្ញុំគេង

នៅលើពូករបស់ខ្ញុំ ខ្ញុំយកដៃប៉ះមាត់របស់ខ្ញុំ ខ្ញុំ

គិតឃើញរឿងពីយប់មិញ វានៅធ្វើឲ្យខ្ញុំរំភើប

មិនទាន់បាត់ទេ យប់នេះខ្ញុំគេងទាំងញញឹម

តាំងពីកើតមកខ្ញុំមិនដែលមានក្តីសុខនឹង

ញញឹមចេញពីចិត្តមែននេះទេ ងើបមកព្រឹក

ឡើងអារម្មណ៍ខ្ញុំល្អណាស់ ខ្ញុំងូតទឹករៀបចំខ្លួន

ដើម្បីទៅយកនិចទៅរៀនជាមួយគ្នា ខ្ញុំចាំ

និចចេញពីផ្ទះជាមួយនឹងស្នាមញញឹមដែល

មិនធ្លាប់មានរបស់ខ្ញុំ ពេលនិចដើរចេញមករ

កខ្ញុំ ខ្ញុំរំភើបណាស់ព្រោះបានឃើញនាង

ហើយ ខ្ញុំគេងនឹកនាងស្ទើតែឆ្កួតហើយយប់មិញ ខ្ញុំហៅ

នាងទៅរៀនជាគ្នា តែនាងបដិសេធ ពេលលឺ

នាងនិយាយថា( បងមិនបាច់មកយកខ្ញុំទេខ្ញុំ

ចង់លាក់រឿងយើងសិន )ខ្ញុំមិនដឹងមិចទេ ខ្ញុំ

ប្រែពីរីករាយមកកើតទុក ខ្ញុំអន់ចិត្តនឹងនាង

ដែលនិយាយបែបនេះ ខ្ញុំបើកឡានរបស់ខ្ញុំ

ចេញជាមួយនឹងភាពអន់ចិត្តរបស់ខ្ញុំ ពេល

ទៅសាលាខ្ញុំធ្វើដូចរាល់ដង ខ្ញុំយកកាស

មួយចំហៀងមកដាក់ត្រចៀករបស់ខ្ញុំ នាងដើរមកញញឹមដាក់ខ្ញុំ ខ្ញុំធ្វើជាមិនឃើញ ព្រោះ

នៅអន់ចិត្តរឿងព្រឹកមិញ ពេលចេញលេង និចដើរមកនិយាយជាមួយខ្ញុំនឹងឆក់យកស្នាម ថើបលើថ្ពាល់ខ្ញុំ ស្នាមថើបរបស់នាងធ្វើឲ្យខ្ញុំ បាត់បង់អារម្មណ៍ដែលខឹងអស់រលីង វារលាយ បាត់អស់ហើយ🫠

រឿង កំណត់ហេតុរវាងយើង (GL)Where stories live. Discover now