ពេលចេញពីរៀនពេលល្ងាចខ្ញុំបានបបួលនិច ទៅញុំាអី នឹងដើរលេងជាមួយគ្នា ពេលយើងញាំអីរួច ខ្ញុំនឹងនាងបានជិះម៉ូតូមើលភ្លើងពណ៌ ដ៏ស្រស់ស្អាតដូចស្នេហាយើងពេលនេះចឹង និចអោបខ្ញុំពីក្រោយយ៉ាងណែន ហាក់បីដូចជា ខ្លាចបាត់បង់ខ្ញុំចឹង ខ្ញុំលួចមើលមុខនិចតាម កញ្ចក់ម៉ូតូរហូត ស្នាមញញឹមរបស់នាងធ្វើ ឪ្យ បេះដូងខ្ញុំលោតញាប់ ចង្កេះនឹងរាងកាយ របស់ខ្ញុំនៅក្នុងរង្វង់ដៃរបស់នាង វាធ្វើឲ្យខ្ញុំ មានអារម្មណ៍ថាកក់ក្តៅណាស់។ ខ្ញុំនឹងនិចទាក់ទងគ្នារហូត ទំនាក់ទំនងយើងកាន់តែ ល្អពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំមានក្តីសុខណាស់ ពេលដែលបានស្រលាញ់នាង ពេលយើង ទាក់ទងគ្នាបានពីឆ្នាំ ពួកយើងក៏សម្រេចចិត្ត ប្រាប់គ្រប់គ្នា គ្រប់គ្នាគេសាទរនឹងស្នេហាយើង ណាស់ និចបាននាំខ្ញុំទៅជួបប៉ាម៉ាក់របស់នាង ពួកគាត់ទទួលខ្ញុំយ៉ាងកក់ក្តៅ គាត់ហៅខ្ញុំថា កូនៗពេញពេញមាត់ ខ្ញុំរំភើបទឹកភ្នែកក៏រកហូរ ចុះមក ខ្ញុំមិនធ្លាប់បានលឺពាក្យថាកូនចេញពី មាត់ម៉ាក់ប៉ាខ្ញុំឡើយ ខ្ញុំប្រាប់ខ្លួនឯងមិនឲ្យយំ ខ្ញុំមិនមែនចង់យំដោយសារពិបាកចិត្តទេ តែខ្ញុំចង់យំដោយសាររំភើបជាមួយនឹងពាក្យថា កូនរបស់ប៉ាម៉ាក់និច ប៉ារបស់និចផ្តែផ្តាំខ្ញុំ ឲ្យ មើលថែកូនស្រីតែមួយរបស់គាត់ឲ្យល្អ ព្រោះ គាត់មានកូនស្រីតែមួយហើយជាកូនពៅ ទៀត គាត់ទុកកូនស្រីគាត់ដូចព្រះនាងចឹង ហើយទើបពេលខ្ញុំស្រលាញ់និចខ្ញុំទុកនិចដូច ម្ចាស់ក្សត្រី ខ្ញុំមើលថែនាង យកចិត្តទុកដាក់ ជាមួយនាង ខ្ញុំយល់ព្រមជាមួយនឹងប៉ារបស់ និចសន្យានឹងគាត់ថាមិនឲ្យកូនស្រីតែម្នាក់ របស់គាត់ឈឺចាប់ដោយសារខ្ញុំទេ ពេលទៅផ្ទះ វិញនិចសួរខ្ញុំរឿងជួបម៉ាក់ប៉ារបស់ខ្ញុំ ខ្ញុំគាំង មិនដឹងនិយាយអីទេ គ្រាន់តែលឺនាងសួរខ្ញុំមិន សប្បាយចិត្តភ្លាម (( ខ្ញុំមិនចង់រំលឹកពីរឿងពីមុន ទេ វាឈឺចាប់សម្រាប់ខ្ញុំពេកហើយ ប៉ានឹងម៉ាក់ របស់ខ្ញុំគាត់លែងគ្នាហើយ ម៉ាក់មានគ្រួសារថ្មី ប៉ាក៏ដូចគ្នា ខ្ញុំត្រូវប៉ាម៉ាក់របស់ខ្ញុំរុញទៅរុញមក ដូចជាសត្វឆ្កែមួយក្បាលដែលអត់តម្លៃអីចឹង តាំងពីតូចមកខ្ញុំធ្វើតាមតែប៉ាម៉ាក់របស់ខ្ញុំ គាត់ ឲ្យខ្ញុំទៅឆ្វេងខ្ញុំមិនហានទៅស្តាំឡើយ ខ្ញុំធ្លាប់ ត្រូវប៉ាវៃនឹងឃុំទុកក្នុងបន្ទប់ រយៈពេលមួយខែដោយ មិនឲ្យចេញទៅណាទាំងអស់ ព្រោះខ្ញុំមិនធ្វើ តាមប៉ាទើបប៉ាដាក់ទោសខ្ញុំបែបនេះ រាល់ពេល ប៉ាខឹង ប៉ាធ្វើអីមិនបាន ប៉ាតែងតែយកខ្ញុំទៅឃុំ ក្នុងបន្ទប់រួចស្រែកឲ្យខ្ញុំ នឹងវៃខ្ញុំដើម្បីបញ្ចេញ កំហឹងរបស់គាត់ នេះហើយជាហេតុផលដែល ខ្ញុំតែងតែដាក់កាសនឹងត្រចៀក ខ្ញុំខ្លាចកន្លែង ដែលមានមនុស្សច្រើនខ្ញុំខ្លាចសំឡេងខ្លាំង តាមពិតប៉ានឹងម៉ាក់គាត់មានគ្រួសារថ្មីរាងៗ ខ្លួន តាំងពីខ្ញុំនៅតូចគ្រាន់តែគាត់មិនទាន់បាន លែងគ្នាតែប៉ុណ្ណោះ ពេលប៉ាវៃខ្ញុំម៉ាក់មិនបាន ហាមប៉ាទេ គាត់ធ្វើជាមិនឃើញ ម៉ាក់ស្អប់ខ្ញុំ ដែលមានឈាមរបស់ប៉ា ប៉ាស្អប់ខ្ញុំដែលខ្ញុំ ជាកូនម៉ាក់ ខ្ញុំមិនយល់ហេតុអីគាត់បែបនេះ ទាំងដែលពួកគាត់ជាអ្នកបង្កើតខ្ញុំនឹង ))។ ខ្ញុំ លែងនិយាយជាមួយនិច ព្រោះខ្ញុំកំពុងតែ ឈឺចាប់ជាមួយនឹងរឿងពីមុន រឿងពីមុនវា វាយប្រហារផ្លូវចិត្តខ្ញុំណាស់។ ខ្ញុំមិនមែនមិន ចង់ប្រាបនិចទេតែខ្ញុំមិនដឹងនិយាយបែប ណា រាល់ពេលរំលឹករឿងពីមុនខ្ញុំខ្លាចណាស់ ខ្ញុំឈឺចាប់ណាស់ ពេលខ្លះសឹងតែគ្រប់គ្រងខ្លួនឯងមិនបានយំស្រែកដូចមនុស្សឆ្កួត ទើបខ្ញុំព្យាយាមគេចមិននិយាយប្រាប់អ្នកណា។
YOU ARE READING
រឿង កំណត់ហេតុរវាងយើង (GL)
Romance( ខ្ញុំធ្វើដើម្បីនាង គ្រប់យ៉ាងគឺព្រោះតែស្រឡាញ់នាង) ចង់ដឹងអត់ថាសាច់រឿងនឹងទៅជាយ៉ាងណា តើចុងក្រោយពួកគេអាចនៅជាមួយគ្នាឬអត់ ? 🤔