ពេលពីថ្ងៃដែលខ្ញុំ បានសុំពីប៉ាវាហាក់បីដូចជា
ពីថ្ងៃនៃជីវិតរបស់ខ្ញុំអីចឹង ខ្ញុំសំងំនៅក្នុងបន្ទប់ ស្អែកពេលល្ងាចខ្ញុំតេទៅរកនិច ខ្ញុំបាន បបួលនាងទៅញុំាអីជាមួយគ្នា និចយល់ព្រម ពេលល្ងាចខ្ញុំទៅយកនិច យើងទៅញុំាអី ជាមួយគ្នា និចមើលទៅរីករាយណាស់ ពេល ខ្ញុំឃើញមុខនាង ទឹកភ្នែកខ្ញុំវាចង់តែហូរចេញ មក ព្រោះមានតែខ្ញុំដែលដឹងថាវាជាអាហារចុងក្រោយដែលខ្ញុំញុំាជាមួយនិចហើយ ខ្ញុំបានបបួលនិចទៅផឹកបន្ត នៅផ្ទះរបស់នាង នាងដាក់ក្បាលលើស្មាន ខាងឆ្វេងរបស់ខ្ញុំ ពួកយើងអង្គុយផឹកបែបនេះ រហូតដល់ស្រវឹង ខ្ញុំលើកនិចដាក់លើកពូក របស់នាង ខ្ញុំបានធ្វើអ្វីដែលខ្ញុំចង់ធ្វើជាមួយ នាងលើកចុងក្រោយ ខ្ញុំយកមាត់នឹងអណ្តាត របស់ខ្ញុំដាក់ចូលមាត់របស់នាង ដៃរបស់ខ្ញុំ ទាញអាវរបស់នាងដើម្បីឲ្យខ្ញុំងាយស្រួល ប៉ះកន្លែងដែលខ្ញុំចង់បាន មាត់នឹងអណ្តាត ខ្ញុំ វាកំពុងធ្វើការយ៉ាងល្អ ដៃរបស់ខ្ញុំដេញ ទៅមកទៅមក រាងកាយនឹងបេះដូងរបស់ខ្ញុំវា កំពុងធ្វើរឿងដែលវាចង់ធ្វើជាលើកចុងក្រោយ ចាប់ពីថ្ងៃស្អែក អណ្តាតនឹងដៃរបស់ខ្ញុំលែងបានប៉ះរាងកាយមួយនេះហើយក្លិនមួយនេះក៏លែងបានហិតទៀតដែរ ខ្ញុំធ្វើវាទាំង មានអារម្មណ៍ថាឈឺចាប់ ទ្រូងអួលណែនជា ខ្លាំងនៅពេលគិតដល់រឿងថ្ងៃស្អែក មាត់នឹង អណ្តាតរបស់ខ្ញុំ វាបានបឺតជញ្ជក់ករបស់និច មាត់នឹងអណ្តាតរបស់ខ្ញុំវាដូចជាស្រែកឃ្លាន ណាស់ វាជញ្ចាក់ដូចកូនក្មេងដែលទើបតែកើត ហើយឃ្លានបៅអីចឹង មាត់ខ្ញុំនឹងមាត់របស់ នាង បានបឺតជញ្ជក់គ្នា ដើម្បីស្រូបយកក្តី ស្រលាញ់ពីគ្នា ច្រមុះខ្ញុំហិតវាស្រូបយក ក្លិនក្រអូបរបស់នាង ពេញមួយយប់ហើយ ធ្វើការងារដែលយើងចង់រួចរាល់ ខ្ញុំគេងអោប នាងយ៉ាងណែន ព្រោះបន្តិចខ្ញុំលែងបានអោបនាងហើយ ខ្លួនប្រាណរបស់ខ្ញុំបន្តិចទៀត វានឹងលែងបានប្រលែងជាមួយគ្នាហើយ នាងគេងលក់ខ្ញុំអោបនាងពីក្រោយ ភាពកក់ក្តៅ ក្តីសុខ ដែលនាងផ្តល់ឲ្យបន្តិចទៀត ខ្ញុំលែងទទួលបានហើយ ទឹកភ្នែករបស់ខ្ញុំ វាហូរមកដូចទឹកបាក់ទំនប់ ខ្ញុំមិនហានយំលឺទេ ខ្ញុំយំទាំងមិនបានលឺសំឡេងសូម្បីតែបន្តិច ពេញមួយប់ខ្ញុំមិនបានគេងទេ ខ្ញុំមិនគេងព្រោះមិនចង់ខាត ពេលដែលមាននៅ ពេលនេះខ្ញុំសម្លឹងមុខនាងពេញមួយយប់ ខ្ញុំសំងំយំពីក្រោយដៃអោបនាងមិនលែង ម៉ោង7 ខ្ញុំឃើញឆាតរបស់ប៉ាលោតឡើង(ដល់ពេលហើយលឿនមកយើងចាំឯង នៅផ្ទះ) ខ្ញុំឃើញហើយខ្ញុំប្រញាប់រៀបចំខ្លួន ដើម្បី ត្រឡប់ទៅបរទេសជាមួយប៉ា ខ្ញុំសម្លឹង មើលមុខរបស់នាង មុននឹងពាក់អាវក្រៅ ដើរចេញទៅ ពេលខ្ញុំកំពុងពាក់អាវក្រៅ និចមកអោបខ្ញុំពីក្រោយ ខ្ញុំរុញនិចដួលទៅលើពូក ខ្ញុំប្រាប់ឲ្យនាងឈប់មករញ៉េរញ៉ៃជាមួយខ្ញុំទៀត និចសួរ ហេតុអី ខ្ញុំនិយាយ ទាំងឈឺចាប់ វាយ៉ាងម៉េច នាងសួរខ្ញុំថាចង់បែកមែន ខ្ញុំប្រាប់នាងថាពាក្យបែកនេះមិនសមប្រើទេ ព្រោះយើង មិនដែលនិយាយពាក្យថាចាប់ផ្តើមផង ខ្ញុំដឹង ថាខ្ញុំនិយាយបែបនេះធ្វើឲ្យនិចឈឺចាប់ណាស់ តែខ្ញុំគ្មានជម្រើសទេ ប៉ាខ្ញុំគាត់និយាយមិចគឺធ្វើចឹង ខ្ញុំមិនចង់ឲ្យនាងមានរឿង ខ្ញុំដើរចេញ ដោយមិនមើលក្រោយដោយសារ មិនចង់ឲ្យ នាងឃើញខ្ញុំយំ ពេលទៅផ្ទះរបស់ខ្ញុំ ខ្ញុំឃើញប៉ាអង្គុយចាំខ្ញុំទៅបរទេសជាមួយគ្នា ខ្ញុំមិន និយាយហើយលើឡានទៅ ប្រលានយន្តហោះ ជាមួយប៉ា ពេលទៅដល់បរទេស ប៉ាឃុំខ្ញុំក្នុង បន្ទប់ ឲ្យខ្ញុំរងចាំថ្ងៃការ ប៉ាខ្លាចខ្ញុំរត់ ទើបមិន ឲ្យខ្ញុំចេញក្រៅ នៅក្នុងបន្ទប់វាមិនខុសពីសត្វ ដែលជាប់ទ្រុងនោះទេ ខ្ញុំនឹកនិចណាស់ តែ ខ្ញុំមិនអាចសូម្បីតែឆាតទៅរកនាង មិនអាច សូម្បីតែមើលរូបនាង មិនអាចសូម្បីតែមើល សារចាស់ៗ ខ្ញុំនៅក្នុងបន្ទប់នៅពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែនឹកនិច បាយក៏លែងឃ្លាន ទឹកក៏មិនស្រែក ខ្ញុំគេងនៅលើគ្រែក្នុងចិត្ត សង្ឃឹមថ្ងៃមួយបានជួបនិចវិញ ពីមួយថ្ងៃទៅ មួយថ្ងៃស្ថានភាពផ្លូវចិត្តខ្ញុំកាន់តែធ្ងន់ធ្ងរ ខ្ញុំស្គមរាងមុនច្រើនណាស់ ខ្ញុំពិបាករស់នៅណាស់ ព្រោះខ្ញុំត្រូវនៅដូចសត្វដែលគេចិញ្ចឹម នៅថ្ងៃទី 15/5/23 ខ្ញុំបានលឺសំឡេងម៉ាក់ មកទាមទារយកខ្ញុំពីប៉ា តែប៉ាមិនឲ្យ ម៉ាក់ប៉ា ឈ្លោះគ្នាដណ្ដើមខ្ញុំ ខ្ញុំអង្គុយសើចដូចមនុស្សឆ្កួតព្រោះឃើញគាត់ឈ្លោះគ្នាដណ្ដើមខ្ញុំដើម្បីប្រយោជន៍រាងខ្លួន ខ្ញុំឈឺចាប់ណាស់ដែលពួកគាត់ធ្វើបែបនេះដាក់ខ្ញុំ ខ្ញុំទ្រាំលែងបានមែនហើយ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតខ្ញុំដែលរស់នៅក្នុងពិភពលោកនេះហើយ ខ្ញុំមិនអាចទ្រាំទ្ររួចជាមួយនឹងការឈឺចាប់មិនអាចរង់ចាំជួបនិចម្ដងទៀតទេការឈឺចាប់ ដែលខ្ញុំមានវាច្រើនពេកហើយ ខ្ញុំសម្រេចចិត្តលេបថ្នាំ ងងុយគេងមួយកំប៉ុង ដើម្បីគេងឲ្យបានរហូត។
YOU ARE READING
រឿង កំណត់ហេតុរវាងយើង (GL)
Romance( ខ្ញុំធ្វើដើម្បីនាង គ្រប់យ៉ាងគឺព្រោះតែស្រឡាញ់នាង) ចង់ដឹងអត់ថាសាច់រឿងនឹងទៅជាយ៉ាងណា តើចុងក្រោយពួកគេអាចនៅជាមួយគ្នាឬអត់ ? 🤔