part05:បងដើរលេងជាមួយខ្ញុំទៅ

75 10 6
                                    

រឿង អចេតនា

Part 05

រីគីគេក៏រាងឈឺចិត្តណាស់ដែរ តែគេក៏គិតថាគេសមនឹងទទួលបានកំដាប់ដៃរបស់ស៊ុងហ៊ុនហើយព្រោះគេមិនគួរនិយាយពាក្យទាំងអស់នេះជាមួយកូនចៅរបស់គេទេ បើស៊ុននូដឹងតើស៊ុននូនឹងគិតយ៉ាងណាជាមួយគេ ព្រោះគេគ្មានបំណងធ្វើបានស៊ុននូដូចដែលគេនិយាយទេ

+បែរមកមើលស៊ុងហ៊ុនដែលត្រូវឈឺជាងរីគីណេះឯទៀត

"ខ្ញុំលាឯងទៅវិញសិនហើយ"

"ឈប់រាប់អានគេទៅ"

"គេណា? អូ៎ជេកមកមើលស៊ុងហ៊ុនមែនទេ?"

"បាទលឺថាគេត្រូវក្មេងស្ទាវវៃហេស?មិនទាន់ស្លាប់ទៀត"ជេកគេអស់សំណើចនឹងស៊ុងហ៊ុនមនុស្សស្ងប់ស្ងាត់ដូចជាគេមិចក៏ទៅមានរឿងជាមួយអ្នកដទៃទៅកើត?

"ឯងដាក់ទំនាយយើងមែនទេ???"

"បើជេកមកហើយចឹងខ្ញុំសុំលាទៅវិញហើយ"

"ស៊ុននូ.."

"ហុឹម"ស៊ុននូដោយលឺស៊ុងហ៊ុនហៅឈ្មោះខ្លួនបែបនេះក៏ប្រញ៉ាប់មកចាំស្ដាប់អ្នកម្ខាងទៀតតែអ្នកម្ខាងទៀតនៅស្ងាត់មិនព្រមនិយាយអីគេក៏មិនសូវខ្វល់បន្តដើរទៅទៀត

"កុំទៅអី ខ្ញុំឈឺមិនទាន់បាត់ទេ"សម្លេងខ្សាវៗរបស់ស៊ុងហ៊ុនមិនបានធ្វើឲស៊ុននូចាប់អារម្មណ៍នោះទេ ស៊ុននូក៏បន្តដើរមិនបកក្រោយធ្វើឲអ្នកកម្លោះស្រក់ទឹកភ្នែកមកមួយដំណក់ ឈឺមុខមិនស្មើឈឺចិត្តព្រោះវរមិត្រកំពុងធ្វើដំណើរទៅរកគេ😂

"មានរឿងអីហ៌?"សម្លេងជេកក៏បន្លឺឡើងតែមិនទទួលបានការឆ្លើយតប

+កាត់មកថ្ងៃបន្ទាប់

ចាំតាំងពីថ្ងៃនោះមករីគីមិនដែលមកចាំស៊ុននូទៀតនោះទេ(គេងរហី)ធ្វើឲ្យស៊ុននូរៀងស្រងាកចិត្តបន្តិចព្រោះឥឡូវមិនសូវទំលាប់ ថ្ងៃនេះស៊ុននូក៏សម្រាច់ចិត្តថាទៅតាមរកផ្ទះរបស់រីគីព្រោះចង់ដឹងគេយ៉ាងមិចហើយមានកើតអីដែរឬអត់

—ក្រឡែកមកមើលរីគីវិញ

"ឯងធ្វើយ៉ាងមិចក៏បានទារលុយគេឲបានដឹងទេ យើងត្រូវការលុយមកប្រដាក់ទុន"

"ខ្ញុំលែងចង់ដើរទារលុយគេទៀតហើយប៉ា"

"លុយយើងដកពីកាតរបស់ឯងនៅស្ទើរមែនទេ?"

"ទេចឹងចាំខ្ញុំសាកទៅទារចុះ"រីគីតបទាំងចិត្តមិនចង់ព្រោះគេឆ្អែតនឹងវិស័យទារលុយ/វៃគេនេះហើយ

+ពេលនេះស៊ុននូ បានមករកឃើញផ្ទះគេហើយចំពេលជាមួយនាយដើរចេញមកក្រៅល្មម តែងខ្លួនសង្ហារភ្លែក បាច់ទឹកអប់ឡើងក្រអូបតែម្ដង

"សួស្ដី"សម្លេងស្រទន់របស់ស៊ុននូបានធ្វើឲអ្នកម្ខាងទៀតប្រញ៉ាប់បែរមករកប្រភពសម្លេងព្រោះដូចប្រហែលៗ

"រកផ្ទះខ្ញុំឃើញបានយ៉ាងមិច?"

"វាមិនសំខាន់ទេ តែថាលោកokayទេ?"

"ហុឹម?"

"ខ្ញុំចង់មានន័យថារឿងពីថ្ងៃមុន លោកត្រូវមិត្តខ្ញុំវាយ ហើយក៏លែងឃើញលោកលែងមកចាំខ្ញុំទៀត តើលោកមិនអីទេហី ខ្ញុំគ្រាន់តែចង់មកមើលឲប្រាកដបើលោកមិនអីចឹងខ្ញុំសុំលាទៅវិញហើយ"

"បងបារម្ភខ្ញុំមែនទេ"រីគីសើចបន្ដិចហើយនិយាយ

"..."អស់អីហើយខ្ញុំទៅវិញហើយ

"អេ មិត្តបងវៃខ្ញុំហើយ បងមិនចង់សងជំនួសគេទេមែន?"

"សង?ខ្ញុំគ្មានអីសងទេ"

"មិចថាមិនមាន បើចង់ឲខ្ញុំបាត់ខឹងហ្អា បងដើរលេងជាមួយខ្ញុំទៅ"

Next part??

+++ចេញ រឿងមួយអាទិត្យម្ដងព្រោះមិនសូវមានអ្នកអាន គ្មានកម្លាំងចិត្ត😌😌
To be continued

អចេតនាWhere stories live. Discover now