រឿង អចេតនា
PART 02
+ក្រោយពីនេះឪពុកស៊ុននូក៏បានចាកចេញពីវិមាននោះវិញ ហើយក៏បានយកលុយខ្លះទៅឲកូនទុកបង់សាលា រួមទាំងសល់ខ្លះទុកទិញគ្រឿងទេស សម្រាប់លក់នឹងចាយប្រចាំថ្ងៃ
-បកមកខាងស៊ុននូនៅសាលាឯណេះវិញ នេះយើងបានដឹងថាវាជាម៉ោងចេញលេងហើយ ហើយស៊ុងហ៊ុនក៏បានបបួលគេទៅញុាំបាយព្រឹក
ស៊ុងហ៊ុន:"ម៉ោះបានហើយ ចាំចូលរៀនវិញចាំសរសេរក៏បាន មកញុាំបាយព្រឹកជាមួយយើងសិនមក ក៏មិនហួសពេល"
ស៊ុននូ:"តោះ ឆាប់ទៅ"
+យើងបានដឹងថាស៊ុននូគេគ្មានមិត្តណាក្រៅពីសុងហ៊ុននោះទេ ព្រោះជីវភាពមិនសូវធូធារទើបមិនចង់រាប់អ្នកណាព្រោះគេសុតតែមានៗរួមទាំងស៊ុងហ៊ុនផងដែរ តែស៊ុងហ៊ុនគេមិនប្រកាន់រឿងនេះទេទើបពួកគេកើតជាមិត្តជិតស្និត ម៉ោះឡូវត្រឡប់មកតុបាយវិញ ពេលនេះកំពុងមានមនុស្សអ៊ូអរណាស់
"អាយ!!"សម្លេងស៊ុននូស្រែកព្រោះមានក្រុម សិស្សស្រីមួយបានទាក់ជើងស៊ុននូឲដួលព្រមទាំងជ្រុសប្រអប់បាយខ្ទាតអស់រលីង(ខានញុាំមួយ)
"អួយស្លាប់ហើយ ស្លាប់ហើយ តើមិនមើលទេហី? ប្រឡាក់ស្បែកជើងយើងអស់ហើយ ស្លាក់ស្លើកបែបមានលុយសងយើងទេ?"លីជាបងធំប្រចាំក្រុមគេនោះបានសម្លក់ទៅកាន់ស៊ុននូរួមទាំងនិយាយបន្ទោសគេទាំងដែលវាជាកំហុសខ្លួនសោះ ចេញមកក៏ដឹងថាមានបំណងធ្វើបាបគេច្បាស់
ស៊ុននូ:"សុំទោស ខ្ញុំមិនបានមើល"
លី:"ការសុំទោសរបស់ឯងអាចធ្វើឲស្បែកជើងរបស់យើង ជ្រៀសដែលទេអាឆ្គួត!!? តែថាបើចង់ឲយើងលើកទោសឲរើសបាយជាប់ស្បែកជើងយើងដាក់ចូលមាត់ទៅ!"មិនត្រឹមតែនិយាយនាងក៏យកដៃទៅសង្កត់ក្បាលស៊ុននូឲឱនទៅញុាំបាយដែលជ្រុះនោះទៀតផង(អ្នកណាមិនស្គាល់ថាលីជា queen bullyប្រចាំសាលាហើយ)
-ដោយឃើញស្ថានការណ៍តានតឹងបែបនេះពេកអត់មិនបានស៊ុងហ៊ុនក៏ដើរចូលមកជ្រលក់មាត់នឹងគេដែរ
ស៊ុងហ៊ុន:"វាយ៉ាងមិចនាង គ្រាន់តែរឿងបែបនេះ ចាំបាច់ធ្វើដល់ថ្នាក់នេះ?"
លី:"បងហ៊ុន ដោយសារតែវាធ្វើឲស្បែកជើងថ្លៃរបស់ខ្ញុំប្រឡាក់ ទើបខ្ញុំចង់ប្រដៅវាចេះប្រយ័ត្នប្រយែងថ្ងៃក្រោយប៉ុណ្ណោះ"មិនត្រឹមតែនិយាយទេនាងក៏ទៅកៀកដៃស៊ុងហ៊ុនទៀតផង តែក៏ត្រូវស៊ុងហ៊ុនក្រវៀសដៃនាងចេញមួយទំហឹង
ស៊ុងហ៊ុនបានលើកស៊ុននូឲឈររួទាំងជួយបោសធូលីដែលជាប់នឹងឯកសណ្ឋានឲស៊ុននូទៀតផង
ស៊ុងហ៊ុន:"ប្រដៅឲប្រយ័ត្នប្រយែងស្អីនាង ឆ្គួតមែនទេ ធ្វើបាបគេហើយនៅមានមុខនិយាយយកល្អទៀត?"ពេលនេះស៊ុងហ៊ុនគេចាប់ផ្ដើមម៉ូវហើយ
លី:"មិចក៏បងគិតខ្ញុំបែបនេះ ?ក្រែងយើងសង្សារគ្នាហីមិចក៏បងកាន់ជើងវាមិនជឿខ្ញុំ?"តាមពិតទៅលីជាសង្សាររបស់ស៊ុងហ៊ុនតែគេមិនបង្ហាញទេគ្រប់គ្នាក៏ទើបតែដឹងនៅពេលនេះ
ស៊ុងហ៊ុន:"ចរឹកដូចជានាង តែខ្ញុំគួរតែបន្តនៅជាមួយដែលទេ?បែកគ្នាទៅ សុង លីអាន!"នាយនិយាយទាំងសម្លឹងទៅកាន់នាងសឹងនឹងជ្រុះគ្រប់ភ្នែកហើយ ដូចចង់សុីសាច់ហុតឈាមអញ្ចឹង
ដោយឃើញរឿងធំដល់ថ្នាក់នេះស៊ុននូមិនចង់មានរឿងដោយសារខ្លួនច្រើនទេ ហើយក៏សុំដកខ្លួនចេញទៅលើដំបូលសាលាទៅ ហើយស៊ុងហ៊ុនក៏ចង់ទៅតាម តែក៏ត្រូវលីចាប់ដៃគេឃាត់ឲនៅនិយាយគ្នាសិនលី:"បងធ្វើបែបនេះបានយ៉ាងមិច ហុឹកអត់ទេណាហ៊ុន កុំដោយសារតែវា-"ពាក្យសម្ដីនាងមិនទាន់និយាយចប់ផងនាយក៏និយាយកាត់
ស៊ុងហ៊ុន:"ហុឹសដោយសារតែវា វាណា?វាដោយសារតែនាងធ្វើអ្វីមួយជ្រុលពេក "គេក៏ថែមពាក្យចុងក្រោយទៅកាន់នាងដោយឱនទៅក្សឹមនឹងត្រចៀកនាង
+"ខ្ញុំចង់តែក៏យកបាយនោះគប់ចំកណ្ដាលមុខនាងណាស់ដឹងទេ"និយាយរួចនាយក៏សម្លក់នាងបន្ដិចរួចក៏បែរខ្នងដើរចេញទៅ ដោយមិនខ្វល់ណាលីនាងឈឺពិនណាពេលបានលឺពាក្យអាក្រក់ៗបែបនេះពីមាត់មនុស្សប្រុសខ្លួនស្រឡាញ់
-សាហាវណាស់ស៊ុននូបំបែកគូរគេបាន១លេង😭
To be continued
YOU ARE READING
អចេតនា
De Todo"វៃវាតទៀតទៅ"ចំនិតរីគីបញ្ជាកូនចៅម្នាក់ទៀត "ហុឺយពួកអាភ្លើអើយ អ្នកណាឲពួកឯងធ្វើបែបនេះរឿងធំហើយជៀសចេញទៅ... លោកអ៊ុំលោកអ៊ុំមិនអីទេមែនទេ?ខ្ញុំសុំទោស"រីគីនិយាយទាំងភ័យខ្លាចឪពុកស៊ុននូត្រូវដាច់ខ្យល់ ប៉ះអ្នកណាមិនប៉ះមកប៉ះអនាគតឪក្មេកតេតើ "នេះពួកឯងធ្វើអី? ន-នេះលោកឯង...