រឿង អចេតនា
Part 08
— ត្រឡប់បកក្រោយរយៈពេល មួយឆ្នាំកន្លះមុន ដែលបានឲយើងឃើញថាមានមនុស្សប្រុសម្នាក់កំពុងឡើងយន្តហោះ ពេលឡើងមកដល់គេអង្គុយសញ្ចឹងគិតស្របពេលភ្នែកក្រលែកមើលទេសភាពពីបង្អួចយន្តហោះថា បើខ្ញុំចាក់ចេញពីទីនេះតើគ្រប់យ៉ាងនឹងប្រសើរឡើងទេ តើរាល់ភាពឈឺចាប់របស់ខ្ញុំនឹងរលាយបាត់សូន្យឆឹងទេ? ការចងចាំរបស់ខ្ញុំនិងគេ អនុស្សាវរីយ៍ល្អៗដែលខ្ញុំនិងគេបានសាងមកនឹងរលុបបាត់ពីខួរក្បាលរបស់ខ្ញុំដែលឬទេ? ខ្ញុំសង្ឃឹមថាខ្ញុំនឹងបន្តជីវិតថ្មីនៅទីនោះចុះ បន្ទាប់ពីគិតហើយគេក៏បិទភ្នែក រួចទឹកភ្នែកពីបីដំណក់ក៏ស្រក់ចុះមក (មិនបាច់ប្រាប់ក៏យើងដឹងថាជានរណា)
+កាត់មកខាងបច្ចុប្បន្នឲ្យយើងបានឃើញនូវដែនដីប្រទេសអូស្ដ្រាលី យើងបានឃើញតួឯកយើងហើយ គឺស៊ុននូគេបានមករស់នៅប្រទេសអូស្ត្រាលីដោយមានគ្រួសារស៊ុងហ៊ុនជួយគេឲ្យមកបានរស់នៅទីនេះ មានការធានាពីជេក ដើម្បីឲគេមករស់នៅចាប់ផ្ដើមជីវិតថ្មីដើម្បី បំភ្លេចនូវរឿងចាស់ៗ ហើយពេលនេះគេមានការងារក្រៅម៉ោងជាអ្នករត់តុនៅក្នុងហាងកាហ្វេដ៏ល្បីមួយ គេក៏បានរៀនបន្តនៅទីនេះដូចគ្នា ហើយបន្ទាប់ពីចេញពីធ្វើការគេក៏បានដើរមកផ្ទះវិញ ប៉ុន្តែគេក៏ឆ្លៀតចូលកន្លែងសួនកំសាន្តក្មេងលេងមួយដែលពេលនេះកំពុងតែពេញមានឪពុកម្ដាយនាំកូនមកលេងយ៉ាងសប្បាយដោយមានក្ដីសុខ ខុសពីគេដែរគ្មានម្ដាយតាំងពីតូចថែមទាំងឥឡូវឪពុកស្លាប់ចោលក្រោមដៃរបស់មនុស្សដែរខ្លួនត្រៀមនឹងដាក់ចិត្តស្រឡាញ់ទៀត
"ខ្ញុំមកទីនេះខ្ញុំអាចចាប់ផ្ដើមគំនិតថ្មីៗការគិតអ្វីថ្មីៗស្គាល់មនុស្សថ្មីៗ មានមិត្តថ្មីៗជាច្រើន វាក៏ធ្វើឲ្យផ្លូវចិត្តខ្ញុំប្រសើរបានច្រើនផងដែរ តែបើសួរខ្ញុំថាតើខ្ញុំចង់ត្រឡប់ទៅកាលពីមុនទេ?ចម្លើយរបស់ខ្ញុំគឺប្រាកដណាស់ថាចង់ បើសួរខ្ញុំថាស្ដាយក្រោយទេដែលស្គាល់គេ?ប្រាកដជាអត់ ព្រោះខ្ញុំមានអារម្មណ៍ល្អជាមួយគេ ទោះខ្ញុំនឹងស៊ុងហ៊ុនស្និតគ្នាយ៉ាងណាក៏ខ្ញុំមិនដែលមានអារម្មណ៍ថារំភើបអរនឹងទង្វើរគេដូចពេលនៅជាមួយរីគីឡើយ ប៉ុន្តែពេលនេះចិត្តរបស់ខ្ញុំស្អប់គេសឹងតែស្មើរចិត្តស្រឡាញ់ ទទួលស្គាល់ថាខ្ញុំស្រឡាញ់គេហើយ តែពេលនេះបែរជាមានចិត្តស្អប់មកប្រជែងជាមួយទៅវិញ បើអាចខ្ញុំនៅតែចង់ស្គាល់ ចង់ជួបគេដដែលគ្រាន់តែចង់ជួបគេក្នុងនាមគេជាមនុស្សសាមញ្ញគ្មានមុខមាត់គេឈ្មោះជាកូនអ្នកធំអ្វីនោះទេ ហេតុអ្វីមិនមែនជាអ្នកផ្សេង ហេតុអ្វីជាគេ នេះមែនទេជាការសងសឹកគេចំពោះខ្ញុំ? ហេតុអ្វីគ្រាន់តែបដិសេដក៏គេមិននិយាយ?បកស្រាយតែមួយមាត់ក៏គេហាមាត់ស្ដី សូម្បីតែខ្ញុំសញ្ចឹងរង់ចាំគេរាល់ថ្ងៃក៏មិនឃើញគេមក ឬគេបំភ្លេចខ្ញុំមែនហើយ ដំណើរចុងក្រោយរបស់ខ្ញុំក៏មិនឃើញវត្តមានគេមក តែពេលនេះខ្ញុំមករស់នៅស្រុកក្រៅហើយ ពួកយើងប្រហែលលែងជួបគ្នាហើយ និស្ស័យចារមកគ្រាន់តែឲយើងជួបនិងបែក ហើយអ្នកដែលឈឺចាប់ខ្លាំងបំផុតគឺជាខ្ញុំ? ហុឺស គួរឲអស់សំណើច ដែលអ្នកសម្លាប់ឪពុកខ្ញុំដោយដៃគឺជាគេ ប៉ុន្តែខ្ញុំនៅតែចង់លើកលែងឲ្យគេ ចង់ឲ្យគេមកបកស្រាយរឿងគ្រប់យ៉ាង ខ្ញុំនៅតែចាំលើកលែងទោសឲ្យគេ ឆាប់មក ខ្ញុំចាំលើកលែងទោសឲ្យឯងណា.."
—និយាយក្នុងចិត្តចប់ទឹកភ្នែកក៏ហូរច្រាកមកឥតឈប់ នេះបានន័យថាចិត្តស៊ុននូមិនដែលប្រែរចំពោះរីគីឡើយទោះពេលនេះសឹងតែ២ឆ្នាំទៅហើយដែលពួកគេមិនបានជួបគ្នា រាល់ពេលនឹករីគីគេតែងតែមកកន្លែងកំសាន្ត ព្រោះធ្វើឲ្យគេនឹកឃើញកាលគេនៅប្រទេសកូរ៉េដែលពួកគេពីរនាក់ធ្លាប់ទៅលេងកន្លែងកំសាន្តបែបនេះផងដែរ ទោះមានចិត្តស្អប់ខ្លាំងពិនណាក៏នៅតែមានចិត្តស្រឡាញ់ ចិត្តនឹកដែលនៅសេសសល់
"សួរស្តី?"សម្លេងមនុស្សប្រុសចាស់ម្នាក់បាននិយាយជាភាសាអង់គ្លេស មកកាន់ស៊ុននូដែលកំពុងសម្រក់ទឹកភ្នែក ធ្វើឲ្យស៊ុននូប្រញ៉ាប់ប្រញ៉ាល់ជូតទឹកភ្នែកហើយបែរមកតប
"តា.."
"អា៎ ជាឯងទេអីហើយស្មើរនេះហើយមិនទៅផ្ទះទេ ជិតយប់ហើយមើលមេឃចុះ"គាត់ជាម្ចាស់កន្លែងកំសាន្ត នេះស៊ុននូមកទីនេះឡើងគេចាំមុខទៅហើយ
"ខ្ញុំទៅឥឡូវហើយតា ធ្វើការស្មុកស្មាញពេក ក៏មកបន្ធូរអារម្មណ៍"និយាយហើយ គេក៏សើចស្ញេញដាក់លោកតា ដើម្បីកុំឲ្យគាត់ដឹងថាគេកំពុងពិបាកចិត្ត គេក៏នៅតែបន្តនិយាយជាមួយលោកតារហូតដល់ម៉ោងត្រូវទៅផ្ទះ
—កាត់មកប្រទេសកូរ៉េ
"លោកបង"
"យ៉ាងមិច"សម្លេងបុរសវ័យ 20ជិត21ឆ្នាំបានបន្លឺឡើង ស្ដាប់តែតាមសម្លេងក៏ដឹងថាគេស្មុកស្មាញយ៉ាងណា
"យើងស៊ើបដឹងហើយ ថាមនុស្សដែលលោកបងឲ្យតាមរកនៅឯណា គេលែងនៅក្នុងប្រទេសកូរ៉េទៀតហើយ លោកបង ពួកយើងដឹងពីគ្រួសារត្រកូលផាក ជាគ្រួសារដែលមានកូនប្រុសជាមិត្តស្និតស្នាលនឹងមនុស្សលោកបងឲ្យតាមរក"
"មែនហេស!ធ្វើការបានល្អមែន អញ្ចឹងគេទៅណា"គ្រាន់តែលឺកូនចៅនិយាយបែបនេះភ្លាមគេក៏បែរមក បានបង្ហាញឲ្យយើងឃើញថាគេជា រីគី
"ប្រទេស អូស្ត្រាលី!តើលោកបងឲ្យពួកយើងរៀបចំជើងយន្តហោះជូនទេទាន?"
"ល្អ!ឲ្យលឿនបន្តិចផង"
"បាទ"
"ហុឺស ទោះចង់រត់ទៅដល់ជើងមេឃទៀត ក៏ខ្ញុំនៅតែតាមរកទាល់តែឃើញបែបនេះ"នាយនិយាយទាំងញញឹមខិល កាន់កែវស្រាwisky ក្រវីចុះក្រវីឡើងយ៉ាងមានអំណាយ
ចប់part 08 see u next part✨✨
YOU ARE READING
អចេតនា
De Todo"វៃវាតទៀតទៅ"ចំនិតរីគីបញ្ជាកូនចៅម្នាក់ទៀត "ហុឺយពួកអាភ្លើអើយ អ្នកណាឲពួកឯងធ្វើបែបនេះរឿងធំហើយជៀសចេញទៅ... លោកអ៊ុំលោកអ៊ុំមិនអីទេមែនទេ?ខ្ញុំសុំទោស"រីគីនិយាយទាំងភ័យខ្លាចឪពុកស៊ុននូត្រូវដាច់ខ្យល់ ប៉ះអ្នកណាមិនប៉ះមកប៉ះអនាគតឪក្មេកតេតើ "នេះពួកឯងធ្វើអី? ន-នេះលោកឯង...