ភាគ3|
_________~~ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់រាងតូចស៊ុននូបានក្រោកចេញពីគ្រែបន្ទាប់មកក៏យកកន្សែងពោះគោនឹងឯកសណ្ធានចូលទៅក្នុងបន្ទប់ទឹក។20នាទីក្រោយមករាងតូចក៏បានចេញមកវិញជាមួយនឹងឯកសណ្ធានដ៏ស្រស់ស្អាតបន្ទាប់មកក៏ស្រវ៉ាយកកាតាបហើយក៏ចាកចេញទៅតែមុនពេលទៅរាងតូចក៏មិនភ្លេចចាក់សោរផ្ទះដែរ។ស៊ុននូបានដើរតាមផ្លូវដែលពោពេញទៅដោយដើមផ្កាដែលដុះសងខាងនៃផ្លូវដ៏ស្រស់ស្អាតរួមផ្សំជាមួយសម្រស់របស់រាងតូចទៀតកាន់តែធ្វើអោយទីនោះមានភាពឆើតឆាយមួយកម្រិតទៀត។ធ្វើដំណើរមិនប៉ុន្មានផងរាងតូចក៏បានមកដល់សាលាព្រោះបន្ទប់របស់រាងតូចក៏មិនឆ្ងាយពីសាលាប៉ុន្មានដែរ។គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមរាងតូចគឺពិតជាមានចម្ងល់ជាខ្លាំងព្រោះថាទិដ្ធភាពនៅខាងក្នុងគឺអ៊ូអរខ្លាំងណាស់ប៉ុន្តែរាងតូចមិនបានចាប់អារម្មណ៏នោះទេហើយក៏បន្តដើរទៅថ្នាក់របស់ខ្លួន។គ្រាន់តែចូលមកដល់ថ្នាក់ភ្លាមស៊ុននូក៏បានឃើញជុងវ៉ុនកំពុងអង្គុយរងចាំជាស្រេច។
"សួរស្តីស៊ុននូ"ជុងវ៉ុន
"សួរស្តីជុងវ៉ុន"ស៊ុននូក៏បានតបទៅកាន់ជុងវ៉ុន។
"ហេតុអ្វីថ្ងៃនេះមកសាលាយឺតម្លេះខ្ញុំចាំឯងយូហើយដឹងទេ"ជុងវ៉ុន
"គឺថាយប់មិញនេះយើងគេងមិនលក់ទើបបានជាខកបែបនេះ"ស៊ុននូ
"អ៎..តាមពិតអញ្ជឹងទេរឺ"ជុងវ៉ុន
"ជុងវ៉ុនមានដឹងទេថាថ្ងៃនេះសាលាមានកម្មវិធីអីបានជាសិស្សម្នាក់ៗដូចជាអ៊ូអរម្លេះ"ស៊ុននូក៏បានសួរទៅកាន់ជុងវ៉ុន
"នេះស៊ុននូមិនដឹងទេរឺគឺថាថ្ងៃនេះលោកហ៊ីស៊ឹងអាម៉ាន់ដារីការគាត់នឹងចុះមកឧបថ្ថមសាលាយើងណា"ជុងវ៉ុងក៏បានរៀបរាប់ប្រាប់ជុងវ៉ុន
"ចុះវាមានអីពាក់ពន្ធ័នឹងសិស្សៗទៅ"ស៊ុននូគេមិនបានស្គាល់ហ៊ីស៊ឹងអាម៉ាន់ដារីកាទេព្រោះគេមិនសូវបានចាប់អារម្មណ៍ទៅនឹងសង្គមខាងក្រៅឡើយ។
"គឺថាលោកហ៊ីស៊ឹងគាត់ជាអ្នកជំនួញដ៏ល្បីល្បាញនឹងជាម៉ាហ្វៀទៀតផងហើយថែមទាំងជាប់ឈ្មោះជាសេដ្ធីវ័យក្មេងថែមទៀតដូចច្នេះហើយទើបមនុស្សគ្រប់គ្នាគេចង់បានគាត់មកធ្វើគូគ្រងនោះអីនេះកុំប្រាប់ថាស៊ុននូមិនស្គាល់គាត់ណា"ជុងវ៉ុន
YOU ARE READING
My Little Omega
Historia Corta"ចាប់ពីថ្ងៃនេះទៅឯងជាកម្មសិទ្ធរបស់យើងហើយស៊ុននូអាម៉ាន់ដារីកា!!>ហ៊ីស៊ឹង #គីមស៊ុននូ bottom #ហ៊ីស៊ឹងអាម៉ាន់ដារីកា Top #heesun