រឿងអាថ៍កំបាំងប្រពន្ធម៉ាហ្វៀរត្រូវបានបញ្ចប់ប៉ុន្តែយើងមកមើលរឿងទាសក៍រណស្នេហ៍បងនេះវិញម្ដងរឿងនេះបានបង្ហាញអោយយើងដឹងមុនថាមានគូស្នេហ៍មួយគូដែលពួកគេល្អុកល្អើននឹងគ្នាណាស់ប៉ុន្តែអ្នកទាំងអស់គ្នាដឹងអត់ថាមុននឹងពួកគេបានស្រឡាញ់គ្នាល្អុកល្អើនបែបនេះតួរាងតូចរបស់យើងជួបទឹកភ្នែករឿងអ្វីខ្លះមកអានទាំងអស់គ្នា
បញ្ជាក់:រឿងនេះមិនមានតួអង្គមុនៗដែលនៅក្នុងរឿងអាថ៍កំបាំងប្រពន្ធម៉ាហ្វៀរទេព្រោះពួកគេស្រឡាញ់គ្នាជួបគ្នាក្រោយគូនេះទេ។
ផ្ដើមសាច់រឿងដំបូងយើងបានអោយឃើញតួរាងតូចរបស់យើងមានឈ្មោះថា Park Jiminអ្នកទាំងអស់គ្នាភាកច្រើនដឹងហើយថាJiminគឺជាកូនរបស់លោក Parkដែលមានក្រុមហ៊ុនធំពីបីកន្លែងដូចគ្នាប៉ុន្តែមួយរយះនេះគាត់ត្រូវទៅបំពេញភារកិច្ចនៅសុីងការពួរទើបទុកអោយJiminនៅផ្ទះតែម្នាក់ឯង(មានអ្នកបម្រើ)
ម៉ោង7:00នាទីព្រឹកJiminមិនទាន់ភ្ញាក់ពីគេងនោះទេពេលនោះក៏មានអ្នកបម្រើម្នាក់ដើរមកគោះទ្វាដើម្បីដាស់Jimin
តុកតុកតុក
អ្នកបម្រើ:អ្នកប្រុស តុកតុកតុក អ្នកប្រុសនាងហៅJiminហើយក៏គួសទ្វាដើម្បីអោយJiminមកបើកអោយខ្លួនដោយសារតែJiminក៏ជាមនុស្សដែលស្លូតដែរគេមិនចេះម៉ូរម៉ៅអីនោះទេគេដើរទៅបើកទ្វាទាំងមីងមាំងព្រោះគេគេងមិនទាន់ឆ្អែត
Jimin:បងមានអ្វីមែនទេ?
អ្នកបម្រើ:គឺលោកម្ចាស់អោយលោកប្រុសទៅរស់នៅផ្ញើរខ្លួននៅផ្ទះរបស់លោកមីនមួយរយះសិនព្រោះគាត់នៅបំពេញការងារយូរទៀតទើបមកវិញ
Jimin:ផ្ទះឯងមិចក៏មិននៅទៅនៅអីផ្ទះគេហ៎ខ្ញុំដូចមិនចង់ទៅទេបង
អ្នកបម្រើ:បើអ្នកប្រុសមិនទៅមានតែអ្នកប្រុសល្មើសនឹងបញ្ជាលោកម្ចាស់ហើយអ្នកប្រុសទៅៗល្អជាងតែមួយរយះទេ
Jimin:ចុះផ្ទះនឹងក្រុមហ៊ុនបានអ្នកណាមើល?
អ្នកបម្រើ:ខ្ញុំឮលោកម្ចាស់ថាអ្នកប្រុសអាចទៅក្រុមហ៊ុនបានធម្នតាតែត្រូវស្នាក់នៅផ្ទះរបដ់លោកមីន
Jiminខ្ជិលប្រកែកច្រើនណាមួយទៅនៅតែមួយរយះទេប៉ានឹងមកយកវិញហើយចឹងគេក៏សម្រេចចិត្តងូតទឹករៀបចំខោអាវដើម្បីទៅផ្ញើរខ្លួនផ្ញើរប្រាណនៅផ្ទះ Min yongi(មីន យុនគី)និយាយពីប្រវត្តរូបរបស់ Yongiបន្តិចគេគឺជាម៉ាហ្វៀរប្រចាំប្រទេសម្នាក់ដែលមិនចេះសាំញាំច្រើនដៃឆៅឈាមត្រជាក់សម្ដីមុតដូចកាំបិតតែគេនៅតែមានស្រីៗប៉ងចង់បានគេជាគូព្រោះគេជាកូនអ្នកមានគេមានជាប់សាច់ឈាមជាមួយនឹងជនដែរប៉ុន្តែត្រកូលខុសគ្នា Jiminវិញពេលរៀបចំខ្លួនរួចរាល់គេក៏បានអោយអ្នកបើកឡានជូនគេទៅផ្ទះរបស់Yongiតាមសម្ដីឳពុកពេលដែលទៅដល់គេហាមាត់តែម្ដងព្រោះផ្ទះYongiធំខ្លាំងសឹងតែធំជាងផ្ទះគេទៀតគេក៏បានបើកទ្វារបងដើរចូលទៅខាងក្នុងដោយខ្លួនឯងហើយក៏ចូលទៅដល់ក្នុងផ្ទះឃើញYongiបម្រុងនឹងចេញទៅធ្វើការល្មមJiminឃើញYongiដើរមានអង្គរក្សហែហមគេក៏មៃដឹងតែម្ដងថានេះជាម្ចាស់ផ្ទះ
Jimin:សួរស្ដីលោក អឹមគឺ និយាយមិនទាន់ចប់ផងYongiក៏និយាយកាត់
Yongi:មកធ្វើអ្នកបម្រើមែន?ខ្ញុំមិនរើសបុគ្គលិកទេ
Jimin:អត់ទេគឺ ខ្ញុំ Yongiក៏កាត់ម្ដងទៀត
Yongi:ទីនេះមិនមែនផ្ទះសំណាក់អោយឯងចូលមកនៅស្រេចចិត្តទេ
Jmin:លោកអោយខ្ញុំនិយាយសិនមើលយីស
ខ្ញុំមកនេះគឺមកចង់សុំផ្ញើរខ្លួននៅផ្ទះលោកមួយរយះព្រោះប៉ាខ្ញុំអោយមកនៅទីនេះ
Yongi:Park jiminមែនទេ?
Jimin:ហុឹមនឹងហើយ
Yongi: Okayនៅចុះប៉ុន្តែបោសផ្ទះនេះអោយស្អាតពីមុខដល់ក្រោយខ្ញុំមកវិញនឹងឆែកការងាររបស់ឯងបើធ្វើមិនបានទៅដេកតាមចញ្ចើមខ្នល់ទៅ
Jiminឮហើយភាំងតែម្ដងព្រោះផ្ទះគេធំខ្លាំងណាស់អោយគេបោសតែម្នាក់ឯងយ៉ាងមិច គេមិនទាន់នឹងបានសួរផងYongiក៏ចេញទៅធ្វើការបាត់ដោយមិនអាចប្រកែកបានគេក៏ទៅផ្ទះបាយដើម្បីរកអំបោសមកបោសផ្ទះដែលមានទំហំដូចជាវាំងនោះតែម្នាក់ឯងអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាអ្នកបម្រើទៅណាប៉ុន្តែផ្ទះនេះគ្មានអ្នកបម្រើទេមានតែអង្គរក្ស(ចា៎គាំង)Jiminធ្វើការនៅក្នុងផ្ទះពីព្រឹកដល់ល្ងាចមិនមានបាយចូលពោះសូម្បីមួយម៉ាត់គេធ្វើការហូតដល់ម៉ោង7ល្ងាចគែជាម៉ោងដែលYongiមកពីធ្វើការវិញ
Yongi:វ៉ាលីអ្នកណាទុកចោលនៅទីនេះ?
Jimin:គឺ គឺជារបស់ខ្ញុំខ្ញុំមិនដឹងបន្ទប់ខ្លួនឯងទើបខ្ញុំទុកត្រង់នេះសិន
Yongi:ទើសទែងណាស់យកទៅទុកនៅបន្ទប់ទុលមុខយើងទៅ
Jimin:បាទគេនិយាយទាំងញរញឹមដាក់YongiតែYongiឯនោះវិញមុខដូចគេចង់បាញ់
Jiminក៏យកអីវ៉ានរបស់ខ្លួនមកដាក់ក្នុងបន្ទប់ហើយក៏ទម្រេតខ្លួនគេងលើពូកប៉ុនតែបានបន្តិចYongiក៏មកដាស់
Yongi:ធ្វើម្ហូបអោយយើងញាំយើងឃ្លាន
Jimin:ហុឹមចុះលោកមិនចេះធ្វើខ្លួនឯងទេ?
Yongi:បើចេះមិនមែនប្រាប់ឯងអោយធ្វើអោយទេ
Jimin:មិចមិនជួលអ្នកបម្រើ
Yongi:ខ្ជិលអត់ប្រយោជន៍រញេរញៃផ្ទះ
ជីមីនខ្ជិលប្រកែកក៏ដើរទៅធ្វើម្ហូបអោយយុនបាត់ទៅគេធ្វើមហហូច2មុខមើលទៅទំនងឆ្ងាញ់ណាស់តែយុនបែជាគិតថាជីមីនដាក់ថ្នាំបំពុលទៅវិញ
Yon:ឯងដាក់ថ្នាំបំពុលយើងមែនទេ?
Jimin:ផ្ទះលោកអ្នកលកថ្នាំខុសច្បាប់មែនទេទើបសួរខ្ញុំបែបនឹង
Yon:សុីមួយម៉ាត់ទៅ
Jminក៏យកបាយមួយចានហើយដាក់ម្ហូបនោះចូលមាត់ញាំយកញាំយក(របស់គេឆ្ងាញ់ថាគេដាក់ថ្នាំអាលូវខានញាំទៅ)
Yon:អ្នកណាអោយឯងសុីអស់?
Jimin:ក្រពះ yongiសម្លឹងមុខJiminហើយក៏គិតក្នុងចិត្ត<ហុឹសសម្ដីបានដែរតាស>យុនក៏ងើបចេញពីតុបាយហើយឡើងទៅបន្ទបបាត់ទុកអោយជីមីននៅតែម្នាក់ឯងគេក៏ប្រញាប់ញាំអោយអស់ហើយលាងចានដើម្បីចូលទៅបន្ទប់វិញគេលាងចានរួចក៏ឡើងទៅបន្ទប់វិញJiminក៏ចូលងូតទឹកមួយសន្ទុះក៏ចេញមកវិញមានកន្សែងជាប់ខ្លួនតែYongiក៏ចូលមកម្ដងទៀតគេបើទ្វាមកដោយមិនបានគោះទ្វាទេគេបើកចូលមកមើលឃើញសាច់របស់Jiminតែគេធ្វើធម្មតាគេក៏សួរទៅJiminថា
Yon:ខ្ទប់ស្អីបើឯងដូចតែយើងដែរនឹងស្អែកសង្សារយើងមកឯងទរទួលនាងអោយស្រួលបួលកុំអោយនាងមានបញ្ហា
Min:ពាក់ពាន់អីនឹងខ្ញុំ
Yon:អ្នកស្នាក់នៅ
Min:ក្រែងថាមិនមែនផ្ទះសំណាក់តែបើកដៃអោយសង្សារចូលបានហើយខ្ញុំដឹងហើយចេញទៅ
Yongiរៀបនឹងចេញទៅហើយប៉ុន្តែJiminបានជ្រុះកន្សែងចៃដន្យនៅនឹងមុខរបស់គេបង្ហាញអោយឃើញសាច់សរខ្ចីរបស់Jiminដែលគេមិនដែលឃើញអ្នកណាសរសរបែបនេះទេJiminប្រញាប់ទាញកន្សែងមកគ្រប់យ៉ាងលឿន
Yon:លើកក្រោយប្រយ័ត្នបន្តិចផង
Jiminមានការអៀនខ្មាស់នឹងយុនជាខ្លាំង(ត្រជាក់ភ្នែក)មួយយប់គេដេកមិនលក់ទេអាឡៃតែគិតថាពេលនោះមុចមិនរូតយកខោអាវមកដូរបែជាឈរធ្មឹងអោយគេឃើញទៅវិញហុឺយចាំជាឆ្កួតមែននិយាយហើយក៏គេងបាត់ទៅកាត់មកដល់ពេលព្រឹកស្អែកតែម្ដងថ្ងៃនេះយុនចេញទៅធ្វើការលឿនខុសពីធម្មតាមុននឹងគេទៅគេក៏បានផ្ដាំJiminដែរថាអោយទរទួលសង្សារគេអោយបានល្អកុំអោយនាងទើសចិត្តJiminគេដឹងហើយហើយយុនក៏ចេញទៅធ្វើការតាមធម្មតាយុនចេញទៅបានបន្តិចសង្សាររបស់យុនក៏បានមកមើលទៅជាមនុស្សឆ្នាសឆ្នើមណាស់ នាងមានឈ្មោះថា Lee Becky(លី បេកគី)ជាកូនអ្នកមានម្នាក់នៅក្នុងទីក្រុងនេះដែរតែចាញ់តួរតួរយើងហេ៎នាងមកភ្លាមក៏សួររកយុនពីJimin
Becky: នែ៎អាក្មេងនេះសង្សារយើងទៅណាបាត់ហើយ
Jimin:ក្រែងសង្សារនឹងគ្នាហីមិនសួរគេទៅ
Becky:នែ៎អ្នកបម្រើអីក៏ឈ្លើយខ្លាំងម្លេះ
Jimin:ធម្មតា គេនិយាយហើយក៏បម្រុងនឹងដើរចេញតែត្រូវBeckyឃាត់
Becky:ហេ៎ស្លើតទៅណានឹងយកវ៉ាលីយើងឡើងទៅលើទៅ
Min:នាងពិការដៃមែន?
Becky:ក្រែងងារឯងជាអ្នកបម្រើមែនទេនេះជាការងាររបស់ឯងយកទៅ
នាងរុញវ៉ាលីទៅជិតជើងរបស់Jiminដោយខ្ជិលឈ្លោះជីមីនក៏យកវ៉ាលីនោះគប់ពីមួយកាំទៅមួយកាំរហូតដល់បន្ទប់ទើបគេរុញចូលក្នុងធ្វើអោយវ៉ាលីរបស់Beckyបាក់បែកខូចអស់Beckyនាងខឹងខ្លាំងណាស់ក៏ស្រែកជំទាលពេញផ្ទះនាងក៏បើកឡានចេញទៅកន្លែងធ្វើការរបស់យុន
Becky:អាយ៎ខូចរបស់យើងអស់ហើយចាំមើលយើងប្រាប់បងយុនអោយសំពងក្បាលឯង និយាយចប់ក៏ចេញទៅ ជីមីនក៏ភ័យតិចតួចដែរព្រោះតាំងពីតូចមកគេមិនដែលត្រូវគេវៃនោះទេណាមួយយុនក៏បានប្រាប់គេរួចហើយថាកុំអោយBeckyទើសចិត្ត
ភាគទី1ត្រូវបានបញ្ចប់រងចាំមើលភាគ2ទៀតណាភាគ2Minminយើងចាប់ផ្ដើមរោករាកដោយសារស្រីនឹងហើយ🎀
![](https://img.wattpad.com/cover/380613620-288-k178761.jpg)
YOU ARE READING
[ទាសករណ៍ស្នេហ៍របស់បង](ចប់)
Short Storyស្នេហាផ្ដើមចេញពីមនុស្សពីអ្នកដែលផ្អែបល្ហែមនឹងគ្នាស្រឡាញ់គ្នាខ្វះគ្នាមិនបានប៉ុន្តែស្នេហាមួយគូរនេះវិញខាងbottomទរទួលបាននូវអារម្មណ័ឈឺចាប់ទឹកភ្នែកសឹងរាល់ថ្ងៃនឹងការវាយដំសម្ដីចាក់ទឹកមិនលិចរបស់Top