Episode14: លួង✨💞

247 31 12
                                    

ពេលព្រឹកដូចរាល់ដងអ្នកទាំងបីតែងតែចុះមកញ៉ាំបាយជុំគ្នាតែចម្លែកអីថ្ងៃនេះរៀងតូចមិនបានចុះមកញ៉ាំបាយជាមួយពួកគេឡើយ

"ប៉ាប៉ា ឯណាប៉ាតូច" ជេយ៉ុនសួរប៉ារបស់គេ

"ប៉ាក៏មិនដឹងដែរ ម៉ែដោះជួយទៅមើលគេបន្តិចមើល"

"ចា៎សលោកប្រុស" ម៉ែដោះក៏ដើរទៅបន្ទប់របស់រាងតូច មួយសន្ទះក្រោយមកក៏ត្រឡប់មកវិញ

"អ្នកប្រុសតូចថាមិនទាន់ឃ្លានទេចា៎ អោយលោកប្រុសពិសារមុនទៅចា៎"

"អឹម មិនអីទេចឹងនាំគ្នាទៅធ្វើការចុះ "អ្នកបម្រើក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួន

"គេកើតអីគេថ្ងៃនេះ" និយាយតិចៗ

"ប៉ាតូច ឈឺទេដឹងប៉ាប៉ា "

"ប្រហែលហើយ ចឹងកូនឆាប់ញាំុបាយទៅអាងទៅមើលប៉ាតូចកូន"

"ប៉ាប៉ាថ្ងៃនេះជេយ៉ុនសុំទៅជាមួយប៉ាប៉ាដែរណា"

"កូនមិននៅមើលប៉ាតូចកូនទេហ៎" គេងសួរនឹងព្រោះឆ្ងល់ដែររាស់ដងបេះមិនចង់ដាច់ពីគ្នាផង

"កូនខ្លាចរំខានប៉ាតូចសម្រាកបាទ"

"Ok ចឹងក៏បាន " ពួកគេក៏បន្តញាំុបាយរួចរាល់ហើយរាងក្រាស់នឹងជេយ៉ុនក៏ចេញទៅក្រុមហ៊ុន

Cut

ម៉ោងបាយថ្ងៃត្រង់ក៏មកដល់បុគ្គលិកទាំងអស់ក៏នាំគ្នាសម្រាកសម្រាប់អាហារថ្ងៃត្រង់

តុក..តុក សម្លេងគោះទ្វា

"ចូលមក" ជេយ៍

"សួរស្តីជេយ៍" យូរីន

"យ៉ូរីន!" គេរាងភ្ញាក់ផ្អើលដែរពេលឃើញវត្តមានរបស់នាង សុខៗមករកគេដល់ office ចឹង

"ខ្ញុំមករំខានដែរទេ អូ៎! ថ្ងៃនេះជេយ៉ុនមកដែរហ៎" នាងធ្វើជាភ្ញាក់ផ្អើលពេលឃើញជេយ៉ុន

"នាងមកមានការអីមែនទេ " ជេយ៍សួរទៅកាន់យ៉ូរីន

"ខ្ញុំគ្រាន់តែយកអាហារមកឱ្យជេយ៍ទេ តែមិនដឹងថាជេយ៍នឹងទទួលទឹកចិត្តខ្ញុំដែរឬទេ" លេងទឹកមុខបែបកំសត់

"អ៎...មិនអីទេ" គេទទួលប្រអប់បាយពីដែរយ៉ូរីន

"គេមានអាហាររបស់គេហើយ យើងមិនគួរចូលទៅកាត់ចង្វាក់គ្រួសារគេល្អជាង" ជុងវ៉ុនដែលឈរនៅខាងមុខបន្ទប់ដែលទើបនឹងបើកទ្វាររៀបចូលយកអាហារឲ្យរាងក្រាស់ក៏ឃើញយ៉ូរីននៅទីនោះគេក៏បិទទ្វារវិញរួចក៏ដើរចេញទៅ

កិច្ចកុងត្រាប៉ាប៉ាវ័យក្មេង ( Young dad contract )🗒️📍🙇Where stories live. Discover now