episode 11 💞

147 12 5
                                    

Enjoy enjoy all reader 🤟📖

ក្រុមហ៊ុន ជេយ៍

មកដល់ក្រុមហ៊ុនជុងវ៉ុនក៏ឡើងសំដៅទៅ office របស់ជេយ៍ មកដល់មុខបន្ទប់ office ហើយគេក៏មើកទ្វាចូល

"លោក..ធ្វើអីនឹង" គេចូលមកឃើញនារីម្នាក់កំពុងតែឱបជេយ៍

"ជុងវ៉ុន! ប្រពន្ធខ្ញុំមកហើយនាងចេញទៅយូរីន" ជេយ៍ខំទាញយូរីនចេញ

"ហឹស! នេះបងដេញខ្ញុំហ៎"

"គេដេញហើយនៅតែមុខក្រាស់ដដែល ន៎ែអ្នកនាងខ្មាស់ខ្ញុំខ្លះទេ"

"ឯង! អាខ្ទើយកុំមកនិយាយខ្លាំងជាមួយយើង"

"យ៉ាងមិចខ្ញុំនិយាយខុសឬ បើអ្នកនាងមករកប្តីខ្ញុំដល់បន្ទប់ធ្វើការបែបនេះ"

"ជេយ៍គេយកឯងដើម្បីបញ្ឈឺយើងទេ កុំស្រមៃខ្ពស់ពេក" ជុងវ៉ុនស្តាប់ហើយរាងឈឺតិចៗដែរ ព្រោះពួកគេសម្តែងធ្វើជារៀបការប៉ុណ្ណោះប៉ុន្តែជុងវ៉ុនកំពុងតែមានចិត្តលើជេយ៍បាត់ទៅហើយ

"ខ្ញុំថាអ្នកដែលកំពុងតែស្រមៃជាអ្នកនាងទេត្រូវជាង ខ្ញុំរៀបការរួចហើយដូចជាមិនបានស្រមៃទេព្រោះគេដឹងឮគ្រប់គ្នា តែអ្នកនាងមកត្រុកៗមករកប្តីគេដល់ក្រុមហ៊ុនបែបនេះហៅអីអោយសមនឹងថានៈទៅណ៎" ទោះយ៉ាងណាភាពឆ្នាស់ឆ្នើមនៅតែមាន

"ឯង!!!!!អា៎..!"

"យូរីន នាងចេញទៅកុំ ហើយកុំមករកខ្ញុំទៀតអីខ្ញុំរៀបការរួចហើយ ហើយខ្ញុំក៏បិនបានស្រលាញ់នាងទៀតដែរ" ជេយ៍

"ជេយ៍! បងនិយាយអីនឹងយើងមានកូនជាមួយគ្នាណា៎ជេយ៉ុនជាកូនរបស់ពួកយើងបងមិនអាណិតចិត្តជាម្តាយគេទេ"យូរីន

"បើនាងមានចិត្តជាម្តាយក្នុងខ្លួនខ្លះមិនមែនបង្កើតកូនហើយរត់ចោលកូនបែបទេ"ជេយ៍តប

"អូនទទួលស្គាល់ថាពេលនោះអូនខុសតែពេលនេះអូនដឹងកំហុសហើយ បងអាចអភ័យទោសអោយអូនម្តងទៅណា៎ជេយ៍ អូនសុំអង្វណា៎ ណា៎ជេយ៍ ណា៎"

"មិនចាំបាច់សុំអភ័យទោសពីខ្ញុំទេខ្ញុំមិនដែលប្រកាន់នាងទោសនាងទេ" ជេយ៍និយាយដោយសម្លឹងទៅកាន់មុខយូរីន

"......"ជុងវ៉ុនមើលមុនជេយ៍ទាងឆ្ងល់គេរាងគាំនឹងសម្តីជេយ៍ដែរចង់បានន័យថាយ៉ាងមិច

កិច្ចកុងត្រាប៉ាប៉ាវ័យក្មេង ( Young dad contract )🗒️📍🙇Where stories live. Discover now