Enjoy enjoy all reader 🤟📖
ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ ជេយ៍ក៏បានាំគ្រួសាររបស់គេមកដើរលេងនៅសមុទ្រតាមកម្រោងផងដែរ ពួកគេបានស្នាក់នៅក្នុងផ្ទះលំហែរក្បែរមាត់សមុទ្រ ដែលនៅនីនោះនៅរាងឆ្ងាយពីទីក្រុងសេអ៊ូលផងដែ
មកដល់សមុទ្រភ្លាមរាងតូចបាននាំជេយ៉ុនរត់សំដៅទៅសមុទ្រភ្លាមដោយទុក្ខអីវ៉ាន់ទាំងអស់អោយជេយ៍រាបចំម្នាក់ឯង ពួកគេធ្វើដំណើរមកដល់ទីនេះថ្ងៃក៏រាងជ្រេដែរហើយ
"វ៉ោវ! សមុទ្រស្អាតខ្លាំងណាស់" ជុងវ៉ុនិយាយទាំងភ្នែកនៅជាប់នឹងរលកទឹកដែរកំបក់ចុះឡើង
"ប៉ាតូច ជេយ៉ុនចង់លេងទឹកសមុទ្រ មកលេងជាមួយគ្នាទៅណា៎ប៉ាប៉ា" ជេយ៉ុនបានទៅចាប់ដៃរាងតូច
"ក៏បាន តោះទៅ!" ពួកគេនាំគ្នាលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយរហូតដល់ថ្ងៃលិចទើបនាំគ្នាសម្រាក ដើម្បីរៀបចំខ្លួនសម្រាប់អាហារពេលល្ងាច
+Cut to dinner 🍽️
អាហារពេលល្ងាចបែបលក្ខណះគ្រួសារតូចកំពុងតែប្រព្រឹត្តទៅបណ្តើរៗ
"អាមួយនេះឆ្ងាញ់ណាស់ ឯងសាកទៅ" ជេយ៍ចាប់ម្ហូបអោយជុងវ៉ុនព្រោះមិនឃើញចាប់អីសោះគិតតែពីសម្លឹង
"អគុណច្រើន បាទ" ជុងវ៉ុនិយាយពាក្យអគុណទាំងញញឹមស្រស់ដាក់ជេយ៍
"ឆាប់ញាំុលឿនៗទៅ ក្រែងចង់នៅមើលសមុទ្រពេលយប់នោះ " ជេយ៍ប្រាប់ជុងវ៉ុន
"បាទ" ជុងវ៉ុន
អាហារពេលល្ងាចក៏ប្រព្រឹត្តទៅរហូតដល់ម្នាក់ៗឆ្អែតរៀងខ្លួន"ជេយ៉ុនទៅមើលសមុទ្រជាមួយគ្នាទេ" បន្ទាប់ពីបញ្ចប់ការញ៉ាំហើយជិងវ៉ុនក៏បបួលជេយ៉ុអោយទៅមើលផ្ទៃសមុទ្រពេលយប់ជាមួយគ្នា
"ជេយ៉ុន ងងុយហើយប៉ាប៉ា សុំអត់ទៅបានអត់ បាទ" ជេយ៉ុនគេប្រកែកដោយយកលេសថាងងុយគេតាមពិតគេចង់អោយប៉ាគេទងពីរមានពេលវេលាជាមួយគ្នាសោះ
"មិនអីទេកូនអាចទៅគេងបាន ណា៎" ជុងវ៉ុនលត់ជង្គុយបន្ទាបខ្លួនបន្តិចយកដៃទៅទាយថ្ពាល់ជេយ៉ុតិចៗ
"បាទ ចឹងជេយ៉ុនទៅគេងមុនហើយ goodnight ប៉ាប៉ាតូច ប៉ាប៉ាធំ ជុប!" លាប៉ាទាំងពីររបស់គេទៅគេងហើយមុននឹងទៅក៏ឆ្លៀតឆ្មក់ថើបថ្ពាល់ជុងវ៉ុនបានមួយខ្សើតហើយ ក៏រត់ទៅគេងបាត់ទៅ
![](https://img.wattpad.com/cover/378593931-288-k197053.jpg)
YOU ARE READING
កិច្ចកុងត្រាប៉ាប៉ាវ័យក្មេង ( Young dad contract )🗒️📍🙇
Actionប្រភេទរឿងប្រឌិតរបស់អ្នកនិពន្ធ បែបប្រុសស្រឡាញ់ប្រុស👨❤️👨 📍សាច់រឿងបែបស្នេហារវាង Ceo កូនមួយ និង ក្មេងហាត់ការ ត្រូវបានចុះកិច្ចសន្យាធ្វើជាប៉ាប៉ាតូចរបស់កូនចាហ្វាយរបស់ខ្លួន✨ តើកិច្ចកុងត្រាធ្វើប៉ាប៉ាក្លែងក្លាយអាចប្រែក្លាុជាកិច្ចកុងត្រាស្នេហ៍ដែរឬទេ⁉️ មាន...