ផ្ដើមរឿង

64 1 2
                                    

រលកឆ្នេរបោកបក់ក្រាំងៗ បង្កើតជារលកសម្លេងឆ្នេរយ៉ាងគួរឲ្យចង់ស្ដាប់។ អាកាសធាតុដ៏ស្ងប់ស្ងាត់ គ្មានព្យុះគ្មានភ្លៀង បើកបង្ហាញឲ្យឃើញកោះដ៏ស្រស់ស្អាតមួយ ដែលមានភូមិនិងមនុស្សរស់នៅក្នុងទីនោះយ៉ាងកោះករ។

ក្នុងភូមិបានបង្ហាញឲ្យយើងឃើញផ្ទះមួយខ្នងដែលខុសដាច់ដោយឡែកពីគេ ដោយបែរមុខមករកឆ្នេរសមុទ្រ និងមានរបងឈើទាបព័ទ្ធជុំវិញ និងមានសួនដំណាំនិងផ្កាលាយចម្រុះគ្នាយ៉ងស្រស់ស្អាត គួរឲ្យចង់រស់នៅ។ ផ្ទះមិនធំពេកហើយក៏មិនតូចពេកដូចគ្នា តែល្មមសម្រាប់គ្រួសារដែលមានគ្នាបួននាក់រស់នៅ។ ផ្ទះនោះនៅមិឆ្ងាយពីឆ្នេរសមុទ្រប៉ុន្មានទេ ដែលយើងមើលពីឆ្នេរមកផ្ទះនោះក៏ឃើញ ពីផ្ទះនោះមកសមុទ្ររឹតតែឃើញច្បាស់ទៀត។ ត្បិតទីនេះស្ងប់ស្ងាត ហើយផ្ទះនេះមិនធំមែនពិត តែយើងមើលទិដ្ឋភាពពីខាងក្រៅក៏គួរឲ្យរស់នៅដែរ។

មកមើលខាងក្នុងផ្ទះវិញមានបុរសវ័យប្រហែលជា30ឆ្នាំម្នាក់ កំពុងពាក់អៀម ឈរចម្អិតម្ហូបយ៉ាងទំនង។ ត្បិតវ័យរាងជ្រេលបន្តិចមែន តែបើសម្រស់របស់ប្រុសម្នាក់នេះវិញ ប្រៀបដូចជាតារាវ័យ18-19ឆ្នាំយ៉ាងចឹង។ នៅកណ្ដាលផ្ទះក្រោយសាឡុងកន្លែងទទួលភ្ញៀវ មានរូបភាពដ៏ធំព្ជួរលើចិញ្ជាំង។ តាមរយៈរូបភាពនេះ អាចឲ្យយើងដឹងបានច្បាស់ថា បុរសវ័យ30ឆ្នាំម្នាក់នេះ មិនមែននៅលាវទៀតទេ ប៉ុន្តែគេមានភរិយារួចហើយ ព្រោះរូបនោះជារូបរៀបការរបស់ បុរសរូបឆោមស្រស់ម្នាក់នេះ។ បើមើលរូបថតនាងមានសម្រស់ស្រស់ស្អាតណាស់ ដែលអាចសាកសមជាគូជាមួយកម្លោះយើង។

« បងកំពុងធ្វើអីនឹង? » បុរសសង្ហារ ឈរចម្អិតម្ហូបសុខៗ ស្រាប់តែមានដៃស្រឡូនមួយគូមកអោបចង្កេះនាយពីក្រោយ ហើយសួរនាំទាំងសម្លេងស្រទន់ជាទីទាក់ចិត្ត។ ហើយនាងក៏មិនមែនអ្នកណាឆ្ងាយដែរ គឺនារីតែម្នាក់ក្នុងរូបថតអាពាហ៍ពិពាណ៍របស់បុរសសង្ហារនោះ ហើយក៏ត្រូវជាប្រពន្ធរបស់នាយសង្ហារដូចគ្នា។

« បងកំពុងធ្វើម្ហូបសម្រាប់អូន ហើយនឹងកូន! » កម្លោះតបទាំងស្នាមញញឹម បែរមករកភក្តិរបស់ភរិយា យ៉ាងគួរឲ្យក្នាញ់។ តាមរយៈពាក្យសម្ដីរបស់គេក៏បានឲ្យយើងដឹងដូចគ្នាថាពួកគេគឺមានកូនរួចហើយដែរ។

មង្គលការ ប្រគល់ចិត្តWhere stories live. Discover now