ភាគ11

149 21 4
                                    

ភាគ11

៦:៣៧ នាទី ព្រឹកថ្ងៃថ្មី

ព្រឹកអាទិត្យក៏ចាប់ផ្តើមរះឡើង

យើងឃើញមនុស្សបីអ្នកកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត ពេលនោះនាយតូចយើងក៏ចាប់ផ្តើមភ្ងាក់ គេក៏ចាប់ផ្តើមពុតខ្លួន ពេលដែលគេពុតខ្លួនគេក៏មានអារម្មណ៍ថាដូចជាចង្អាត់ សូនូ គេក៏ចាប់ផ្តើមបើកភ្នែកមើលតិចៗ គេបើកមកក៏នាយក្រាយសុងហ៊ុនមុនគេ សូនូគេភ្ញាក់ផ្អើលយ៉ាងខ្លាំង

«អាយ ពួកលោកម៉េចបានពួកលោកមកគេងនៅក្នុងបន្ទប់ខ្ងុំកើត ពួកលោកចូលមកតាមណា» សូនូគេស្រែកខ្លាំងៗសួរទៅពួកនាយក្រាយ

«នោះ»ពួកនាយក្រាយទៅចង្អុលទៅបង្អួច សូនូគេឃើញហើយហួសចិត្ត

«អីគេពួកលោកផ្លោះបង្អួចចូលមកហ្អេ» គេសួរបញ្ជាក់នាយក្រាយទាំងពី នាយក្រាយទាំងពីញីសក់

«អត់ទេ ហោះចូលមកតើ»នីគីគេតបហើយដាក់ខ្លួនលើកពូកវិញ សូនូក៏ទាញដៃរនីគី

«អត់មានគេងទៀតទេឆាប់ចេញ ពីបន្ទប់ខ្ងុំអោយលឿន» សូនូនិយាយទាំងយកខ្នើយមកវៃនាយក្រាយទាំងពីរ

«អួយ ដឹងហើយទៅហើយ»សុងហ៊ុនគេងើបហើយក៏មិនភ្លេចងាកមកថើបសូនូមុននឹងចេញទៅនីគីក៏ដូចគ្នាសូនូ វិញគេបើកភ្នែកធំសម្លឹងពួកនាយក្រាយ

«មនុស្សឡប់សតិ» សូនូគេជេទៅពួកនាយក្រាយទាំងអៀន ហើយគេក៏ងើបចូលទៅក្នុងបន្ទប់ទឹកដើម្បីងងូកទឹក ប្រញាប់ទៅសាលា ពេលរៀបចំខ្លួនរួចគេក៏ចុះមក មិនឃើញពួកនាយក្រាយក៏ដឹងថាពួកគេទៅសាលាមុនហើយ

មកដល់សាលា

  សូនូគេក៏ចូលទៅក្នុងសាលាដោយស្នាមញញឹម ពេលចេញលេងគេក៏មកអង្គុយញាំអីជុំមិត្តរបស់គេ

«សូនូ ថ្ងៃយើងសុំទោសដែលធ្វើអោយគូរដណ្តឹងឯងប្រច័ណ្ឌឯងណា»ខេវីនដែលដើរមកក្រោយជាមួយឡាកគីក៏និយាយ

« អត់អីទេមិនបាចសុំទោសមិនមេនជាកំហុសឯងទេ» សូនូគេតបទាំងញញឹម ឡាកគីវិញគេក៏ដើរទៅអោបចង្កេះ ហ្វីលិក

« អូនសម្លាញ់ចងញាំអីបងទិញ» ឡាកគីសួរទៅហ្វីលិក ហ្វីលិកក៏វៃដៃរឡាកគី ខេវីនគេសម្លក់ឡាកគីសាហាវមើលទៅដូចប្រច័ណ្ឌ

ចំណងស្នេហ៍Vamplre🦇🖤Where stories live. Discover now